ភ្នំពេញ ៖ តារាសម្តែងសិចស៊ី សម្បូរសាច់ដើមទ្រូ កញ្ញា វ៉ាន់ វល័ក្ខ ថ្មីៗនេះ បានធ្លាយដំណឹងថា មានបុរសសម្បូរទ្រព្យធនម្នាក់ កំពុងតែព្យាយាមក្នុងការជួយជ្រោមជ្រែងនៃភាពហ៊ឺហាមានបានរបស់នាងសព្វថ្ងៃ ខណៈពេល វ៉ាន់ វល័ក្ខ បានប្រើជីវិតហ៊ឺហា និងស៊ីវិល័យខ្លាំង ជាមួយរបស់ប្រើប្រាស់ថ្លៃៗដូចជា រថយន្តស៊េរីទំនើប និងទូរស័ព្ទជាដើម។
ប្រភពបាននិយាយទៀតថា តារាសម្ដែង កញ្ញា វ៉ាន់ វល័ក្ខ ពេលនេះ មិនត្រឹមតែមានរថយន្តស៊េរីទំនើប និងទូរស័ព្ទថ្លៃៗប្រើប្រាស់នៅក្នុងដៃនោះទេ គឺបច្ចុប្បន្ន នាង ក៏បានចំណាយលុយរហូតខ្ទង់រាប់ម៉ឺនដុល្លារ ដើម្បីទិញផ្ទះវិឡារផ្ទាល់ខ្លួនផងដែរ។
ហេតុផលនេះ ទើបបានធ្វើអ្នកសិល្បៈ និងមហាជនមួយចំនួន សង្ស័យលើការជួយទំនុកបម្រុងពីសំណាក់បុរសមានឋានៈជាមន្ត្រីធំម្នាក់ នៅក្នុងសង្គមខ្មែរ។
ជាប្រតិកម្មឆ្លើយតប ដំណឹងសង្ស័យខាងលើនេះដែរ តារាស្រីសាច់ខ្ចី កញ្ញា វ៉ាន់ វល័ក្ខ បានប្រាប់ឲ្យកម្ពុជាថ្មីដឹងមុននេះថា នេះជាព័ត៌មានមិនពិតនោះទេ បង ខ្ញុំបច្ចុប្បន្នគ្មាននរណាម្នាក់ជួយឧបត្ថម្ភ ឬចិញ្ចឹមនៅពីក្រោយខ្នងនោះឡើយ។ ចំណែកឯ ដំណឹងសង្ស័យនេះ គឺផ្ទុយពីការពិតទាំងស្រុងតែម្ដង។
តារាសម្តែងស្រីរូបស្រស់ កញ្ញា វ៉ាន់ វល័ក្ខ បានបញ្ជាក់ថា ចំពោះរថយន្តស៊េរីទំនើបម៉ាកឡង់គ្រីស័រស្ថិតក្នុងតម្លៃខ្ទង់សែនដុល្លារ ដែលកំពុងជិះរាល់ថ្ងៃនេះ គឺនាងទិញរយៈពេលជាង១ឆ្នាំមកហើយ។
ម្យ៉ាងទៀត សម្រាប់រថយន្តនេះ ក៏ជាការទិញបង់រំលស់ដែរ ពោលគឺពុំមានអ្នកធំណាជួយឧបត្ថម្ភលុយ ឬទិញឲ្យនោះទេ ……។
កញ្ញា វ៉ាន់ វល័ក្ខ បាននិយាយឲ្យបន្ថែមទៀតថា ចំណែកឯផ្ទះដែលខ្ញុំទិញនោះ គឺទើបចាប់ផ្ដើមទិញបាន៣ ឬ៤ខែប៉ុណ្ណោះ ហើយផ្ទះនេះ ក៏ទិញបង់រំលស់ដូចគ្នានឹងរថយន្តផងដែរ ដូច្នេះខ្ញុំសូមធ្វើការបដិសេធ និងច្រានចូលទាំងស្រុង នូវដំណឹងគ្មានការពិតខាងលើនេះ។
លើសពីនេះ ក៏ចង់ប្រាប់ដែរថា លុយដែលខ្ញុំមានបានទាំងប៉ុន្មាននេះ គឺកើតចេញពីកម្លាំងញើសឈាមខ្លួនឯងទាំងស្រុង៕
Source: Kampuchea Thmey Daily
0 Comments