Ad Code

បុគ្គលិក​ក្រុមហ៊ុន​លីវ​ដា​ម្នាក់ ត្រូវ​គេ​សម្លាប់​បោះ​សព​ចោល



កោះកុង ៖ បុគ្គលិក​ក្រុមហ៊ុន​ជនជាតិ​ចិន​ម្នាក់ ត្រូវ​បាន​គេ​ប្រទះឃើញ​ដេក​ស្លាប់​នៅ​ខាងក្រោយ​ព្រះអង្គ​គោកធ្លក ក្នុងភូមិ​ចាំ​យាម​ឃុំ​ប៉ាក់ មណ្ឌល​សី​ម៉ា ខេត្ត​កោះកុង​ ដោយ​មិន​ដឹង​មូលហេតុ​នៅ​ឡើយ។

ជនរងគ្រោះ​ត្រូវបាន​គេ​ស្គាល់ ឈ្មោះ ចឺ​ង ហៃ​ជា​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ ជនជាតិ​ចិន​ មុខរបរ​ជា​បុគ្គលិក​គណនេយ្យ ក្រុមហ៊ុន​លីវ​ដា ស្នាក់នៅ​ក្រុមហ៊ុន​អិ​ល​វ៉ា​យ​ភី​គ្រុប ខេត្ត​កោះកុង។

ស្ថានភាព​សាកសព​មាន​ស្នាមរបួស​នៅ​លើ​ដងខ្លួន​ជាច្រើន​កន្លែង​ដោយ​វត្ថុ​រឹង និង​បែក​មុខ របួស​ត្រង់​ក្បាល បង្ហាញ​ថា​ ជា​អំពើ​ឃាតកម្ម​ បង្កឡើង​ដោយ​ជន​មិន​ស្គាល់មុខ។

សមត្ថកិច្ច​បានធ្វើការ​សន្និដ្ឋានថា ​ជា​អំពើ​ឃាតកម្ម ដោយ​ជនរងគ្រោះ​ទំនងជា ​ត្រូវ​គេ​សម្លាប់​នៅ​កន្លែង​ផ្សេង​ ហើយ​ដឹក​សាកសព​មក​បោះចោល​នៅ​កន្លែង​កើតហេតុ​នេះ ទើប​ព្រឹក​ព្រលឹម​ឡើង​ប្រជាពលរដ្ឋ​ប្រទះឃើញ​ក៏​ផ្អើលឆោឡោ​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ ធ្វើ​កោសល្យវិច័យ កសាង​ឯកសារ​ដើម្បី​បើក​កា​រ​ស៊ើបអង្កេត​បឋម​ទៅ​ក្នុង​ក្រុមហ៊ុន លីវ​ដា និង​ក្រុមហ៊ុន​អិ​ល​វ៉ា​យ​ភី​គ្រុប ដែល​ជនរងគ្រោះ​ធ្វើការ ​និង​ស្នាក់នៅ​ទីនោះ។

សមត្ថកិច្ច​ កំពុង​ដុតដៃដុតជើង ​បើក​កា​រ​ស៊ើបអង្កេត​ ​ដើម្បី​វែកមុខ​ឃាតក​ក្នុង​រឿងក្ដី​ឃាតកម្ម​លើ​ជន​ជាតិ​ចិន​ម្នាក់នេះ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu