Ad Code

ក្រុមកីឡា​៣៤​ប្រភេទ​ នឹងត្រូវ​ប្រមូលផ្ដុំ​ ឆ្នាំ​២០១៩ នេះ​



តាម​ការគ្រោងទុក​សម្រាប់​២០១៩​នេះ ក្រសួង​អប់រំ​យុវជន និង​ កីឡា ​មាន​គម្រោង​ប្រមូលផ្ដុំ​កីឡា​ជម្រើសជាតិ​ចំនួន​៣៤​ប្រភេទ​កីឡា។​

ឆ្នាំនេះ ​ជា​ឆ្នាំ ​នៃ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣០ នៅ​ប្រទេស​ហ្វីលីពីន ហើយក៏​ជា​ឆ្នាំ​ដែល​កម្ពុជា​ចាប់ផ្ដើម​យុទ្ធសាស្ត្រ​ត្រៀមខ្លួន​សម្រាប់​២០២៣ ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ លើក​ទី​៣២ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ។ ក្រៅពី​កីឡា​ទាំង​៣៤​ប្រភេទ​នោះ ក៏​នៅមាន​កីឡា​ជនពិការ​មួយក្រុម​ទៀត​ដែរ ដែល​មាន​ចំនួន​សរុប​៥០៤​នាក់ ​ក្នុងនោះ​កីឡាករ​ចំនួន​២៨៤​នាក់ ​កីឡាការិនី​ចំនួន​៩៣​នាក់​ គ្រូបង្វឹក​៩០​នាក់ ​និង​អនុរក្ស​ចំនួន ៣៧នាក់។​

លើក​នេះ ការប្រមូលផ្ដុំ​ត្រូវ​ចាប់ផ្ដើម​ហូបចុក​រួម គ្នា​វិញ​ព្រមទាំង​ហ្វឹកហាត់​ពីថ្ងៃ​ច័ន្ទ ​ដល់​ថ្ងៃ​សុក្រ ​ទើប​អនុញ្ញាត​ឲ្យ​ទៅផ្ទះ​ តែ​ត្រូវ​ត្រឡប់មក​ជំរំ​ហ្វឹកហាត់​វិញ​នៅ​ល្ងាច​ថ្ងៃអាទិត្យ។​ កីឡា​ជម្រើស​ជាតិ​ទាំង​អស់ ​ត្រូវ​ស្នាក់នៅ​ហូបចុក​ក្នុង​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា។​

ចំពោះ​កីឡា​ថ្នាល​វិញ​ត្រូវ​ប្រមូលផ្ដុំ​លើ​៣១ ប្រភេទ​កីឡា ​ដែលមាន​កីឡាករ​-​កីឡាការិនី​ចំនួន​៥០០​នាក់ ដែល​ក្នុងនោះ​កីឡាករ​ចំនួន​២៨៩​នាក់ កីឡាការិនី​ចំនួន​១០៣​នាក់​គ្រូបង្វឹក ៧៥​នាក់​និង​អនុរក្ស​ចំនួន​៣៣​នាក់។ ​ពួកគេ​ត្រូវ​ស្នាក់នៅ​ហូបចុក​រួមគ្នា ស្នាក់នៅ​រួមគ្នា​រយៈពេល​៩​ខែ គឺ​ត្រូវ​បញ្ចប់​នៅ​ថ្ងៃទី​៣១ ខែ​ធ្នូ​ ឆ្នាំ​២០២៩។​

កីឡា​ថ្នាល​ទាំងអស់​ត្រូវ​ស្នាក់នៅ ហូបចុក ហ្វឹកហាត់​ពីថ្ងៃ​ច័ន្ទ​ ដល់​ថ្ងៃ​សុក្រ​ ទើប​អាច​ត្រឡប់ ទៅផ្ទះ​បានតែ​ត្រូវ​ត្រឡប់​មកកាន់​ជំរំ​ហ្វឹកហាត់​វិញ​ នៅ​ល្ងាច​ថ្ងៃអាទិត្យ។​

កីឡា​ថ្នាល​ស្នាក់នៅ​ហូបចុក​ នៅ​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ​ ព្រោះ​ពួកគេ​ជា​កីឡា​ថ្នាល ​ដែល​ត្រៀម​ខ្លួន​សម្រាប់​ឆ្នាំ​២០២៣។​

លោក ​អ៊ុក សិទ្ធិ​ជាតិ ​ធ្វើការ​កត់សម្គាល់ថា​សម្រាប់​កីឡា​ជម្រើស​ជាតិ​ បើ​អនុញ្ញាត​ឲ្យ​ស្នាក់នៅ ហូប​ចុក​តាម​ផ្ទះ​នោះ ​គុណផល​របស់គេ​ធ្លាក់ចុះ​ ព្រោះ​ការហូបចុក​របស់គេ​ចូលចិត្ត​តែ​អ្វីដែល​ឆ្ងាញ់​ដោយ​មិន​គិតពី​កាឡូរី។ ការហូបចុក​អាហារ​ដែលមាន​កាឡូរី​គ្រប់គ្រាន់​នោះគេ ​នឹងមាន​កម្លាំង​ហ្វឹកហាត់​បាន​ល្អ​មិន​ដូច​ការហូបចុក​អាហារ​ដែល​មិនមាន​កាឡូរី​គ្រប់គ្រាន់​នោះឡើយ។​

ចំពោះ​កីឡា​ថ្នាល​វិញ មិនអាច​ឆ្នាំនេះ​មនុស្ស​ផ្សេង ហើយ​ឆ្នាំក្រោយ​មនុស្ស​ផ្សេង​នោះទេ បើ​បែបនេះ​គឺ​រដ្ឋ​ចំណាយលុយ​ចោល​អត់​ប្រយោជន៍​ហើយ។​

សូមបញ្ជាក់ថា ការប្រមូលផ្ដុំ​នេះ គឺ​ហាត់​រយៈពេល​៧​ខែ ដោយ​ត្រូវ​ចប់​នៅ​ថ្ងៃទី​២៥​វិច្ឆិកា ​ដែលជា​ពេលវេលា​កៀក​នឹង​ស៊ី​ហ្គេម​តែម្ដង៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu