Ad Code

ភេសជ្ជៈ​ប៉ូវ​កម្លាំង​WURKZ ដាក់​រង្វាន់​ថ្មី​ជា​ប្រាក់រៀល​ភ្លាម មាន​អ្នកឈ្នះ​រង្វាន់​ធំ ៤០ លាន​រៀល និង ៤ លាន​រៀល ព្រោងព្រាត​ភ្លែត​តែម្តង



ភ្នំពេញ ​៖ ​បន្ទាប់ពី​ប្រកាស​ផ្លាស់ប្តូរ​រង្វាន់​ក្រវិល​កំប៉ុង​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក (WURKZ) ទៅជា​ប្រាក់រៀល ដើម្បី​លើកស្ទួយ​រូបិយប័ណ្ណ​ជាតិ​ភ្លាម ស្រាប់តែ​ផ្ទុះ​រង្វាន់​ធំៗ​ចំនួន ៨ រង្វាន់ ភ្លែត​តែម្តង​ពី​ក្រវិល​កំប៉ុង​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក (WURKZ) កាលពី​ថ្ងៃ​សៅរ៍​មុន​នៅតាម​បណ្តាល​ខេត្ត​ក្រុង​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

អ្នកឈ្នះ​រង្វាន់​ទាំងនោះ​រួមមាន​ទឹកប្រាក់ ៤០​លាន​រៀល ចំនួន ២​នាក់ នៅ​ក្រុង​តាខ្មៅ និង ម្នាក់ទៀត​នៅ​បាត់ដំបង ហើយដោយ​រង្វាន់​ទឹកប្រាក់ ៤​លាន​រៀល ចំនួន ៦ រង្វាន់​ផ្សេងទៀត​គឺ​បាន​ទៅលើ​អតិថិជន​នៅ​ខេត្ត ព្រៃវែង ត្បូងឃ្មុំ ភ្នំពេញ កំពង់ចាម និង ខេត្តកណ្តាល​។

លោក Michael Sovann ប្រធាន​ផ្នែក​រៀបចំ​កម្មវិធី និង ទំនាក់ទំនង​សាធារណៈ នៃ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស (Khmer Beverages) បានអោយដឹងថា “​ក្រុមការងារ​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក (WURKZ) ពិតជា​មមាញឹក​ជាមួយ​ការប្តូរ​រង្វាន់​ជូន​អតិថិជន​ដែល​ឈ្នះ​ថ្មីៗ​នេះ​មែន​ពី​ក្រ​វិ​ល​កំប៉ុង វើក(WURKZ) ព្រោះ​មាន​អតិថិជន​ច្រើន​ឈ្នះ​ទាំង​រង្វាន់​តូច​និង​ធំ​សម្រុក​មក​បើក​រង្វាន់​របស់​ពួកគេ​។​”

លោក​ក៏បាន​បញ្ជាក់​ផងដែរ​ថា រង្វាន់​ខាងលើ​គឺ​សុទ្ធតែជា​រង្វាន់​ធំ​ទាំងអស់ នៅ​មិនទាន់​រាប់បញ្ចូល​រង្វាន់​តូចៗ​ជាច្រើន​ទៀត​ដែល​រួមមាន​ទឹកប្រាក់ ១ម៉ឺន​រៀល និង ៥​ពាន់​រៀល​ផង​ទេ​។​

លោក​ក៏បាន​ប្រាប់​ពី​មូលហេតុ​ដែលមាន​អ្នក​ត្រូវ​រង្វាន់​ច្រើន​នាពេល​ថ្មីៗ​នេះ​ផងដែរ​ថា “​តាម​ការសាកសួរ​ទៅ​អ្នកឈ្នះ​ដែល​មក​បើក​រង្វាន់ គឺ​ភាគច្រើន​ពួកគេ​ប្រាប់ថា ដោយសារតែ​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក មាន​រសជាតិ​ផ្អែម​ឆ្ងាញ់ ញាំ​ហើយ​ធ្វើអោយ​ពួកគេ​មាន​កម្លាំង ហើយ​លឺថា​មាន​រង្វាន់​ច្រើន​ទៀត ដូច្នេះហើយ​ទើប​ពួកគេ​សម្រេចចិត្ត​ទិញ វើក មក​ញាំ​ជាប្រចាំ​។​”

ហើយ​លោក​បន្តទៀតថា អតិថិជន ដែល​មក​បើក​រង្វាន់​កន្លងមក​មាន​ទាំង​អ្នកធ្វើការ​ក្នុង​ការិយាល័យ បុគ្គលិក​រោងចក្រ​កាត់ដេរ បុគ្គលិក​ខាង​ការងារ​សំណង់ ជាង​ឡាន អ្នករត់​តាក់ស៊ី អ្នក​ប្រកប​អាជីវកម្ម​ដែល​ប្រើ​កម្លាំង​រាងកាយ​ច្រើន ហើយ​ក៏មាន​កីឡាករ​ជម្រើសជាតិ​មួយចំនួន​ផងដែរ ពិសា វើក ជំនួយការ​ចងចាំ បង្កើន​ថាមពល និង​បន្សាប​ភាពស្រវឹង​។​

ផលិតផល​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស គឺជា​ផលិតផល​ដែលមាន​គុណភាព​ខ្ពស់​តាម​បទដ្ឋាន​អន្តរជាតិ​ដែល​តែងតែ​ទទួលបាន​មេដាយ​គុណភាព​ពី​អន្តរជាតិ​។ ផលិតផល​ទាំងអស់​ត្រូវបាន​ផលិត​ដោយ​ប្រើប្រាស់​គ្រឿងផ្សំ​ដែលមាន​គុណភាព​ល្អឥតខ្ចោះ​និង​ប្រើប្រាស់​បច្ចេកវិទ្យា​និង​គ្រឿង​ម៉ាស៊ីន​ទំនើប​ចុងក្រោយ​គេ។

ក្រុមហ៊ុន តែងតែ​យកចិត្តទុកដាក់​ក្នុងការ​ផ្តល់​ផលិតផល​ក៏ដូចជា​សេវាកម្ម​ដ៏​ល្អ​សម្រាប់​អតិថិជន ជាពិសេស​ការផ្តល់​រង្វាន់​ធំៗ​ជាច្រើន​ពិត​ដើម្បី​ធ្វើ​ឲ្យ​បទពិសោធន៍​នៃ​ការ​ពិសា​ផលិតផល​ស្រា​បៀរ​កម្ពុជា​ក៏ដូចជា​ភេសជ្ជៈ​ដទៃទៀត​របស់​ក្រុមហ៊ុន​ប្រកបដោយ​ភាព​រីករាយ​និង​រំភើប​គ្រប់ពេលវេលា៕

 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu