Ad Code

ស្រា​បៀរ​កម្ពុជា ​ផ្តល់​កាដូ និង បទពិសោធន៍​បន្ថែម​ដល់​អ្នកឈ្នះ​រង្វាន់​ធំៗ​ ដែល​មក​បើក​រង្វាន់​ផ្ទាល់​ពី​ការិយាល័យ​របស់ខ្លួន



ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ម្ចាស់​ពាណិជ្ជ​សញ្ញា ស្រា​បៀរ​កម្ពុជា បានធ្វើការ​ផ្តល់នូវ​កាដូ និង បទពិសោធន៍​បន្ថែម​ដល់​អ្នកឈ្នះ​រង្វាន់​ធំ​របស់ខ្លួន​ប្រមាណ​ជា ២០ នាក់ ដើម្បី​ជាការ​លើកទឹកចិត្ត​ដល់​អ្នកឈ្នះ​រង្វាន់​ទាំងឡាយណា​ទោះ​តូចក្តី ធំក្តី ដែល​មក​ធ្វើ​ការបើក​រង្វាន់​ផ្ទាល់​នៅ​ការិយាល័យ​របស់ខ្លួន។

កាដូ​ដែល​ផ្តល់ជូន​បន្ថែម​នោះ​គឺ​ទឹកក្រូច​ជូ​ប​ចំនួន ២ កេះ និង ដំណើរ​កម្សាន្ត​ជាមួយ​ចំណេះដឹង​ស្វែងយល់​អំពី​រោងចក្រ​ស្រា​បៀរ​កម្ពុជា បច្ចេកវិទ្យា​ទំនើប​ចុងក្រោយបង្អស់ និង គ្រឿងផ្សំ ដែល​ក្រុមហ៊ុន​ប្រើប្រាស់ ដើម្បី​ផលិត និង វេច​ខ្ចប់​ស្រា​បៀរ​កម្ពុជា និង ភេសជ្ជៈ​ផ្សេងទៀត​របស់​ក្រុមហ៊ុន។

លោកស្រី គង់ កុសល តំណាង​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​មានប្រសាសន៍ថា “​នេះ​មិនមែនជា​លើក​ទី​១​ឡើយ ដែល​ក្រុមហ៊ុន​ធ្វើការ​ផ្តល់ជូន​នូវ​កាដូ និង បទពិសោធន៍​បន្ថែម​នេះ​។ យើង​ធ្វើជា​រៀងរាល់ថ្ងៃ​អង្គារ ព្រហស្បតិ៍ សុក្រ ក្នុង​មួយថ្ងៃ ២ វេន ពេលព្រឹក​ចាប់ពី​ម៉ោង ៨៖៣០​នាទី និង រសៀល​ចាប់ពី​ម៉ោង ១ រសៀល​។​”



លោកស្រី​បន្តទៀតថា “​ចំនួន​អ្នក​មក​បើក​រង្វាន់​ផ្ទាល់​ភាគច្រើន​គឺ​អ្នកឈ្នះ​រង្វាន់ ១០០០ ដុល្លារ និង ១០០០០ ដុល្លារ តែម្តង ជា​មធ្យម​ពី ៥០ ទៅ ៦០ នាក់​។ ”

អតិថិជន​ឈ្នះ​រង្វាន់ ១០០០ ដុល្លារ ម្នាក់​ចំណោម​អ្នក​មក​បើក​រង្វាន់​ផ្ទាល់​បាន​ប្រាប់ថា “​ខ្ញុំ​ពិតជា​សប្បាយរីករាយ​ណាស់ ដែល​បានឈ្នះ​រង្វាន់​ទឹកប្រាក់ ១០០០ ដុល្លារ ពី​ក្រវិល​កំប៉ុង​ស្រា​បៀរ​កម្ពុជា​ដែល​ខ្ញុំ​ផឹក ហើយ​អ្វីដែល​កាន់តែ​ពិសេស​នោះ​គឺ ការបើក​រង្វាន់​នៅ​ការិយាល័យ​ផ្ទាល់​មាន​ភាព​ងាយ​ស្រួយ​មែនទែន ដោយ​គ្រាន់តែ​បង្ហាញ​ក្រវិល​កំប៉ុង​រង្វាន់ ដើម្បី​ធ្វើការ​ផ្ទៀងផ្ទាត់ និង អត្តសញ្ញាណប័ណ្ណ​ផ្ទាល់ខ្លួន​ដើម្បី​ទទួលយក​លេខ​កូដ​ដើម្បី​បើកប្រាក់​រង្វាន់​តែប៉ុណ្ណោះ។”

លោក​ក៏បាន​បន្តទៀត​ផងដែរ​ថា លោក​មិនបាន​រំពឹងទុក​ថា​ នឹង​ទទួលបាន​កាដូ​អ្វី​បន្ថែម​លើ​រង្វាន់​ដែល​គាត់​បានឈ្នះ​នោះឡើយ តែ​ផ្ទុយទៅវិញ​លោក​ទទួលបាន​ទាំង​ទឹកក្រូច​ទៅវិញ រួម​ជាមួយនឹង​ចំណេះដឹង​ដ៏​មានតម្លៃ​ពី​របៀប​ផលិត​ស្រា​បៀរ បច្ចេកទេស ឧបករណ៍​ទំនើប និង គ្រឿងផ្សំ​ដែល​គេ​ប្រើប្រាស់​ថែមទៀត។
សូម​បញ្ជាក់​ជា​ព័ត៌មាន​សម្រាប់​អតិថិជន​ដែល​ឈ្នះ​រង្វាន់​ផ្សេងៗ តូច ធំ ទាំង​អស់ពី​ស្រា​បៀរ​កម្ពុជា ក៏ដូចជា​ផលិតផល​ភេសជ្ជៈ​ផ្សេងទៀត​របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស សុទ្ធតែ​អាច​ទៅធ្វើ​ការប្តូរ​រង្វាន់​ផ្ទាល់​ពី​ការិយាល័យ​បើក​រង្វាន់​របស់​ក្រុមហ៊ុន​បាន ដោយ​គ្រាន់តែ​ធ្វើការ​ណាត់ជួប​ជាមុន​តាមរយៈ​ទូរស័ព្ទ​លេខ ០៦៧ ៩០២ ៩០២ តែប៉ុណ្ណោះ៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu