សៀមរាប ៖ សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា បុរសជាឪពុកចុងម្នាក់ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន ទៅតាមពាក្យបណ្ដឹងរបស់ស្ត្រីជាម្តាយរបស់រងគ្រោះ បន្ទាប់ពីជនសង្ស័យ បានធ្វើសកម្មភាពរំលោភលើកូនដើមចំនួន២នាក់រួចមក ដែលទើបនឹងមានអាយុ៨ឆ្នាំ និង១៣ឆ្នាំប៉ុណ្ណោះ។
ហេតុការណ៍ការឃាត់ខ្លួននេះ បានធ្វើឡើងនៅវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅភូមិគោកស្រុក ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
នគរបាលមូលដ្ឋានបានឲ្យដឹងថា ករណីរំលោភសេពសន្ថវៈ បង្កដោយឪពុកចុងមាន ឈ្មោះ ដែង ឆាន អាយុ៣៩ឆ្នាំ ទៅលើកូនស្រីចំនួន២នាក់ ដែលមានអាយុទើបតែ១៣ឆ្នាំ និងម្នាក់ទៀតមានអាយុ៨ឆ្នាំ បានសម្រេច ខណៈពេលដែលម្តាយមិននៅផ្ទះ ជាប់រវល់ទៅខេត្តព្រះវិហារ។
សមត្ថកិច្ចបន្តថា ក្មេងស្រីរងគ្រោះមាន ឈ្មោះ ស.ស.រ. អាយុ១៣ឆ្នាំ និង ឈ្មោះ ស.ឡ. អាយុ៨ឆ្នាំ រស់នៅឃុំរលួស ស្រុកប្រាសាទបាគង។
ជនសង្ស័យ ត្រូវបានសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញចាត់ការបន្តតាមផ្លូវច្បាប់៕
Source: Kampuchea Thmey Daily
0 Comments