Ad Code

ស​.​ប​.​ក កោះហៅ​សមាជិក U22​កម្ពុជា​ទាំងអស់​ចូល​ក្រុម​ជម្រើសជាតិ​ឈុត​ធំ ត្រៀម​ទទួល​ក្រុម​បង់​ក្លា​ដេ​ស ក្នុងជំនួប​មិត្តភាព​អន្តរជាតិ



​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (​ស​.​ប​.​ក​) បាន​កោះហៅ​កីឡាករ​ចំនួន​២៣​នាក់ ចូល​ក្រុម​ជម្រើសជាតិ​កម្ពុជា ដើម្បី​ត្រៀម​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម​ជម្រើសជាតិ​បង់​ក្លា​ដេ​ស ខណៈ​សមាជិក​ស្ទើរតែ​ទាំងអស់​សុទ្ធតែ​ជ្រើសរើស​ចេញពី​ក្រុម​ជម្រើសជាតិ​ក្រោម​អាយុ​២២​ឆ្នាំ (U22) ដែល​ទើប​បញ្ចប់​ភារកិច្ច​ក្នុង​ពានរង្វាន់​ជើងឯក​តំបន់​អាស៊ាន AFF U22 Championship 2019 ថ្មីៗ​នេះ​។



​ចំពោះ​ថ្នាក់ដឹកនាំ​ក្រុម​មាន លោក ឈូក ពិសិដ្ឋ ជា​អ្នកចាត់ការ​ទូទៅ​របស់​ក្រុម ហើយ​លោក Felix G. Dalmas ជា​គ្រូ​បង្គោល លោក អ៊ុង កង​យ៉ា​និ​ត ជា​ជំនួយ លោក យុន វង្ស​រ៉ាត់ ចាំ​គ្រូ​អ្នកចាំទី លោក លឹម ច័ន្ទ​មុន្នី​ឧ​ត្ត​ម មន្ត្រី​ផ្នែក​គ្រប់គ្រង​សម្ភារៈ លោក ស្រ៊ិ​ន លាង​ខេង និង​លោក ខាត់ ចាន់​ហាក់ ជា​គ្រូពេទ្យ លោក Shinya Kizaki​។



​ចំណែក​កីឡាករ​ទាំង​២៣​នាក់​វិញ​មាន កែន ច័ន្ទ​សុ​ភ័​ក្រ​, ឆេង ម៉េង​, ទៀត គឹម​ហេង​,​ស៊ិន សុ​ផា​ណាត់​, សាន គឹម​ហេង​, អ៊ិន សុដាវី​ដ​,​ស៊ិន កក្កដា​,​កែវ សុខ​សិលា​, អ៊ុក សុវណ្ណ មកពី​ក្លិប​វិសាខា កីឡាករ សឿត បារាំង​, យើ មូស្លីម​,​សា​វែង សំណាង​, យើ សា​ហ្វី​, អ៊​ន ចាន់​ប៉ូ​លីន​, ប្រាក់ ធី​វ៉ា ជា​កីឡាករ​មកពី​ក្លិប​ភ្នំពេញ​ក្រោ​ន កីឡាករ ហ៊ុល គឹម​ហ៊ុយ​, ទេស សម្បត្តិ​,​សេត រ៉​ស៊ី​ប និង​លី វ៉ា​ហេ​ទ មកពី​ក្លិប​បឹងកេត កីឡាករ ឈ​ង់ ប៊ុន​ណាត មកពី​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ កីឡាករ ណា​រ៉ុង កក្កដា និង​កាន់ ពិសាល មកពី​ក្លិប​ក្រសួងការពារជាតិ កីឡាករ ឃៀង ម៉េង​ហ៊ួ​រ មកពី​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង សៀង ច​ន្ធា មកពី​មជ្ឈមណ្ឌល​និង​សាលា​បាល់ទាត់​ជាតិ​បាទី​។

​នៅ​ពេល​នេះ​ស​.​ប​.​ក បាន​ប្រកាស​លក់​សំបុត្រ​សម្រាប់​ទស្សនិកជន​ចូល​ទស្សនា​ហើយ​នៅមុខ​ច្រកចូល​ពហុ​កីឡដ្ឋាន​ជាតិ ខណៈ​ការប្រកួត​មិត្តភាព​អន្តរជាតិ​រវាង​ក្រុម​ជម្រើសជាតិ​កម្ពុជា ជាមួយ​បង់​ក្លា​ដេ​ស​នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០១៩ ខាងមុខ លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​ក្នុង​រាជធានី​ភ្នំពេញ​។ ចំណែក​សំបុត្រ​មាន​បែង​ចែកជា​២​តម្លៃ​គឺ ប្រភេទ ទី​១ តម្លៃ​១០,០០០៛ និង​ប្រភេទ​ទី​២ ចំនួន​៥,០០០៛​។



ក្រុម​ជម្រើសជាតិ​កម្ពុជា កំពុងតែ​ដឹកនាំ​ដោយ​លោក Keisuke Honda ធ្វើជា​អ្នកចាត់ការ​ទូទៅ​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា មក Honda​និង​ដៃស្តាំ​របស់ខ្លួន​គឺ​លោក Felix កាន់ការ​ជា​គ្រូបង្វឹក​។ ក្រោម​ការគ្រប់គ្រង​ផ្ទា​ល់ពី​អ្នក​ទាំង​២​ក្រុម​ជម្រើសជាតិ​កម្ពុជា បាន​ប្រកួត​លើ​ឆាក​អន្តរជាតិ​ចំនួន​៧​ប្រកួត​មកហើយ​ចាញ់​ម៉ាឡេស៊ី ៣​ទល់​១ និង​ស្មើគ្នា​ជាមួយ​ទី​ម័​រ​ខាងកើត ២​ទល់​២ និង​បន្ត​ចាញ់​សឹង្ហ​បុរី ២​ទល់​១ ក្នុង​ប្រកួត​មិត្តភាព​អន្តរជាតិ ខណៈ​នៅក្នុង​វគ្គ​ជម្រុះ​ពានរង្វាន់ AFF Suzuki Cup កម្ពុជា​បាន​ចាញ់​ម៉ាឡេស៊ី ១​ទល់​០ បន្ត​ចាញ់​មី​យ៉ាន់​ម៉ា ៤​ទល់​១ តែ​ឈ្នះ​ឡាវ ៣​ទល់​១ និង​ចុងក្រោយ​ចាញ់​វៀតណាម ៣​ទល់​០ ក្នុង​វគ្គ​ជម្រុះ​តាម​ពូ​ល​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu