Ad Code

ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ចុះ​បង្ក្រាប​ទីតាំង​កែច្នៃ​ឈើ​ខុសច្បាប់ ​ប្រមាណ​ជាង​៦​ម៉ែត្រ​គូប



ស្ទឹងត្រែង ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ ស្ថិតក្រោម​ការស្រាវជ្រាវ របស់​លោក​វរសេនីយ៍ឯក ​វ៉ា សុផាន់​ បាន​ដឹកនាំ​កម្លាំង​របស់​លោក​ ចុះ​មក​កាន់​ទីតាំង​កែច្នៃ​ឈើ​ខុសច្បាប់​មួយកន្លែង​ និង​បាន​រាយការណ៍​ជូន​ ឯកឧត្ដម ​ម៉ុម​ សារឿន អភិបាលខេត្ត​បាន​បញ្ជា​កម្លាំង​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ ចុះមក​ដល់ទី​តាំង​ ដើម្បី​ចាត់ការ​តាម​ផ្លូវ​ច្បាប់​។​

ប្រតិបត្តិ​ការបង្ក្រាប​ទីតាំង​កែច្នៃ​ឈើ​ខុសច្បាប់​នេះ ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង 10 និង 30 នាទី​ព្រឹក​ថ្ងៃ​ទី​25 ខែ​មីនា ​ឆ្នាំ 2019 ត្រង់​ចំណុច​ភូមិ​ខ្សាច់​ថ្មី ឃុំ​តា​ឡា​ត ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង​។​

លោក​វរសេនីយ៍​ឯក វ៉ា សុផាន់​ នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​បាន​បញ្ជាក់​ថា​ទីតាំង​កែច្នៃ​ឈឺ​ខុសច្បាប់​នេះ ត្រូវ​បាន​កម្លាំង​របស់​លោក​ចុះ​ស្រាវជ្រាវ​រក​ឃើញថា​ បាន​កែច្នៃ​ឈើ​ខុសច្បាប់​អស់​រយៈពេល 1 ខែ​កន្លងមកហើយ​ ក្រោយពី​បានដឹង​នៅ​ថ្ងៃ​ខាងលើ​ កម្លាំង​របស់ លោក​បាន​ចុះមក​ឈរជើង​នៅ​ទីតាំង​កែច្នៃ​ឈើ ​និង​បាន​រាយការណ៍​ជូនទៅ​ឯកឧត្ដម​អភិបាលខេត្ត​ បញ្ជា​ឲ្យ​កម្លាំង​រដ្ឋបាល​ព្រៃឈើ​ខេត្ត ​ចុះមក​ដល់ទី​តាំង​ ដើម្បី​ដកហូត​វត្ថុតាង​ ដែល​មាននៅ​ទីតាំង​នោះ​ចាត់​ការ​តាម​នីតិវិធី​។​

លោក​វរសេនីយ៍ឯក​បន្ត​ថា ​មុនពេល​កម្លាំង​របស់​លោក​ចុះ​ដល់ទី​តាំង​កែច្នៃ​ឈើ​ខុសច្បាប់​ម្ចាស់​សិប្បកម្ម​ហាក់​បីដូច​ដឹងខ្លួន​មុន​ បាន​ធ្វើការ​រត់គេចខ្លួន​បាត់ស្រមោល​បន្សល់ទុក​ តែ​វត្ថុតាង​ដូចជា​ម៉ាស៊ីន​ជ្រាក​ម៉ាស៊ីន​ឈូស ​និង​សម្ភារៈ​ផ្សេងៗ​ទៀត​សម្រាប់​កែច្នៃ​ឈើ​តែប៉ុណ្ណោះ​ រួមទាំង​ឈើ​ដែល​នៅ​សេសសល់​មាន​ចំនួន​ប្រមាណ​ជាង​៦​ម៉ែត្រគូប​។​

បច្ចុប្បន្ន​ នៅ​រសៀល​ថ្ងៃទី 25 ​មីនា​នេះ ​ទីតាំង​កែច្នៃ​ឈើ​ខុសច្បាប់​កម្លាំង​ជំនាញ​រួមមាន ​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ​និង​រដ្ឋបាល​ព្រៃឈើ​កំពង់​ឈរជើង​នៅ​ទីតាំង​នោះ​ដើម្បី​ធ្វើ​កំណត់ហេតុ​ដកហូត​ឈើ​ខុសច្បាប់​ដឹកជញ្ជូន​ទៅកាន់​រដ្ឋបាល​ព្រៃឈើ​ចាត់ការ​ទៅតាម​នីតិវិធី​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu