កំពង់ចាម ៖ អតីតទណ្ឌិតម្នាក់ ព្រោះតែជំងឺសរសៃប្រសាទធ្វើទុក្ខខ្លាំងពេក ក៏សម្រេចចិត្តធ្វើអត្តឃាតបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង៨និង៤០នាទី នៅចំណុចដើមម្កាក់ខាងលិចផ្ទះរបស់ឈ្មោះ យ៉ន ផាន ស្ថិតក្នុងភូមិអន្លង់ដូង ឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម។
ប៉ូលិសបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ យ៉ន ផាន ភេទប្រុស អាយុ៥០ឆ្នាំ(មុខសញ្ញាដោះលែងពីពន្ធនាគារ) ជនជាតិខ្មែរ នៅភូមិអន្លង់ដូង ឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម បានយកខ្សែនីឡុងពណ៌ស លាយក្រហម ប្រវែង២,៥ម៉ែត្រ បត់ជាពីរ ចងនឹងដើមម្កាក់។
ប៉ូលិសបានបន្តថា ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកកោះសូទិន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពង្រ ចុះដល់កន្លែងកើតហេតុ និងបានបង្កើតគណៈកម្មាធិការ ត្រួតពិនិត្យសាកសព មានការចូលរួមពីគ្រូពេទ្យ មេភូមិ ក្រុមប្រឹក្សាឃុំ។
ប៉ូលិសបានបន្តថា ផ្អែកតាមការធ្វើកោសល្យវិច័យពិនិត្យសាកសព ៖
១.ផ្នែកក្បាល និងដងខ្លួន ពុំមានស្លាកស្នាមអ្វីទេ
២.ផ្នែក ក មានស្នាមទ្រុឌរង្វង់ ក ប្រវែង៣៧ ស.ម ទំហំ២ ស.ម ជម្រៅ១,៨ ស.ម
៣.ផ្នែកអវយវៈ មានហូរទឹកកាមជាប់ខោលីអូ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះ ជាអតីតទណ្ឌិត និងមនុស្សមានជំងឺសរសៃប្រសាទ យូរមកហើយ។
ផ្អែកតាមការធ្វើកោសល្យវិច័យ តាមការបំភ្លឺរបស់គ្រួសារសព និងសាក្សីប៉ូលិសបានសន្និដ្ឋានថា សាកសព ឈ្មោះ យ៉ន ផាន ស្លាប់ នៅចន្លោះម៉ោង០០ទៅ០៣នាទី ថ្ងៃទី១ ខែមិនា ឆ្នាំ២០១៩ ដោយធ្វើអត្តឃាតចង.ក សម្លាប់ខ្លួនឯងពិតប្រាកដមែន ពុំមានពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌឡើយ។
សមត្ថកិច្ចយើងបានធ្វើកំណត់ហេតុប្រគល់សាកសព ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
Source: Kampuchea Thmey Daily
0 Comments