រតនគិរី ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ បន្ទាប់ពីបានស៊ីផឹកជាមួយមិត្តភ័ក្ត្រហើយស្រវឹងជោកជាំ ខណៈជិះម៉ូតូវិលត្រឡប់មកផ្ទះវិញបានដួលដោយខ្លួនឯង។
ករណីគ្រោះថ្នាក់ចរាចរណ៍ដួលស្លាប់ដោយខ្លួនបានកើតឡើងកាលពីវេលាម៉ោង៤និង១០នាទីល្ងាច ថ្ងៃសៅរ៍ ១១រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩នេះ តាមផ្លូវលំក្រាលក្រួសក្រហមមួយខ្សែ ស្ថិតនៅក្នុងភូមិ៥ ឃុំត្រពាំងច្រេស ស្រុកកូនមុំ។
អធិការរងទទួលផែនសណ្តាប់ធ្នាប់សាធារណៈលោក ពុធ សាវី បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ហែ បឹយ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ បច្ចុប្បន្នរស់នៅភូមិ/ឃុំកើតហេតុខាងលើ ជិះម៉ូតូមួយគ្រឿងម៉ាក វ៉េវឆ្លាម ពណ៌ក្រហម អត់ស្លាកលេខ បន្ទាប់ពីជនរងគ្រោះបានផឹកស៊ីជាមួយមិត្តភ័ក្ររួចមក ក៏បានវិលត្រឡប់មកផ្ទះវិញ។
លោកថា តាមការត្រួតពិនិត្យនៅកន្លែងកើតហេតុឃើញថា ជនរងគ្រោះពិតជាជិះម៉ូតូដួលដោយខ្លួនឯងហើយបាក់.កស្លាប់នៅកន្លែងកើតហេតុពិតប្រាកដមែន មិនមែនរឿងអ្វីនោះឡើយ។
ក្រោយកើតហេតុសមត្ថកិច្ចនគរបាលបានធ្វើកោសល្យវិច័យរួចមក ប្រគល់សាកសពនិងម៉ូតូទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យទៅតាមប្រពៃណីផងដែរ៕
Source: Kampuchea Thmey Daily
0 Comments