Ad Code

ថ្ងៃទី​១​មីនា​ សមត្ថកិច្ច​បង្ក្រាប​គ្រឿងញៀន​២០​ករណី ​ឃាត់​ជនសង្ស័យ​៤៦​នាក់​



ភ្នំពេញ ៖ យោងតាម​របាយការណ៍​របស់​គណៈកម្មការ​ទី​៣ នៃ​យុទ្ធនា​ការប្រឆាំង​គ្រឿងញៀន​លើក​ទី ៣ ដែល​កាសែត​កម្ពុ​ជាថ្មី​ ទទួលបាន​ឲ្យ​ដឹងថា របាយការណ៍​សរុប​ការអនុវត្តន៍​ច្បាប់​ប្រចាំ​ថ្ងៃទី​១ ខែ​មីនា ឆ្នាំ​២០១៩ សមត្ថកិច្ច​បង្ក្រាប (​ជួញដូរ រក្សាទុក ដឹកជញ្ជូន ដាំ​ដុះ ផលិត​កែច្នៃ ចាត់ចែង ផ្ដល់​ទីតាំង និង​ប្រើប្រាស់​) ចំនួន ២០​ករណី ឃាត់ ៤៦​នាក់ (​ស្រី ៥​នាក់​) វត្ថុតាង​ចាប់យក សរុប មេ​តំ​ហ្វេ​តា​មីន (ice) ២១,៥​ក្រាម និង​៥២​កញ្ចប់​តូច មេ​តំ​ហ្វេ​តា​មីន (wy) ១,១៧​ក្រាម។​

ប្រភេទ​បទល្មើស​គ្រឿងញៀន ដែល​ត្រូវ​សមត្ថកិច្ច​បង្ក្រាប រួមមាន ជួញដូរ ១២​ករណី ឃាត់ ២៣​នាក់ (​ស្រី ៤​នាក់​) និង​ប្រើប្រាស់ ៨​ករណី ឃាត់២៣​នាក់ (​ស្រី ១​នាក់​) ។ អាវុធហត្ថ ​៖ បង្ក្រាប​ជួញដូរ ១​ករណី ឃាត់ ១​នាក់ (​ស្រី ០​នាក់​)។ អ្នកមាន​ផ្ទុក​សារធាតុ​ញៀន ២៣​នាក់ ជួញដូរ ០​នាក់​/២៣​នាក់ និង​ប្រើប្រាស់​២៣​នាក់​/២៣​នាក់។​

លទ្ធផល​ទាំងអស់​បង្ក្រាប​ដោយ ៦​អង្គភាព រួមមាន Police : ៥​អង្គភាព ១ / មន្ទីរ៖ ជួញដូរ ៥​ករណី ឃាត់ ៨​នាក់ ប្រើប្រាស់ ៤​ករណី ឃាត់ ១១​នាក់ ចាប់យក​ice ១៥,៥៦​ក្រាម​។ ២ / បន្ទាយមានជ័យ​៖ ជួញដូរ ១​ករណី ឃាត់ ៤​នាក់ ប្រើប្រាស់ ១​ករណី ឃាត់ ៦​នាក់ ចាប់យក​ice ២៦​កញ្ចប់​តូច និង​wy ១,១៧​ក្រាម​។ ៣ / ពោធិ៍សាត់​៖ ជួញដូរ ១​ករណី ឃាត់ ២​នាក់ ចាប់យក​ice ៣,០៧​ក្រាម​។ ៤ / សៀមរាប​៖ ជួញដូរ ១​ករណី ឃាត់ ២​នាក់ ចាប់យក​ice ១,១០​ក្រាម​។ ៥ / រាជធានី​ភ្នំពេញ​៖ ជួញដូរ ៣​ករណី ឃាត់ ៦​នាក់ ប្រើប្រាស់ ៣​ករណី ឃាត់ ៦​នាក់ ចាប់យក​ice ២៦​កញ្ចប់​តូច​។ PM : ១​អង្គភាព ១ / បាត់ដំបង​៖ ជួញដូរ ១​ករណី ឃាត់ ១​នាក់ ចាប់យក​ice ១,៧៧​ក្រាម​។​

ដោយឡែក លទ្ធផល​អនុវត្តន៍​ច្បាប់​ប្រចាំ​ខែមករា ឆ្នាំ​២០១៩ សរុប 702​ករណី ឃាត់​មនុស្ស 1534​នាក់ ស្រី 125​នាក់ (​ជនបរទេស 67​នាក់ ស្រី 16​នាក់ មាន 6​សញ្ជាតិ​) ជួញដូរ រក្សាទុក កែច្នៃ ចាត់ចែង និង​ដាំ​ដុះ 384​ករណី ឃាត់ 687​នាក់ (​ស្រី 69​នាក់​) និង​ប្រើប្រាស់ 318​ករណី ឃាត់ 847​នាក់ (​ស្រី 56​នាក់​)។ អនុវត្តន៍​ដីកា​៖ 25​ដីកា ឃាត់ 25​នាក់ (​ស្រី 2​នាក់​) សារធាតុ​ញៀន គ្រប់​ប្រភេទ 23Kg 992,04g កញ្ឆា​ក្រៀម 7634​ដើម។ សម្ភារៈ​ចាប់យក រួមមាន រថយន្ដ 6​គ្រឿង ម៉ូតូ 176​គ្រឿង ទូរស័ព្ទ 489​គ្រឿង ជញ្ជីង 39​គ្រឿង។​

យោងតាម​របាយការណ៍​របស់​គណៈកម្មការ​ទី​៣ នៃ​យុទ្ធនា​ការប្រឆាំង​គ្រឿងញៀន​លើក​ទី៣ ប្រាប់​បញ្ជាក់​ឲ្យ​ដឹងថា លទ្ធផល​អនុវត្តន៍​ច្បាប់​ចាប់ពី​ថ្ងៃទី​១ ខែមករា ដល់​ថ្ងៃទី​១ ខែ​មិនា ឆ្នាំ​២០១៩ សរុប 1245​ករណី ឃាត់​មនុស្ស 2686​នាក់ ស្រី 201​នាក់ (​ជនបរទេស 67​នាក់ ស្រី 16​នាក់ មាន 6​សញ្ជាតិ​) ជួញដូរ រក្សាទុក កែច្នៃ ចាត់ចែង និង​ដាំ​ដុះ 704​រ​ណី ឃាត់ 1332​នាក់ (​ស្រី 129​នាក់​) និង​ប្រើប្រាស់ 541​ករណី ឃាត់ 1354​នាក់ (​ស្រី 72​នាក់​)។ អនុវត្តន៍​ដីកា ​៖ 40​ដីកា ឃាត់ 40​នាក់ (​ស្រី 2​នាក់​) សារធាតុ​ញៀន គ្រប់​ប្រភេទ 46Kg 883,11g និង 747​កញ្ចប់​តូច កញ្ឆា​ក្រៀម 1,5kg និង​10192​ដើម។ សម្ភារៈ​ចាប់យក រួមមាន រថយន្ដ 6​គ្រឿង ម៉ូតូ 176​គ្រឿង ទូរស័ព្ទ 489​គ្រឿង ជញ្ជីង 39​គ្រឿង៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu