កំពង់ចាម ៖ ការដាំបាយចង្ក្រានហ្គាស៍ ដោយការធ្វេសប្រហែស បណ្តាលឲ្យផ្ទុះឆេះ លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ចំនួន៧ខ្នង ស្មើនឹង៧គ្រួសារ ទាំងយប់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពី ទី27 ខែមីនា ឆ្នាំ2019 វេលាម៉ោង17និង20នាទី នៅភូមិទួលរកា ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
លោក ប៉ាក ជាតិ អធិការនគរបាលស្រុកស្ទឹងត្រង់បានឲ្យដឹងថា ហេតុការណ៍នេះកើតឡើងបណ្តាលឲ្យឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន07ខ្នងមាន ៖
1.ឈ្មោះ សេង ផូ ផ្ទះទំហំ7ម×12ម ធ្វើពីឈើប្រក់ក្បឿង
2.ឈ្មោះ អំ យ៉ាត ផ្ទះទំហំ7ម×12ម ធ្វើពីឈើប្រក់ក្បឿង
3.ឈ្មោះ គ្រុយ សៅ ផ្ទះទំហំ6ម×9ម ធ្វើពីឈើប្រក់ក្បឿង
4.ឈ្មោះ សយ ផល ផ្ទះទំហំ6.50ម×9ម ធ្វើពីឈើប្រក់ក្បឿង
5.ឈ្មោះ ស៊ីម ណាក់ ផ្ទះទំហំ6.50ម×9ម ធ្វើពីឈើប្រក់ដែក
6.ឈ្មោះ ដា ភាព ផ្ទះទំហំ7ម×13ម ធ្វើពីឈើប្រក់ក្បឿង
7.ឈ្មោះ យីម យ៉ុន ផ្ទះទំហំ5ម×7ម ធ្វើពីឈើ ប្រក់ដែក។
លោកអធិការបានបញ្ជាក់ថា សម្ភារៈ និងទ្រព្យសម្បត្តិលើផ្ទះទាំង7ខ្នង ត្រូវឆេះខូចខាតទាំងស្រុងសមត្ថកិច្ចមិនទាន់សរុបបាននៅឡើយ(រាយការណ៍ពេលក្រោយ)។
លោកអធិការបានបន្តថា អគ្គិភ័យនេះ បណ្ដាលមកពីម្ចាស់ផ្ទះឈ្មោះ សយ ផល ដាំបាយ ហើយផ្ទុះចង្ក្រានហ្គាស៍។
លោក ប៉ាក ជាតិ បានបញ្ជាក់ថា ក្នុងករណីអគ្គិភ័យនេះ យើងប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន04គ្រឿង+រថយន្តពន្លត់អគ្គិភ័យស្នងការនគរបាលខេត្ត01គ្រឿង+រថយន្តពន្លត់អគ្គិភ័យនគរបាលស្រុកស្ទឹងត្រង់01គ្រឿង+រថយន្តពន្លត់អគ្គិភ័យនគរបាលស្រុកចំការលើ01គ្រឿង និង រថយន្តពន្លត់អគ្គិភ័យក្រុមហ៊ុនឡុងស្រេង បឹងកេត01គ្រឿង ដោយប្រើប្រាស់ទឹកអស់ចំនួន09 និងកំពុងបាញ់បន្ត៕
Source: Kampuchea Thmey Daily
0 Comments