រតនគិរី ៖ ស្ត្រីម្នាក់ បានស្លាប់បាត់បង់ជីវិត ខណៈចុះទៅងូតទឹកស្រះលង់ស្លាប់ នៅត្រង់ចំណុចការដ្ឋានទី៧ នៃក្រុមហ៊ុនហ័ងអញ់យ៉ាឡាយ(វៀតណាម)។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៧និង៣០នាទី ថ្ងៃសុក្រ ២រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩កន្លងទៅ ស្ថិតនៅក្នុងភូមិ៣ ឃុំស្រែអង្គ្រង ស្រុកកូនមុំ។
មន្ត្រីនគរបាលស្រុកកូនមុំបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ យ៉េន សាអ៊ីម អាយុ៤០ឆ្នាំ ជនជាតិខ្មែរ
រស់នៅភូមិ/ឃុំកើតហេតុខាងលើ មុខរបរកម្មករក្រុមហ៊ុនហ័ងអញ់។
មន្ត្រីនគរបាលបានបន្តថា មូលហេតុ នៃការស្លាប់នេះ ដោយសារ ស្រវឹងស្រាជោកជាំ ហើយចុះទៅងូតទឹកស្រះនៅក្បែរនោះ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានធ្វើកោសល្យវិច័យទៅលើសាកសព ពុំមានអ្វីស្លាកស្នាមនោះទេ ហើយបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
Source: Kampuchea Thmey Daily
0 Comments