Ad Code

ឃាត់​រថយន្ត​យី​ឌុប​ដឹកឈើពីរ​គ្រឿង​ ​ ត្រួតពិនិត្យ​ច្បាប់​អនុញ្ញាត​



ស្ទឹងត្រែង ​៖​ យោង​តាម​ព័ត៌មាន​បឋម​បាន​ឲ្យ​ដឹង​ថា ​រថយន្ត​យី​ឌុប​ពីរ​គ្រឿង​ ដែល​ចេញពី​ស្រុក​សៀម​ប៉ាង ​របស់​ក្រុមហ៊ុន​ចិន​មួយ​ ដែល​ដឹក​ឈើ​ក្រៅ​លំដាប់ថ្នាក់ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង​ដឹកនាំ​ដោយ លោក​វរសេនីយ៍ឯក​ ដួង ​វិចិត្រ​ នាយរង​អាវុធហត្ថ​ខេត្ត​ចុះ ឃាត់​ដើម្បី​រៀបចំ​គណៈ​កម្មការ​ចម្រុះ​ត្រួតពិនិត្យ​ទៅលើ​រថយន្ត​ដឹក​ឈើ​ តើ​ត្រឹមត្រូវ​តាមច្បាប់​អនុញ្ញាត​របស់​រដ្ឋបាល​ព្រៃឈើ​ដែរ​ឬទេ?​។​

រថយន្ត​យី​ឌុប​ពីរ​គ្រឿង​នេះ ​បាន​ធ្វើ​ចរាចរ​​ចេញពី​ស្រុក​សៀម​ប៉ាង​ កាលពី​យប់​ថ្ងៃទី​26 រំលង​អធ្រាត្រ កាត់​តាម​ផ្លូវ​ជាតិ​លេខ 7 មកដល់​ចំណុច​ភូមិ​គីឡូ 8 ដែល​ត្រូវ​បាន​គេ​រាយការណ៍​សង្ស័យ​ថា​មាន​ដឹក​ឈើ​មិន​ត្រឹមត្រូវ​តាមច្បាប់​អនុញ្ញាត​របស់​រដ្ឋបាល​ព្រៃឈើ​ ក៏​ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ខេត្ត​ឃាត់​ និង​បង្កើត​គណៈកម្មការ​ត្រួត​ពិនិត្យ ដែល​គេ​សង្ស័យ​ថា ​មាន​ដឹកឈើ​ខុសពី​ច្បាប់រដ្ឋបាល​ព្រៃ​ឈើ​អនុញ្ញាត​។​

ក្រោយ​ឃាត់​រថយន្ត​ទាំងពីរ​គ្រឿង ​លោក​វរសេនីយ៍ឯក ដួង​ ចិត្រ ​នាយរង​កងរាជអាវុធហត្ថ​ខេត្ត​បាន​ប្រាប់​ថា ​រថយន្ត 2 គ្រឿង​នេះ ​បើតាម​ការត្រួតពិនិត្យ​បឋម​យើង​ឃើញ​ថា​ ឈើ​ទាំងនោះ ​ជា​ប្រភេទ​ឈើ​លេខ​១ ​និង​ឈើ​លេខ 2 ខុស​ពី​ច្បាប់​អនុញ្ញាត​ ហើយ​ក្នុងនោះ​យើង​មិនទាន់បាន​ពិនិត្យមើល​នៅ​ខាងក្រោម​ឈើ​នៅឡើយ​ទេ​ តែ​រថយន្ត​នេះ​មាន​ច្បាប់​អនុញ្ញាត​ បាន​អនុញ្ញាត​ឲ្យ​ដឹក​តែ​ឈឺ​ក្រៅ​លំដាប់​ថ្នាក់​តែប៉ុណ្ណោះ​។​

បច្ចុប្បន្ន​ នៅវេលា​ម៉ោង12និង30នាទី​នេះ​ កម្លាំង​ចម្រុះ​កំពុងតែ​ចុះ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​ទៅលើ​រថយន្ត​ទាំង 2 គ្រឿង​នោះ ​តើ​ត្រឹមត្រូវ​តាមច្បាប់​អនុញ្ញាត​ដែរ​ឬ​ទេ? ហើយ​បើសិនជា​ឈើ​ទាំង​នោះ​ខុស​នឹង​ច្បាប់​អនុញ្ញាត​ គេ​រង់ចាំ​មើល​ថា​ តើ​សមត្ថកិច្ច​ជំនាញ​ នឹង​ចាត់វិធានការ​យ៉ាងណា​ចំពោះ​ក្រុមហ៊ុន​ចិន​នេះ?​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu