Ad Code

យន្តហោះ​ចម្បាំង​ថៃ សម្រេច​ចុះចត​ក្រៅ​ព្រលាន បន្ទាប់ពី​ម៉ាស៊ីន​មាន​បញ្ហា​



ប្រទេស​ថៃ ៖ យ៉ាងហោចណាស់ ​ក៏មាន​ពីឡុត ចំនួន​៣​នាក់​ដែរ បាន​រងរបួស​នៅក្នុង​ឧបទ្ទវហេតុ​នៃ​ការ​សម្រេច​ចុះចត​ក្រៅ​ព្រលាន​របស់​យន្តហោះ​ចម្បាំង​១​គ្រឿង បន្ទាប់ពី​ម៉ាស៊ីន​យន្តហោះ​មាន​បញ្ហា ។​

​យោងតាម​របាយការណ៍​ ដែល​យើង​ទទួលបាន​គឺ​កាលពី​ថ្ងៃទី​៥ ខែ​មីនា​ ឆ្នាំ​២០១៩ វេលា​ម៉ោង​ប្រមាណ​១២​ថ្ងៃត្រង់ នៅ​ចំណុច​ក្បែរ​វត្ត​បាង​សាលា ក្នុងស្រុក​ខ្លង​ហយ​ដូង ខេត្ត​សុង​ខ្លា ប្រទេស​ថៃ មាន​យន្តហោះ​មួយ​គ្រឿង​ ជា​ប្រភេទ​យន្តហោះ​ចម្បាំង ក្រុមទី​២ ( AU-23A ) របស់​កងទ័ពអាកាស​បាន​ប្រកាស​ស្នើសុំ​ទៅ​អង្គភាព​ដើម្បី​សុំ​ចុះចត​នៅ​ខាងក្រៅ​ព្រលាន​ជាបន្ទាន់​ ដោយ​មិន​អាច​ពន្យារ​ពេល​ឲ្យ​ទៅដល់​ព្រលាន​បានឡើយ ដោយសារតែ​ម៉ាស៊ីន​មាន​បញ្ហា។​

​របាយការណ៍​បាន​បន្តថា យន្តហោះ​នេះ គឺជា​ប្រភេទ​យន្តហោះ​ចម្បាំង ដែល​បាន​ហោះហើរ​ល្បាត​តាម​ខ្សែបន្ទាត់​ព្រំដែន និង​ត្រូវ​ផ្លាស់ប្ដូរ​ជាមួយ​យន្តហោះ​ក្រុមទី៩ នៃ​កងទ័ពអាកាស​លេខ​៥៦ ប្រចាំ​ខេត្ត ប៉ា​តានី ប៉ុន្តែ​ខណៈ​ពេល​កំពុង​ហោះហើរ​ជិត​ដល់​ព្រលាន​ ដើម្បី​ចុះចត​ទៅ​ហើយ ស្រាប់តែ​ម៉ាស៊ីន​មាន​បញ្ហា​ ដូច្នេះ​ទើប​អាកាសយានិក​ទាំងអស់ សម្រេច​សុំ​គោលការណ៍​ចុះចត​នៅ​ក្នុង​ព្រៃ​ខាង​ក្រៅ​ព្រលាន​យ៉ាង​បន្ទាន់​ជាទីបំផុត។​

​ភ្លាមៗ​នោះដែរ កម្លាំង​អន្តរាគមន៍ រួម​ជាមួយនឹង​ក្រុមគ្រូពេទ្យ​សង្គ្រោះ ក៏បាន​ចេញដំណើរ​ទៅកាន់​ទីតាំង​ខាងលើ​ដើម្បី​ដឹក​បញ្ជូន​អ្នកបើកបរ​ចំនួន​២​នាក់​ និង​អ្នក​កាន់​បច្ចេកទេស​ម្នាក់ ទៅកាន់​មន្ទីរពេទ្យ​ផងដែរ ដោយសារតែ​ពួកគេ​បាន​រង​របួស ប៉ុន្តែ​មិន​ប៉ះពាល់​ដល់​អាយុជីវិត​នោះ​ទេ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu