Ad Code

អាចារ្យ​ម្នាក់ ​ត្រូវ​បាន​គេ​ចាក់​អំឡុង​ការផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍​នៅ​ព្រះវិហារ​ធំ​បំផុត​របស់​ប្រទេស​កាណាដា



អាចារ្យ​ម្នាក់​ត្រូវបាន​គេ​ចាក់​នៅ​ចំពោះមុខ​ការប្រជុំ​របស់​គាត់​ដែល​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍​អំឡុង​ពិធី​ទេសនា​ពេលព្រឹក​កាលពី​ថ្ងៃ​សុក្រ​នៅ​ព្រះវិហារ​គ្រិស្ត​ដ៏​ធំ​បំផុត​របស់​ប្រទេស​កាណាដា​នៅក្នុង​អ្វីដែល​ប៉ូលិស​រៀបរាប់ថា​ជា​ឧបទ្ទវហេតុ​ដាច់ដោយឡែក​មួយ។

វីដេអូ​ដែល​ផ្សាយ​លើ​ស្ថានីយទូរទស្សន៍​កាតូលិក​និង​ត្រូវបាន​ជ្រើសរើស​ដោយ​បណ្តាញ​ទូរទស្សន៍ CTV បានបង្ហាញ​ពី បុរស​ម្នាក់​ស្លៀកខោ​ខូវប៊យ ពាក់អាវ​ស្បែក​និង​មួក​.​សបាន​ទៅជិត​លោក Claude Grou នៅ​កន្លែង​សូត្រធម៌​របស់​ព្រះវិហារ St Joseph ក្នុង​ទីក្រុង Montreal នៅ​ចំពោះមុខ​អ្នកចូលរួម​ស្តាប់​ដែលមាន​ភាព​ភ័យរន្ធត់​ចំនួន​៦០​នាក់​។​

គាត់​ត្រូវបាន​គេ​មើលឃើញ​ដេញតាម​អាចារ្យ​នៅ​ជុំវិញ​អាសនៈ​និង​ឈរ​ស្រែក​ដាក់​អាចារ្យ​អាយុ​៧៧​ឆ្នាំ​នៅពេល​គាត់​ដួល​ទៅលើ​កម្រាល​មុនពេល​ចាក់​ជនរងគ្រោះ​។​

សាក្សី​ឈ្មោះ Adele Plamondon បាន​ប្រាប់​វិទ្យុ​កាណាដា​ថា អាចារ្យ​ដែល​បាន​រត់គេចខ្លួន​ជាមួយ​របួសស្រាល​គឺ​រៀបនឹង​ចាប់ផ្ដើម​អាន​គម្ពីរ​នៅពេលដែល​បុរស​ម្នាក់នេះ​បាន​ទាញ​កាំបិត​ហើយរ​ត់ទៅ​ចាក់​គាត់​។​

លោក Grou បាន​ងើប​ឡើងវិញ​ហើយ​រត់គេច​នៅពេល​មន្ត្រី​សន្តិសុខ​បាន​ព័ទ្ធជុំវិញ​អ្នក​វាយប្រហារ​ដែល​បាន​ទម្លាក់​កាំបិត​របស់គាត់​។ ឆ្មាំ​បីនាក់​បាន​ឃាត់ខ្លួន​គាត់​ខណៈ​អ្នកផ្សេង​ទៀត​បាន​ទៅ​មើល​លោក Grou ដែល​មើលទៅ​ហាក់ដូច​ជាមាន​ភាព​ភ័យ​តក់ស្លុត​។​

លោក​អាចារ្យ​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ដែល​នៅ​ទីនោះ​ស្ថានភាព​របស់គាត់​ត្រូវបាន​គេ​និយាយថា​មិន​ធ្ងន់ធ្ងរ​ទេ​ដោយ​ប៉ូលិស​រាយការណ៍​ទៅ AFP ថា គាត់​រងរបួស​ស្រាល​នៅ​ផ្នែក​ខាងលើ​នៃ​រាងកាយ​។​

ជនសង្ស័យ​អាយុ​២៦​ឆ្នាំ​ដែល​មិនត្រូវ​បាន​គេ​បញ្ចេញ​ឈ្មោះ​គឺ​គ្រោង​នឹង​បង្ហាញខ្លួន​នៅក្នុង​តុលាការ​តាមរយៈ Videolink ពី​កន្លែង​ឃុំឃាំង​។​

ប៉ូលិស​មិនបាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការវាយប្រហារ​នេះ​ទេ​ប៉ុន្តែ​អ្នកនាំពាក្យ​ម្នាក់​ឈ្មោះ Caroline Chevrefils បាន​ប្រាប់ AFP ថា គាត់​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ប៉ូលិស​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu