Ad Code

អាជ្ញាធរ​ និង​សមត្ថកិច្ច​ខណ្ឌ​ទួលគោក​ បន្ត​សកម្មភាព​ចុះ​ចាប់​រថយន្ត​ធំៗ​ចូល​ក្រុង​ពេល​ថ្ងៃ​ បាន​៣​គ្រឿង​ទៀត​



ភ្នំពេញ​ ៖​ អនុវត្តតាម​ការណែនាំ​ពី​ លោក​ ឃួ​ង ស្រេង​ អភិបាល​រាជធានី​ភ្នំពេញ គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ទួលគោក ដឹកនាំ​ដោយ​ លោក ​ឯក ឃុន​ដឿ​ន​ ជា​ប្រធាន ​បាន​បន្ត​ប្រតិបត្តិ​ការ​ចុះ​ចាប់​រថយន្ត​ធុន​ធំ​ចូល​ក្រុង​ពេល​ថ្ងៃ បាន​ចំនួន​០៣​គ្រឿង​បន្តបន្ទាប់​គ្នា ដើម្បី​ធ្វើការ​ផាក​ពិន័យ​ទៅតាម​ច្បាប់។

ប្រតិបត្តិការ​នេះ​បានធ្វើ​ឡើង នា​ព្រឹក​ថ្ងៃ​ព្រឹក​ថ្ងៃ​ទី​០១​-០២ ខែ​មីនា​ ឆ្នាំ​២០១៩ នៅ​តាម​បណ្ដោយ​ផ្លូវ​មុនី​រ៉េត​និង​ផ្លូវ​លេខ​២៤៥​ កែង​ផ្លូវ​លេខ​១៨២ ក្នុង​មូលដ្ឋាន​ខណ្ឌ​ទួលគោក។

មន្ត្រីប៉ូលិស​ខណ្ឌទួលគោក​បានបញ្ជាក់​ឲ្យ​ដឹងថា​ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ​១១ រោច​ ខែមាឃ ​ឆ្នាំច​ សំរឹទ្ធ​ស័ក​ព​-​ស​ ២៥៦ ​ត្រូវ​នឹង​ថ្ងៃទី​២​ ខែ​មីនា ​ឆ្នាំ​២០១៩​នេះ​ ដោយមាន​បញ្ជា​ពី​លោ​កឯក ឃុន ​ដឿ​ន​ អភិ​បាល​ខណ្ឌ​ទួលគោក​ និង​លោក​វរសេនីយ៍​ទោ​ សុខ ហេង​ អធិការ​នគរបាល​ខណ្ឌ​ទួលគោក​ កម្លាំង​ចម្រុះ​របស់​គណៈ​បញ្ជាកា​រ​ឯកភាព​រដ្ឋបាល​ខ​ណ្ឌ​ទួលគោក​ បានដាក់​គោលដៅ​ត្រួតពិនិត្យ​ទប់ស្កាត់​រថយន្ត​ចេញ ​និង​ចូល​ខុសពេល​ម៉ោង​ ត្រង់​ចំណុច​ផ្លូវ​លេខ​២៤៥ ​កែង​ផ្លូវ​លេខ​១៨២ ​ស្ថិតក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ​ខណ្ឌ​ទួលគោក ដឹកនាំ​ដោយ​លោក​វរសេនីយ៍​ទោ​ តី ​សុ​វណ្ណា​រ៉េត​ អធិការរង​នគរបាល​ខណ្ឌ​ទួលគោក​ ដោយ​ប្រើប្រាស់​កម្លាំង​សរុប​រួម​ចំនួន​៩​នាក់ ហើយ​ជា​លទ្ធផល​កិច្ចប្រតិបត្តិការ​ឃាត់​បា​ន​រថយន្ត​ធំ​ដឹក​ដី​បាន​ចំនួន​១​គ្រឿង។

ដោយឡែក ​នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែ​មីនា កម្លាំង​សណ្ដាប់ធ្នាប់​ខណ្ឌ​ទួលគោក​បាន​ឃាត់​រថយន្ត​ដឹកទំនិញ​ធំ​ចំនួន​២​គ្រឿង ចូល​ក្រុង​ពេល​ថ្ងៃ​ដែរ។

លោក​ ឯក ឃុន​ដឿ​ន​ ក្នុងនាម​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ទួលគោក ​តែង​បាន​ណែនាំ​ឲ្យ​កម្លាំង​ក្រោម​ឱវាទ​ទាំងអស់​ចំណុះ​ឲ្យ​រដ្ឋបាល​ខណ្ឌ​ទួលគោក ​ត្រូវ​បន្ត​សកម្មភាព ចុះ​ចាប់​រថយន្ត​ធុន​ធំ​ដឹកទំនិញ​ចូល​ក្រុង​ពេល​ថ្ងៃ ខុស​ម៉ោង ខុសពេល ឲ្យ​បាន​ជាប្រចាំ ដើម្បី​ឲ្យ​ពួកគាត់​គោរព​ច្បាប់ អនុវត្ត​ទៅតាម​ការណែនាំ​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ សំដៅ​ធ្វើយ៉ាងណា​ឲ្យ​រាជធានី​ភ្នំពេញ​មាន​សណ្ដាប់ធ្នាប់​របៀបរៀបរយ​ល្អ​ និង​ដើម្បី​កាត់បន្ថយ​នូវ​គ្រោះថ្នាក់ ​និង​ការ​កកស្ទះ​ចរាចរណ៍​ដែល​ធ្លាប់​តែ​កើតមាន​ជារឿយៗ បណ្ដាលមកពី​រថយន្ដ​ធំៗ​យ៉ាងនេះ។

បច្ចុប្បន្ន​ រថយន្ត​ល្មើស​ទាំង​៣​គ្រឿង​ខាងលើនេះ ​សមត្ថកិច្ច​បញ្ជូនមក​រក្សាទុក​នៅ​ក្នុង​ទីតាំង​មជ្ឈមណ្ឌល​ម៉ុង​ឌី​យ៉ា​ល់ ដើម្បី​ចាត់ការ​ទៅតាម​ច្បាប់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu