Ad Code

រដ្ឋមន្ត្រី​អូស្ត្រាលី​ពីររូប​បន្ថែមទៀត​ បាន​លាលែង​ពី​តំណែង​ ខណៈ​ការបោះឆ្នោត​ជិត​ចូល​មកដល់



រដ្ឋមន្ត្រី​ពីររូប​ទៀត​នៅក្នុង​គណៈរដ្ឋមន្ត្រី​រប​ស់​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក Scott Morrison បាន​និយាយ​នៅ​ថ្ងៃ​សៅរ៍​ថា ពួកគេ​នឹងមិន​ចូលរួម​ការបោះឆ្នោត​នៅ​ខែឧសភា​ទេ។ នេះ​ជា​មន្ត្រីជាន់ខ្ពស់​បន្ថែមទៀត ​ដែល​បាន​លាលែង​ពី​តំណែង។

លោក Morrison នឹងត្រូវ​រក្សា​អាសនៈ​សភា​ទាំងអស់​ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាលចម្រុះ​រប​ស់​លោក​ប៉ុន្តែ​ឱកាស​របស់លោក​ត្រូវបាន​ចុះខ្សោយ​ដោយសារ​រលក​នៃ​ការលាលែង​របស់​សមាជិក​សភា​ដែល​កំពុង​កាន់អំណាច។

រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​លោក Christopher Pyne និង​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម​លោក Steven Ciobo បានប្រកាស​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​ថា ពួកគេ​នឹងមិន​ឈរឈ្មោះ​នៅក្នុង​ការបោះឆ្នោត​នាពេលខាងមុខ​ទេ។

សមាជិក​ព្រឹទ្ធសភា​លោកស្រី Linda Reynolds ដែលជា​ឧត្ដមសេនីយត្រី​ភេទ​ស្រី​ដំបូង​គេ​បង្អស់​របស់​ប្រទេស​អូស្ត្រាលី​នៅក្នុង​ជួរ​កងទ័ព​គឺ​ត្រូវបានតែងតាំង​ជា​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម​ការពារជាតិ​ថ្មី​។​

លោក Morrison បាន​ថ្លែងថា លោកស្រី Reynolds នឹង​ក្លាយជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​លុះត្រា​ណា​រដ្ឋាភិបាល​របស់លោក​ទទួលបាន​អំណាច​មកវិញ​។​

លោក Morrison បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​តាម​កញ្ចក់​ទូរទស្សន៍​ពី​ទីក្រុង​កង់​បេ​រ៉ា​ថា “​យើង​មាន​សមាជិក​ពីររូប​នៃ​គណៈរដ្ឋមន្ត្រី​ដែល​បានសម្រេច​ចិត្ត​មិន​ចូលរួម​ប្រកួត​ជាថ្មី​នៅក្នុង​ការបោះឆ្នោត​លើក​ក្រោយ​។ អ្វីដែល​បាន​ផ្លាស់ប្តូរ​ផងដែរ​នោះ​គឺថា​នៅថ្ងៃនេះ យើង​បាន​បង្កើន​សមាជិក​ព្រឹទ្ធសភា​ឈ្មោះ Reynolds នៅក្នុង​គណៈរដ្ឋមន្ត្រី​ដែល​នេះ​មានន័យថា ឥឡូវនេះ​យើង​នឹងមាន​ស្ត្រី​ប្រាំ​ពីររូប​នៅក្នុង​គណៈរដ្ឋមន្ត្រី​”​។​

លោក Nigel Scullion រដ្ឋមន្ត្រី​កិច្ចការ​ជាតិ​ជនជាតិដើម​ភាគតិច​បានប្រកាស​អំពី​ការចូលនិវត្តន៍​របស់​គាត់​កាលពី​សប្តាហ៍​មុន​បន្ទាប់ពី​លោក Michael Keenan រដ្ឋមន្ត្រីក្រសួង​សេវា​មនុស្ស​បាន​និយាយថា លោក​បាន​លាឈប់​។ រដ្ឋមន្ត្រីក្រសួង​ការងារ​លោកស្រី Kelly O'Dwyer ក៏បាន​លាលែង​ផងដែរ​ហើយ​អតីតរដ្ឋមន្ត្រី​ការបរទេស​លោកស្រី Julie Bishop បាន​និយាយ​កាលពី​ខែ​មុន​ថា លោកស្រី​នឹងមិន​ឈរឈ្មោះ​សម្រាប់​ការបោះឆ្នោត​ជាថ្មី​ទេ​៕ REUTERS



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu