រតនគិរី ៖ កម្លាំងអធិការនគរបាលស្រុកអូរយ៉ាដាវ សហការជាមួយកម្លាំងនគរបាលរដ្ឋបាលឃុំសោមធំ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរក្សាទុកនិងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់។
ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃសៅរ៍ ១១រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩ នៅចំណុចផ្ទះឈ្មោះ រម៉ាស់ ចិន ស្ថិតនៅក្នុងភូមិសោមត្រក់ថ្មី ឃុំ សោមធំ ស្រុកអូរយ៉ាដាវ។
មន្ត្រីនគរបាលស្រុកអូរយ៉ាដាវបានឲ្យដឹងថា ដោយមានការរាយការណ៍ពីប្រជាពលរដ្ឋល្អ បន្ទាប់មកឃាត់ខ្លួនជនសង្ស័យ ឈ្មោះ សេវ ឃិន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិច្រាយ មានទីលំនៅភូមិ/ឃុំកើតហេតុខាងលើ។
ក្នុងនោះដែរ សមត្ថកិច្ចបានដកហូតវត្ថុតាង ម្ស៉ៅ ក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន ចំនួន០២កញ្ចប់តូច។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ចនគរបាលស្រុកអូរយ៉ាដាវ បានកសាងសំណុំរឿងដើម្បីបញ្ជូនមកតុលាការចាត់ការទៅតាមនីតិវិធីច្បាប់៕
Source: Kampuchea Thmey Daily
0 Comments