រតនគិរី ៖ យុវជនម្នាក់ សង្ស័យស្រវឹងស្រាជោកជាំ បានជិះម៉ូតូទៅបុកនឹងដើមអំពិល បណ្តាលឲ្យរងរបួសធ្ងន់។
ករណីគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯងបានកើតឡើងកាលពីវេលាម៉ោង៨និង៤៣នាទីយប់ ថ្ងៃព្រហស្បតិ៍ ២កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩កន្លងទៅ នៅលើផ្លូវលំក្រាលក្រួសក្រហមមួយខ្សែ ស្ថិតនៅក្នុងភូមិតឹន ឃុំតឹន ស្រុកកូនមុំ។
មន្ត្រីនគរបាលរដ្ឋបាលឃុំតឺនបានឲ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ ហុង ភឿន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិគ្រឹង រស់នៅភូមិតាអង ឃុំតាអង ស្រុកកូនមុំ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម C125 ស៊េរីឆ្នាំ2014 ពណ៌ខ្មៅ ពាក់ស្លាកលេខ រតនគិរី 1C- 3929។
ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានដឹកបញ្ជូនតាមរថយន្តសង្គ្រោះទៅមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីព្យាបាល។
ដោយឡែក ម៉ូតូជនរងគ្រោះ បានយកមករក្សាទុកនៅនគរបាលប៉ុស្តិ៍តឹន ដើម្បីរង់ចាំប្រគល់ជូនទៅឲ្យក្រុមគ្រួសារវិញផងដែរ៕
Source: Kampuchea Thmey Daily
0 Comments