Ad Code

មន្ត្រី​នគរបាល​ទំនើង​ពីរ​រូប​ និង​បក្សពួក​ក្មេង​ស្ទាវ​ជិត​១០​នាក់ ​ព្រួត​គ្នា​វាយ​យុវជន​ម្នាក់​ស្ទើរ​ស្លាប់



ឧត្ដរមានជ័យ ​៖​ មន្ត្រី​នគរបាល​ទំនើង​បម្រើ​ការងារ​នៅ​អង្គភាព វរៈ​ការពារ​ព្រំដែន​គោក លេខ​៩០៥ ចំនួន​ពីរ​រូប និង​បក្សពួក​ជា​ក្មេង​ស្ទាវ ជិត​១០ បាន​ព្រួត​គ្នា​វាយ​យុវជន​ម្នាក់ ស្ទើរ​ស្លាប់​ស្ទើរ​រស់ និង​រងរបួស​ហើម​ឈើ​ង​ខៀវ​ភ្នែក ឈាម​ឡើង​ពេញ​គ្រប់​ភ្នែក។

ហេតុការណ៍​​នេះ ​បានកើត​ឡើង​នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០១៩ ស្ថិតនៅក្នុង​រោង​កម្មវិធី​ឡើង​គេហដ្ឋាន មួយកន្លែង​ស្ថិតនៅ​ភូមិ​អូ​តា​ម៉ែង ឃុំ​អន្លង់វែង​ស្រុក​អន្លង់វែង​ខេត្តឧត្ដរមានជ័យ។

ជនរងគ្រោះ​ឈ្មោះ ឃឹម ឃាង ភេទ​ប្រុស​អាយុ ១៨​ឆ្នាំ​រស់នៅ​ភូមិ​រំចេក​ឃុំ​អន្លង់វែង​ស្រុក​អន្លង់វែង ខេត្តឧត្ដរមានជ័យ។

ប្រជា​ការពារ​ភូមិ​អូ​តា​ម៉ែង ដែល នៅក្នុង​ហេតុ​ការណ៍​ បានអោយដឹងថា ​ជនបង្ក​ឈ្មោះ ទី​១ ឈ្មោះ ង៉ោ​ល សុភ័ណ្ឌ ហៅ​ចំរើន ទី​២ ឈ្មោះ ឌៀ ជាម​ន្ដ្រី​នគរបាល​វរៈ​ការពារ​ព្រំដែន​គោក​លេខ​៩០៥ នៃ​ស្នងការ​នគរបាល​ខេត្តឧត្ដរមានជ័យ និង​ជនបង្ក​​ជា​បក្សពួក​ម្នាក់ទៀត​ឈ្មោះ រ៉ា​ន់ និង​បក្សពួក​ជិត​១០​នាក់​សេង​ទៀត​ដែល​មិនបាន​ស្គាល់ឈ្មោះ។

ប្រជា​ការពារ​ភូមិ​បានបញ្ជាក់​បន្ដថា ក្រុម​ជនដៃដល់​ជា​មន្ដ្រីប៉ូលិស​សាហាវៗ​ខ្លាំង​ណាស់​ ពួកគាត់​ជា​សន្តិ​សុខ​ភូមិ​៤​ទៅ​៥​នាក់​ចូល​ឃាត់​ ក៏​មិន​ឈ្នះ​ដែរ គាត់​សូម​អំពាវនាវ​ដល់​អ្នក​ច្បាប់​ជួយ​ចាត់វិធានការ​តាមច្បាប់​ផង។

ជនរងគ្រោះ​បានអោយដឹងថា​ មុនពេល​កើតហេតុ​រូបគាត់​បាន​ហូបចុក​ក្នុង​កម្មវិធី​ឡើង​គេហដ្ឋាន នៅ​ភូមិ​ឃុំ​ខាងលើ ពេល​កំពុង​ហូបចុក គាត់​បាន​ក្រោក​ដើរចេញ​ពី​តុ​ដែល​ខ្លួន​អង្គុយ ទៅរក​ជល់​កែវ​មិត្ត​ភក្ដិ ក៏​​​បាន​​​កំពប់​ទឹកក្រូច​អ្នក​​​អង្គុយ​ជិត​ស្រក់​ទៅលើ​តុ​មន្ដ្រី​ប៉ូលិស​ឈ្មោះ ង៉ោ​ល សុភ័ណ្ឌ ហៅ​ចំរើន អង្គុយ ហើយ​ខ្លួន​ក៏បាន​លើកដៃ​សំពះ​សុំទោស និង​ជួយ​រក​តុ​ថ្មី​ប្ដូរ​អោយ​រួចហើយ​ដែរ។

ក្រោយ​មក ​ពេល​រូបគាត់​ចូល​រាំ​លេង​បាន​បន្តិច​ ស្រាប់​តែ​មន្ដ្រីប៉ូលិស​រូបនេះ​ បាន​លោត​ទៅ​ដាល់​គាត់​ចំ​ភ្នែក​តែម្ដង​និង​មាន​បក្សពួក​ជិត​១០​នាក់ ព្រួត​គ្នា​វាយ​គាត់​បន្ថែមទៀត ស្ទើ​រស្លាប់​ស្ទើរ​រស់​កុំ​តែ​បាន​ប្រជា​ការពារ​ភូមិ​ជួយ​ឃាត់​ខំ​អី​ប្រហែល​អាច​និង​ស្លាប់បាត់​បង់ជីវិត។

លោក​ង៉ោ សុភ័​ណ្ឌ ហៅ ចំរើន ដែលជា​ជនដៃដល់​បានអោយដឹងថា យុវជន​ខាងលើ​ឈ្លើយ​ពេក​ទើប​លោក​វាយ ព្រោះ​គ្រោះ​ស្រា​ក្រឡុក​ឃ្ទាត​លើ​គេ​លើ​ឯង​ក្នុង​កម្មវិធី និង​រាំ​មិន​សុភាព​ដូច​គេឯង៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu