Ad Code

តៃកុង​រថយន្ត​កុងតឺន័រ​របស់​ក្រុមហ៊ុន ផែ​ស្ងួន អូ​លែរ បើក​កិន​មនុស្ស​ស្លាប់​ទាំង​កំរោល​



កំពង់ធំ​ ៖ ​ម៉ូតូ ​និង​ម៉ូតូ​ពន្លះ​គ្នា ​បណ្តាល​ឲ្យ​យុវជន​ម្នាក់​ ស្លាប់​នៅ​កន្លែង​កើតហេតុ​ និង​ម្នាក់ទៀត​ស្លាប់ ​បន្ទាប់ពី​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ ​ឯ​យុវជន​២​នាក់​ទៀត​រង​របួស​ធ្ងន់។

ហេតុការណ៍​ដ៏​រន្ធត់​នេះ ​បាន​កើតឡើង​នៅ​ថ្ងៃ​សុក្រ ១០​រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​០១ ខែ​មីនា ឆ្នាំ​២០១៩​ វេលា​ម៉ោង​០០​និង​២០​នាទី រំលង​អធ្រាត្រ​ លើ​កំណាត់​ផ្លូវលំ​ក្រាល​ក្រួស​ក្រហម ស្ថិតនៅ​ចំណុច​ស្ពាន​ក្រឡាញ់ ភូមិ​ជាន់​លែង ឃុំ​មានជ័យ ស្រុក​សណ្តាន់ ខេត្ត​កំពង់ធំ។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ ​​​កើត​ឡើង​រវាង​ ម៉ូតូ បុក ម៉ូតូ ក្នុង​ទិសដៅ​ផ្ទុយគ្នា បណ្ដាល​ឲ្យ​ស្លាប់​០២​នាក់​(​ប្រុស​)​ និង​របួសធ្ងន់​០២​នាក់​(​ប្រុស​)​ ខូចខាត​ម៉ូតូ​០២​គ្រឿង ​៖ ​ម៉ូតូ​ហុងដា​ឌ្រី​ម​C125 ពណ៌​ខ្មៅ ស្លាកលេខ​កំពង់ធំ​1F.4954 ​បើកបរ​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​​ ដោយ​ឈ្មោះ ធឿន​ ណា​ង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​(​មុខរបរ​សិស្ស​) មានទីលំនៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ​(​ស្លាប់​នៅ​មណ្ឌល​សុខភាព មានជ័យ ស្រុក​សណ្ដាន់​)(​មិន​ពាក់មួក​សុវត្ថិភាព)។

ម៉ូតូ​ម៉ាក​ហុងដា​ឌ្រឹ​ម C125 ពណ៌​ខ្មៅ ស្លាក​លេខ​ពោធិ៍សាត់​1C.5919 ​​បើកបរ​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ ដោយ​ឈ្មោះ កែវ​ ​វិ​សិត ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​(​មុខរបរ​កសិករ​) មានទីលំនៅ​ភូមិ​វាលវែង ឃុំ​ឈូក ស្រុក​ប្រាសាទ​សំបូរ ខេត្ត​កំពង់ធំ (​ស្លាប់​នៅ​កន្លែង​កើតហេតុ​)(​មិន​ពាក់មួក​សុវត្ថិភាព​)​។

អ្នករួមដំណើរ​ជាមួយ​ចំនួន​០២​នាក់ ១-​ឈ្មោះ ហ៊ុយ​ ខួច ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ/ឃុំ​ជាមួយ​អ្នកបើកបរ​ម៉ូតូ​(​របួសធ្ងន់​)(​មិន​ពាក់មួក​សុវត្ថិភាព​)​។ ២-​ឈ្មោះ ម៉ូង​ ​បូរ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ​(​របួសធ្ងន់​)(​មិន​ពាក់មួក​សុវត្ថិភាព + វត្ថុតាង​រក្សាទុក​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​មានជ័យ។

មូលហេតុ​ជាបឋម បង្កឡើង​អ្នកបើកបរ​ម៉ូតូ​ស្លាកលេខ​កំពង់ធំ​1F.4954 ឈ្មោះ ធឿន​ ណា​ង បើកបរ​មិន​ប្រកាន់​ស្តាំ និង​មាន​ល្បឿន​លឿន​។ ​យុវជន​របួសធ្ងន់​២​នាក់​ បងប្អូន​សាច់ញាតិ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​កំពង់ធំ។ ចំណែក​សាកសព​ជនរងគ្រោះ ​២​នាក់​ យកទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu