Ad Code

ឃាត់ខ្លួន​អ្នក​លួច​រថយន្ត​ និង​អ្នកផ្សំគំនិត​២​នាក់ ​ ​ជាមួយ​អាវុធ​ខ្លី​ប្រើ​ហ្គាស៍​១​ដើម​



ភ្នំពេញ ៖ សមត្ថកិច្ច​ខណ្ឌ​ឫស្សីកែវ ​បាន​ធ្វើការ​ស្រាវជ្រាវ​ករណី​លួច​រថយន្ត​លុច​ស៊ីស​៤៧០​ និង​ផ្សំគំនិត​ក្នុងការ​លួច​រថយន្ត​ ដោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ជា​បន្តបន្ទាប់​ ចំនួន​២​នាក់ បន្ទាប់ពី​ពួកគេ​ធ្វើ​សកម្មភាព​លួច​រថយន្ត​ ហើយ​ជិះ​យកមក​ផ្លុ​ង​ចោល​នៅ​ក្បែរ​ផ្សារ​សាំ​ហាន់។​

ហេតុការណ៍​បាត់​រថយន្ត​នេះ​ នៅវេលា​ម៉ោង​២៣​និង​៣០​នាទី​ ថ្ងៃទី​២៣ ​ខែ​មីនា​ ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះ​លេខ​៨១F ​ក្នុង​បូរី​វិមាន​ភ្នំពេញ​ផ្លូវ​២០៨​ ក្រុមទី​៤​ ​​សង្កាត់​ច្រាំង​ចំរេះ​ទី​១ ​គឺ​បាត់​រថយន្ត​លុច​ស៊ី​ស​៤៧០ ​មួយ​គ្រឿង​ ពាក់​ស្លាក​លេខ​ភ្នំពេញ 2P4037។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា ជនរងគ្រោះ​ ឈ្មោះ​ ខាត់ រដ្ឋា​ ភេទ​ស្រី​ អាយុ​៣១​ឆ្នាំ​ មុខរបរ​កាត់ដេរ​ ស្នាក់នៅ​ផ្ទះ​កើតហេតុ​ខាងលើ​។

ជនសង្ស័យ​នោះ​ ទី​១​.ឈ្មោះ​ ម៉ម ភា​រះ​ ភេទ​ប្រុស ​អាយុ​១៩​ឆ្នាំ​ មុខរបរ​លក់ដូរ​ ស្នាក់នៅ​ឃ្លាំង​លេខ​៩៣ ​ផ្លូវ​៥៩៨​ សង្កាត់​ទួល​សង្កែ​ទី​២ (​គ្មាន​សារធាតុ​ញៀន​)​ អ្នក​លួច​ដៃដល់​។​ ទី​២.​ជនសង្ស័យ​ ឈ្មោះ​ស៊ឹម សុខ​មាន​ ភេទ​ប្រុស ​អាយុ​៤៩​ឆ្នាំ ​មុខរបរ​លក់ដូរ​ ស្នាក់នៅ​ផ្ទះ​លេខ​2v4v​ ផ្លូវ​បេតុង​ ក្រុម​៤​ ភូមិ​៤​សង្កាត់​ច្រាំង​ចំរេះ​ទី​១(​គ្មាន​សារធាតុ​ញៀន​)​ផ្សំគំនិត​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ នា​វេលា​ម៉ោង​២៣និង​៣០​នាទី​ ថ្ងៃទី​២៣​ ខែ​មីនា ​ឆ្នាំ​២០១៩ ជនរងគ្រោះ ​បាន​ទុក​រថយន្ត​លុច​ស៊ីស​៤៧០​ ពាក់​ស្លាក​លេខ​ភ្នំពេញ 2P4037 ចំណុច​ផ្ទះ​លេខ​៨១F​ ក្នុង​បូរី​វិមាន​ភ្នំពេញ​ ផ្លូវ​២០៨​ ក្រុមទី​៤​ ភូមិ​សង្កាត់​ច្រាំង ចំរេះ​ទី​១ ​ខណ្ឌ​ឫស្សីកែវ។ លុះដល់​ថ្ងៃទី​២៤​ ខែ​មីនា​ ឆ្នាំ​២០១៩​ ម៉ោង​៧​និង​០០​នាទី​ ទើប​ជនរងគ្រោះ​ បានមក​ដាក់ពាក្យ​បណ្ដឹង នៅ​អធិការ​ខណ្ឌ​ឫស្សីកែវ។

បន្ទាប់ពី​បានទទួល​ពាក្យបណ្ដឹង ​កម្លាំង​ជំនាញ​ខណ្ឌ​ និង​ប៉ុស្តិ៍​ បានធ្វើការ​ស្រាវជ្រាវ​ ឈាន​ទៅ​ឃាត់​ជនសង្ស័យ​ចំនួន​២​នាក់​ជា​បន្តបន្ទាប់​ នៅ​ថ្ងៃទី​២៥​ ខែ​មិនា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​៣​និង​០០​នាទី​ នៅ​ចំណុច​ឃ្លាំង​លេខ​៩៣​ ផ្លូវ​លេខ​៥៩៨​ សង្កាត់​ទួល​សង្កែ​ទី​២​។​

សមត្ថកិច្ច​ឲ្យ​ដឹងទៀតថា សម្ភារៈ​ដក​ហូត​មាន រថយន្ត​១​គ្រឿង​ ម៉ាក​លុច​ស៊ី​ស​៤៧០​ ពណ៌​ស្ករ ​ផលិត​ឆ្នាំ​១០៩៨ ​ពាក់​ស្លាក​លេខ​ភព​2P 4037 មួយ​គ្រឿង​ ជា​របស់​ជនរងគ្រោះ បាន​ប្រគល់​ជូន​ជនរងគ្រោះ​បណ្ដោះអាសន្ន, អាវុធ​ខ្លី​១​ដើម ​ប្រើ​ហ្គាស៍​បាញ់​គ្រាប់​កាំ​កង់​លេខ​១៨C។ កូនសោ​រថយន្ត​ចំនួន​២​។

​ក្រោយ​ឃាត់ខ្លួន​ ជនសង្ស័យ​ទាំង​២​នាក់​ ត្រូវបាន​នគរបាល​ នៃ​អធិការដ្ឋាន​ខណ្ឌ​ឫស្សីកែវ កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិ​វិធី​៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu