Ad Code

ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​ជាមួយ​តារា​ផេ ដើម្បី​ផ្ដល់​ដំណោះស្រាយ​ទូទាត់​បង់​ប្រាក់​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​



ភ្នំពេញ ៖ លោក ពៅ ម៉ាលី រដ្ឋលេខាធិការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​រវាង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ក្រុមហ៊ុន​តារា​ផេ ដើម្បី​ផ្តល់​ដំណោះស្រាយ​ទូទាត់​បង់ប្រាក់​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​បំផុត​ គឺ “​បច្ចេកវិទ្យា​ទូទាត់​តាមរយៈ​ការ​ស្កេ​ន QR Code” កាលពី​ថ្ងៃ​អង្គារ ១៤​រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​០៥ ខែ​មីនា ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ Dara Airport។​

ពិធី​នេះ​ផងដែរ​ មានការ​ចូលរួម​ពី​សំណាក់​មន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន គណៈ​គ្រប់គ្រង​ជាន់ខ្ពស់​របស់​ធនាគារ​កាណាឌីយ៉ា ក​.​អ ធនាគារ​ប្រៃសណីយ៍​កម្ពុជា ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ហ្វូណន និង​សមាជិក​ក្រុមប្រឹក្សាភិបាល និង​គណៈ​គ្រប់គ្រង​ នៃ​ក្រុមហ៊ុន​កាណាឌីយ៉ា​-​ហ្វូ​ល​លើ​តុ​ន ម៉ូ​បែ​ល ម៉ាន​នី ម​.​ក​(“​តារា​ផេ​”)។​

តាមរយៈ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​នេះ អតិថិជន​អាច​ធ្វើការ​ទូទាត់​ថ្លៃ​សេវា​បាន​យ៉ាង​រហ័ស​ទៅកាន់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ទាក់ទង​នឹង​ការចុះបញ្ជី​យានយន្ត ត្រួតពិនិត្យ​លក្ខណៈ​បច្ចេក​ទេស​យានយន្ត ចេញ​ប័ណ្ណ​បើកបរ​យានយន្ត និង​អាជីវកម្ម​ដឹកជញ្ជូន​ផ្លូវគោក​បាន​ភ្លាមៗ ប្រកប​ដោយ​សុវត្ថិភាព និង​ភាព​ងាយស្រួល។ សេវាកម្ម​ទូទាត់​បង់​ប្រាក់​នេះ​មាន​ភាព​រហ័ស ងាយស្រួល និង​ចំណេញ​ថវិកា​ទៀតផង។

ដើម្បី​អបអរសាទរ​ភាពជា​ដៃគូ និង​ដើម្បី​ពង្រឹង​លើ​កិច្ចសហការ​គ្នា​ទៅលើ​សេវា​ថ្មី​នេះ ក្រុមហ៊ុន​តារា​ផេ​នឹង​ផ្តល់ជូន​កម្មវិធី​ថ្មី​ប្រូ​ម៉ូ​សិន​ពិសេស គឺ​ការ​ឥតគិតថ្លៃ​សេវា​រយៈពេល​៣​ខែ លើ​សេវា​នានា​ទៅ​កាន់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន។

ថ្លែង​នៅក្នុង​ឱកាស​នោះដែរ លោក ពៅ ម៉ាលី រដ្ឋលេខាធិការ បាន​មានប្រសាសន៍ថា “ ក្រុមហ៊ុន​តារា​ផេ​បានបង្ហាញ​ពី​ឆន្ទៈ​ដ៏​មោះមុត​របស់ខ្លួន​ក្នុង​ការជួយ​ជំរុញ​ប្រសិទ្ធភាព​ នៃ​សេវា​សាធារណៈ​សម្រាប់​ប្រព័ន្ធ​ដឹកជញ្ជូន​របស់​ប្រទេស​កម្ពុជា។ យើង​រីករាយ​ណាស់​ដែល​បាន​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​តារា​ផេ ដើម្បី​លើកកម្ពស់​ជីវភាព​ប្រជាជន​កម្ពុជា តាមរយៈ​កិច្ច​ខិតខំ​ប្រឹងប្រែង ដើម្បី​ធ្វើ​ឲ្យ សេវា​សាធារណៈ​សម្រាប់​ប្រព័ន្ធ​ដឹកជញ្ជូន​មានតម្លៃ​សមរម្យ និង​កាន់តែ​ខិត​ទៅ​ជិត​ប្រជាពលរដ្ឋ​គ្រប់រូប​ក្នុង​ប្រទេស​កម្ពុជា​។ ”

លោក ភុ​ក រដ្ឋា នាយក​គ្រប់គ្រង​ទូទៅ ​នៃ​ក្រុមហ៊ុន​តារា​ផេ បាន​មានប្រសាសន៍​ផង​ដែរ​ថា “​ថ្ងៃនេះ​យើង​បាន​សហការ​ជាមួយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដើម្បី​ផ្តល់​នូវ​ដំណោះស្រាយ​ទូទាត់​បង់​ប្រាក់​ដោយ​បច្ចេកវិទ្យា QR Code ជូន​ដល់​អតិថិជន ដូច្នេះ​ហើយ ​ពួកគាត់​អាច​ចំណេញ​ពេលវេលា និង​ថវិកា​ក្នុង​ការ​ធ្វើដំណើរ​ទៅ​បង់​ប្រាក់​ទូទាត់​ថ្លៃ​សេវា​នានា​ទៅកាន់​ក្រសួង​សាធារ​ណការ និង​ដឹកជញ្ជូន៕

 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu