Ad Code

គ្រាប់​មីនតោន​០១​គ្រាប់ ​ដែល​សេសសល់​ពី​សម័យ​សង្គ្រាម ត្រូវ​បាន​ហូ​ឡូ​ត្រាស់​ មកពី​ខេត្ត​សៀមរាប ចុះ​មក​កម្ទេច​ចោល



​​ឧ​ត្ត​រ​មានជ័យ ​៖ ​នា​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០១៩ នៅ​វេលា​ម៉ោង​១០​និង​៤៥​នាទី​ថ្ងៃ ​​កម្លាំង​នគរបាល​ប៉ុស្តិ៍​០២​នាក់ ប្រជា​ការពារ​​ សហការ​ជាមួយ​កម្លាំង​(​ហូ​ឡូ​ត្រាស់​) ០៥​នាក់​ ស្រី​០២​នាក់​ មកពី​ខេត្ត​សៀមរាប ចុះ​មក​កម្ទេច​ចោល​ នូវ​គ្រាប់​មីនតោន​០១​គ្រាប់ ​ដែល​សេសសល់​ពី​សម័យ​សង្គ្រាម។

ក្នុង​ប្រតិបត្តិការ​នោះ​ដែរ ដឹកនាំ ដោយ​ លោក ឃិត សុខុម ប្រធាន​ក្រុម​ស្រាវជ្រាវ និង​កម្ទេច​គ្រាប់​មកពី​បញ្ជាការដ្ឋាន​ខេត្ត​សៀមរាប ​ចុះ​ធ្វើការ​កម្ទេច​គ្រាប់​មីនតោន​១​គ្រាប់​ ដែល​សេសសល់​ពី​សម័យ​សង្គ្រាម នៅត្រង់ចំណុច ព្រៃ​គគីរ ​ក្នុង​ដីចម្ការ​របស់​ប្រជាពលរដ្ឋ ឈ្មោះ ពក អាំ ភេទ​ស្រី អាយុ​២៤​ឆ្នាំ ទីលំនៅ​ភូមិ​បន្ទាយ​ថ្មី ឃុំ​ចុងកាល់ ស្រុក​ចុងកាល់ ខេត្ត​ឧ​ត្ត​រ​មានជ័យ។

ក្នុង​ការ​កម្ទេច​មីនតោន​ចំនួន​១​គ្រាប់ ​ដែល​សេសសល់ ​កាលពី​សម័យ​សង្គ្រាម​នោះ ​គឺ​ទទួល​បាន​ជោគជ័យ​ និង​មាន​សុវត្ថិភាព​ល្អ៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu