ភ្នំពេញ ៖ ស្ត្រីជនសង្ស័យវ័យ២៧ឆ្នាំម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពបន្លំលួចកាត់ខ្សែកមាស ពីស្ត្រីម្នាក់ទៀត ដែលកំពុងពរកូនឈរទិញខោអាវ ពេលនោះកូនតូចរបស់នាងលូកដៃចូល ប្រឡោះក.អាវ ហើយគាត់លូកដៃទាញដៃកូនមកវិញទើបដឹងថា បាត់ខ្សែក ដោយមានការសង្ស័យ ព្រោះនៅកន្លែងនោះមានគ្នាតែពីរនាក់ ទើបឃាត់ឆែកឆេររកឃើញខ្សែ.ក នៅនឹងខ្លួនជនសង្ស័យ ក៏ចាប់ខ្លួនឲ្យសមត្ថកិច្ចតែម្ដង កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅ កន្លែងលក់ខោអាវខាងក្រោយផ្សារជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
ស្ត្រីសង្ស័យឈ្មោះ ឈុំ បូង៉ា អាយុ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិបប្រ៉កជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅឯកម្ពុជាក្រោម។ ចំណែកជនរងគ្រោះឈ្មោះ ស សុជាតិ ភេទស្រី អាយុ៣០ឆ្នាំ មុខរបរនៅផ្ទះ ភូមិត្រពាំងពោធិ៍សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិ បូរីរម្យ ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ ដោយឡែក ខ្សែកដែលជនសង្ស័យកាត់យក តែមិនបានសម្រេច ខ្សែកមាសទម្ងន់៥ជី យកបានមកវិញ។
តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ គាត់ពកូនទៅរកទិញខោអាវ ហើយខណៈដែលកំពុងឈររើសខោអាវ ជនសង្ស័យដើរទៅ រើសខោអាវដែរ ទិញមិនទាន់បានផង កូនបានលូកដៃចូលក្នុងកអាវ ហើយចាប់កដៃកូនចេញ ទើបដឹងថា បាត់ខ្សែក ឆោឡោ ព្រោះកន្លែងកន្លែងលក់នោះ ឈរមានគ្នាតែ២នាក់ទេ ជនសង្ស័យនិងជនរងគ្រោះ សង្ស័យចាប់ឃាត់សួរភ្លាមៗ រកឃើញខ្សែក ជនសង្ស័យកាត់បានហើយ លាក់នៅអាវទ្រនាប់ ពីខាងក្រោយខ្នង ចាប់ខ្លួនប្រគល់ឲ្យប៉ូលិសតែម្ដង។
តាមសម្តីជនសង្ស័យនៅប៉ុស្តិ៍ប៉ូលិសបានសារភាពថា ខ្លួនពិតជាធ្វើសកម្មភាពកាត់ខ្សែករបស់ជនរងគ្រោះពិតប្រាកដមែន។ ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅប៉ុស្តិ៍ចោមចៅ៣ ដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូន ទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌអនុវត្តបន្តតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments