ឧត្តរមានជ័យ ៖ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាស្រុកអន្លង់វែង ដឹកនាំដោយ លោកវរសេនីយ៍ទោ ស៊ូ នូវ អធិការរងទទួលសេនាធិការ តំណាងរបស់លោក ប្រធាន ស.អ.កស្រុកអន្លង់វែង មានការចូលរួមដោយ លោក កែវ សុខខេង អនុប្រធានប្រចាំការ ស អ ក ស្រុក និងកម្លាំងប្រដាប់អាវុធទាំងបី រួមនឹងថ្នាក់ដឹកនាំ ស.អ.ក ស្រុក-ឃុំ-ភូមិ បាននាំយកប្រាក់បេឡាមរណៈសង្គ្រោះចំនួន ៤,០០០,០០០រៀល ទៅប្រគល់ជូនគ្រួសារសព សមាជិក ស.អ.ក ស្រុក ០១ នាក់ ជាជនពិការ ឈ្មោះ ហោ ចូច ភេទប្រុស អាយុ៥៣ឆ្នាំ ដែលបានទទួលមរណៈភាពដោយជំងឺខ្យល់គរ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១៥និង០០នាទី នៅភូមិ ប្រលាន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ក្នុងឱកាសនោះ ក្រុមការងារ ស អ កស្រុក បានអានលិខិតចូលរួមមរណទុក្ខ របស់គណៈកម្មាធិការស អ ក ខេត្ត និងមានមតិសំណេះសំណាល និងចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារ នៃសពផងដែរ៕
Source: Kampuchea Thmey Daily
0 Comments