Ad Code

ចាប់ខ្លួនអ្នក​លក់​ត្រី ជាង​ដេរ និង កម្មករសំណង់ ប្រមាណ​៧​នាក់ ពាក់ព័ន្ធគ្រឿងញៀន ​



បន្ទាយមានជ័យ​ ៖ នៅ​ថ្ងៃទី​១ ខែ​មីនា ឆ្នាំ​២០១៩ ​នៅវេលា​ម៉ោង​១២​យប់ កម្លាំង​ជំនាញ​ប្រឆាំង​គ្រឿង​ញៀន​ក្រុង​ប៉ោយប៉ែត សហការ​ជាមួយ​កម្លាំង​ប្រឆាំង​គ្រឿងញៀន​ខេត្ត និង​ប៉ុស្តិ៍​រដ្ឋបាល​ផ្សារ​កណ្ដាល បាន​ចុះ​បង្ក្រាប អ្នកលក់ និង​អ្នក​ជក់​គ្រឿងញៀន​មួយ​សំបុក នៅ​កែង​ក្រោយ​សាលារៀន​សុវណ្ណ​ភូមិ ឋិត​នៅ​ភូមិ​មិត្តភាព សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៧​នាក់ ក្នុង​នោះ​មាន​ស្រី​៣​នាក់​ និង​ធ្វើការ​ដកហូត​វត្ថុតាង​រួមមាន​ម្សៅ​ក្រាម​ស​ថ្លា ចំនួន​២៤​ថង់​តូច យកចេញ​ពីក្រោម​ពូក​លើ​គ្រែ​កំពុង​ដេក ដប​ជក់​គ្រឿងញៀន​១​ ឧបករណ៍​ប្រដាប់​ចូក​ថ្នាំញៀន​ចំនួន​៤ និងរ​បស់​មាន​តម្លៃ​ជាច្រើន​ទៀត។

កម្លាំង​ជំនាញ​ប្រឆាំង​គ្រឿងញៀន​ក្រុង​ប៉ោយប៉ែត​បាន​ប្រាប់​អ្នកយក​ព័ត៌មាន​ឲ្យ​ដឹងថា​ ជនសង្ស័យ​ទាំង​៧​នាក់​ ១​-ឈ្មោះ សឿង ស្រី​នាង ភេទ​ស្រី អាយុ​៣២​ឆ្នាំ​ មុខរបរ​កម្មករ​។ ២​-ឈ្មោះ អុំ សឿន ភេទ​ស្រី អាយុ​៣៤​ឆ្នាំ ​មុខរបរ​ជាង​ដេរ។ ៣-​ឈ្មោះ សាន់ យឿន ភេទ​ស្រី អាយុ​៦៣​ឆ្នាំ នៅផ្ទះ​។ ៤-​ឈ្មោះ ម៉េង ប៊ុន​ណេង ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​លក់​ត្រី ​នៅ​ផ្សារ​ថៃ​ខាងលើ ​ស្នាក់នៅ​ភូមិ​មិត្ត​ភាព សង្កាត់​ផ្សារ​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។ ៥​-ឈ្មោះ នូ សុខ ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ មុខរបរ​កម្មករ​ ស្នា​ក់នៅ​ភូមិ​សាមគ្គី​មានជ័យ​ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។ ៦-​ឈ្មោះ ឡាយ សីហា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ​មុខរបរ​កម្មករ​សំណង់​ រស់​នៅ​ភូមិ​ប្រជា​ធម្ម​ សង្កាត់​ផ្សារ​កណ្ដាល​ ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ។ ៧​-ឈ្មោះ ហឹម បូ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​ មុខរបរ​កម្មករ​សំណង់ ​រស់នៅ​ភូមិ​ប្រជា​ធម្ម សង្កាត់/​ក្រុង​ប៉ោយប៉ែត ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ​។ ជនសង្ស័យ​ទាំង​៧​នាក់​នេះ​ ក្រោយពី​ឃាត់ខ្លួន​ហើយ​ បាន​បញ្ជូនមក​ស្នងការ​ ដើម្បី​សាកសួរ​បន្ត។

លោក​ឧត្ដមសេនីយ៍​ទោ អាត់​ ខែម ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​បាន​ប្រាប់​អ្នក​ព័ត៌មាន​ឲ្យ​ដឹង​ថា​ នៅមុខ​នគរបាល​ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ​ខ្លួន​ពិតជា​បាន​លួច​ជក់ និង​លក់​គ្រឿង​ញៀន​ពិតប្រាកដ​មែន។ ក្រោយពី​បាន​ចម្លើយ​សារភាព​ហើយ ​ជនសង្ស័យ​ ត្រូវបាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ដាក់ទោស​ទៅតាម​ផ្លូវច្បាប់៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu