នៅថ្ងៃអង្គារ គណបក្សនយោបាយជាគូប្រជែង បានដណ្តើមគ្នាសម្រាប់តំណែងដោយសង្ឃឹមថានឹងបង្កើតរដ្ឋាភិបាលមួយ បន្ទាប់ពីការបោះឆ្នោតជាលើកដំបូងរបស់ថៃចាប់តាំងពីរដ្ឋប្រហារដែលការបោះឆ្នោតនេះ បានគ្របដណ្តប់ដោយការចោទប្រកាន់អំពីការក្លែងបន្លំនិងភាពមិនប្រក្រតីផ្សេងៗទៀត។
យោធាកំពុងស្ថិតក្នុងជំហរដើម្បីវិលត្រលប់ទៅកាន់អំណាចវិញក្នុងនាមជារដ្ឋបាលស៊ីវិលមួយបន្ទាប់ពីលទ្ធផលបឋមពីការបោះឆ្នោតកាលពីថ្ងៃអាទិត្យបានបង្ហាញថា គណបក្សប្រឆាំងបានធានានូវសំឡេងភាគច្រើនទាំងមិននឹកស្មានដល់។
គណៈកម្មាធិការបោះឆ្នោតបាននិយាយថា សំឡេងឆ្នោតប្រមាណ៧.៦លានសន្លឹកបានទៅលើគណបក្ស Phalang Pracharat ខណៈសន្លឹកឆ្នោត៩៤ភាគរយត្រូវបានរាប់។
លទ្ធផលនេះបានផ្តល់គណបក្សនេះនិងបេក្ខជននាយករដ្ឋមន្ត្រីរបស់ខ្លួនគឺលោកប្រាយុទ្ធចាន់អូចានូវការអះអាងយ៉ាងខ្លាំងក្លាចំពោះភាពស្របច្បាប់ពីការបោះឆ្នោតដែលបានធ្វើឡើងក្រោមច្បាប់ថ្មីរបស់របបយោធា។
វាមានសន្លឹកឆ្នោតជា៤០ម៉ឺនសន្លឹកល្អជាងគណបក្សភឿថៃដែលជាគណបក្សប្រជានិយមដែលបានផ្តួលរំលំពីអំណាចដោយរដ្ឋប្រហារឆ្នាំ២០១៤និងមានសម្ព័ន្ធភាពជាមួយអតីតនាយករដ្ឋមន្ត្រីដែលត្រូវនិរទេសខ្លួនលោកថាក់ស៊ីនស៊ីណាវ៉ាត្រា។
យោងតាមតួលេខដំបូងបានឱ្យដឹងថា គណបក្សភឿថៃនៅតែនឹងក្លាយខ្លួនទៅជាគណបក្សធំបំផុតនៅក្នុងសភាជាន់ទាបជាមួយអាសនៈចំនួន១៣៧អាសនៈបើប្រៀបធៀបទៅនឹង៩៧អាសនៈរបស់គណបក្ស Phalang Pracharat។
ក្រុមអ្នកជំនាញបានព្យាករណ៍អំពីរយៈពេលប៉ុន្មានថ្ងៃឬប្រហែលរាប់សប្ដាហ៍នៃការចរចារដ៏ឈឺចាប់ដោយភាគីទាំងពីក្នុងការរទាមទារសិទ្ធិបង្កើតរដ្ឋាភិបាល។
ការដកសិទ្ធិបេក្ខជននិងវិវាទទាក់ទងនឹងភាពមិនប្រក្រតីនៃការបោះឆ្នោតក៏ទំនងជានឹងធ្វើឱ្យមានការប៉ះទង្គិចមុនថ្ងៃទី៩ខែឧសភាផងដែតនៅពេលដែលលទ្ធផលចុងក្រោយត្រូវបានបញ្ចេញ៕AFP
Source: Kampuchea Thmey Daily
0 Comments