Ad Code

រដ្ឋសភា ​នឹង​បើក​សម័យប្រជុំ​ពេញអង្គ​លើក​ទី​២ នីតិកាល​ទី​៦​នៅ​ថ្ងៃទី​១ ខែមេសា ខាងមុខ



ភ្នំពេញ ​៖ រដ្ឋសភា​ នឹង​បើក​សម័យប្រជុំ​ពេញអង្គ​លើក​ទី​២ នីតិកាល​ទី​៦ នៅ​ថ្ងៃទី​១ ខែ​មេសា​ខាងមុខ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

នេះ​បើ​តាម​ប្រសាសន៍​លើកឡើង​របស់​លោក ឡេង ប៉េងឡុង អគ្គលេខាធិការ​រដ្ឋសភា បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃទី ២៦ ខែមីនា​នេះ នា​វិមាន​រដ្ឋសភា។ សម័យប្រជុំ​រដ្ឋសភា​លើក​ទី​២ នីតិកាល​ទី​៦​នេះ មាន​របៀបវារៈ​ចំនួន​២ គឺ​១-​ព្រះរាជសារ​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​២ នីតិកាល​ទី​៦​។ ២-​របាយការណ៍​ស្តីពី​សកម្មភាព​របស់រ​ដ្ឋ​សភា​ចន្លោះ​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​១ និង​លើក​ទី​២ នីតិកាល​ទី​៦ ចាប់ពី​ខែ​ទី​១ រហូតដល់​ខែ​ទី​៣​នេះ។ លោក​អគ្គលេខាធិការ​រដ្ឋសភា បាន​បន្តទៀតថា សម័យប្រជុំ​នេះដែរ​ក៏​នឹងមាន​ការបោះឆ្នោត​ជ្រើសតាំង​លោកស្រី លី វួ​ច​ឡេង ជា​សមាជិក​ក្រុម​ប្រឹក្សាធម្មនុញ្ញ សម្រាប់​អាណត្តិ​ឆ្នាំ​(២០១៩-២០២៨) ព្រមទាំង​មានការ​បោះឆ្នោត​ជ្រើសតាំង​លោក ប្រាជ្ញ ច័ន្ទ ជា​សមាជិក​គណៈកម្មកា​រ​សិទ្ធិមនុស្ស ទទួល​ពាក្យបណ្តឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា និង​បោះឆ្នោត​ជ្រើសតាំង​លោក ច័ន្ទ សុផល ជា​សមាជិក​គណៈកម្មការ​មហាផ្ទៃ ការពារជាតិ និង​មុខងារសាធារណៈ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu