ភ្នំពេញ ៖ ដើម្បីឲ្យការធ្វើចរាចរណ៍រាប់តាមច្បាប់ចរាចរផ្លូវគោក រដ្ឋបាលរាជធានីភ្នំពេញបានចាត់ឱ្យមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញរៀបចំបើកវគ្គបណ្ដុះបណ្ដាលច្បាប់ចរាចរណ៍ផ្លូវគោក ជូនដល់បងប្អូន ដោយឥតគិតថ្លៃជារៀងរាល់ថ្ងៃសៅរ៍ចាប់ពីម៉ោង ៨ព្រឹកដល់ម៉ោង ១៧ល្ងាចនិងមានរយៈពេល ២ខែគិតចាប់ ពីថ្ងៃសៅរ៍ទី ២ ខែមិនាដល់ថ្ងៃទី ៤ខែឧសភាឆ្នាំ ២០១៩ស្ថិតនៅអង្គភាពផ្ដល់ប័ណ្ណបើកបរយានយន្តផ្លូវ៥៩៨ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ។
នេះបើយោងតាមសេចក្តីជូនដំណឹង ស្ដីពីការបើកវគ្គបណ្ដុះបណ្ដាលច្បាប់ចរាចរណ៍ផ្លូវគោកជូនដល់អ្នកបើកបរ ត្រីចក្រយានយន្តទោចក្រយានយន្ត សណ្ដោងរម៉កដោយឥតគិតថ្លៃ ដែលបានចេញនៅថ្ងៃទី០១មីនានេះ។
ក្នុងសេចក្តីជូនដំណឹងនេះមានន័យទាំងស្រុងថា រដ្ឋបាលរាជធានីភ្នំពេញមានកិត្តិយសសូមជម្រាបជូនដំណឹង ដល់អ្នកបើកបរត្រីចក្រយានយន្តនិងទោចក្រយានយន្ត ទាំងអស់ឲ្យបានជ្រាបថា កន្លងមកនេះបងប្អូនប្រកបអាជីវកម្មដឹកជញ្ជូនអ្នកដំណើរក្នុងរាជធានីភ្នំពេញភាគច្រើនបានបើកបរយានយន្តលើដងផ្លូវដោយពុំមានប័ណ្ណបើកបរយានយន្តត្រឹមត្រូវ។ ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ធានាបាននូវសុវត្ថិភាពដល់អ្នកដំណើរនិងដើម្បី ឲ្យការធ្វើចរាចរណ៍រាប់តាមច្បាប់ចរាចរផ្លូវគោក រដ្ឋបាលរាជធានីភ្នំពេញបានចាត់ឲ្យមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញរៀបចំបើកវគ្គបណ្ដុះបណ្ដាលច្បាប់ចរាចរណ៍ផ្លូវគោក ជូនដល់បងប្អូន ដោយឥតគិតថ្លៃជារៀងរាល់ថ្ងៃសៅរ៍ចាប់ពីម៉ោង ៨ព្រឹកដល់ម៉ោង ១៧ល្ងាចនិងមានរយៈពេល ២ខែគិតចាប់ ពីថ្ងៃសៅរ៍ទី ២ ខែមិនាដល់ថ្ងៃទី ៤ខែឧសភាឆ្នាំ ២០១៩ស្ថិតនៅអង្គភាពផ្ដល់ប័ណ្ណបើកបរយានយន្តផ្លូវ៥៩៨ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ក្រោយពីបញ្ចប់វគ្គបណ្ដុះបណ្ដាលរួចបងប្អូនអាចដាក់ពាក្យប្រលង ទ្រឹស្តីនិងប្រឡងដៃចង្កូតដើម្បីទទួលបានប័ណ្ណប័ណ្ណបើកបរយានយន្តប្រភេទ ក។
អាស្រ័យហេតុនេះ សូមអញ្ជើញបងប្អូនអ្នកបើកបរយានយន្តគ្រប់ប្រភេទដូចបានរៀបរាប់ខាងលើត្រូវរួសរាន់សហការ និងចូលរួមវគ្គបណ្ដុះបណ្ដាលឲ្យបានគ្រប់គ្នា។ ផុតពីរយៈពេលពីរខែបន្ទាប់ពីការជូនដំណឹងនេះអាជ្ញាធរមានសមត្ថកិច្ចនិងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកជាព័ត៌មានដោយមិនមានការលើកលែងទៀតឡើយ៕
Source: Kampuchea Thmey Daily
0 Comments