រតនគិរី ៖ នៅព្រឹកថ្ងៃអាទិត្យ ១២រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី បានដឹកនាំនាយទាហាន នាយទាហានរងចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត នាំយកនៅសម្ភារៈសិក្សាមួយចំនួនយកទៅឧបត្ថម្ភដល់សិស្សានុសិស្ស នៅក្នុងសាលាបឋមសិក្សា កោះពាក្យ ស្ថិតក្នុងភូមិកោះពាក្យ ឃុំកោះពាក្យ ស្រុកវើនសៃ ខេត្តរតនគិរី។
សម្ភារៈក្នុងនោះរួមមានសៀវភៅ ២៤០ ក្បាល ប៊ិច ២៤០ ដើម បន្ទាត់ ២៤០ បន្ទាត់ រួមនឹងថវិកាមួយចំនួនទៀតផងដែរ។ បន្ទាប់មកលោក ឧត្តមសេនីយ៍មេបញ្ជាការ បានប្រគល់ថវិកាចំនួន ៦៨,ម៉ឺនរៀលបន្ថែម ជូនដល់ លោកនាយកសាលា និង លោកគ្រូអ្នកគ្រូ រួមទាំងការជីកស្តារអណ្តូងទឹក សម្រាប់ប្រើប្រាស់ក្នុងបរិវេណសាលារៀនបន្ថែមទៀតផងដែរ ដោយសារតំបន់នេះមានការខ្វះខាតទឹកស្អាតសម្រាប់ប្រើប្រាស់ដល់សិស្សានុសិស្សនៅក្នុងសាលារៀន៕
Source: Kampuchea Thmey Daily
0 Comments