ភ្នំពេញ ៖ ដើម្បីឲ្យការជំរឿនទូទៅប្រជាជនរាជធានីភ្នំពេញឆ្នាំ២០១៩ ទទួលបានជោគជ័យនិងលទ្ធផលល្អប្រសើរ រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការណែនាំឲ្យម្ចាស់និងអ្នកគ្រប់គ្រង ទីតាំងស្ថិតនៅក្នុងរាជធានីភ្នំពេញត្រូវចូលរួមនិងផ្តល់កិច្ចសហការជាមួយមន្ត្រីជំរឿនក្នុងការសង្កេតជំរឿនឲ្យបានល្អប្រសើរ។
នេះបើយោងតាម សេចក្តីណែនាំស្តីពីការអនុវត្តការងារជំរឿន ទូទៅ ប្រជាជននៅរាជធានីភ្នំពេញឆ្នាំ២០១៩។ ខ្លឹមសារនៃសេចក្តីណែនាំបានបញ្ជាក់ថា យោងតាមលិខិតលេខ 00២ ស ណ ន ចុះថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០១៩ របស់គណៈកម្មាធិការជាតិជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជា។
ដើម្បីឲ្យការជំរឿនទូទៅប្រជាជនរាជធានីភ្នំពេញឆ្នាំ២០១៩ ទទួលបានជោគជ័យនិងលទ្ធផលល្អប្រសើររដ្ឋបាលរាជធានីភ្នំពេញសូមធ្វើការណែនាំដូចខាងក្រោម៖ ១ គ្រប់ទីតាំងអង្គភាពស្ថាប័នឬគ្រឹះស្ថាននានាទាំងវិស័យសាធារណៈនិងវិស័យឯកជនដូចជាផ្ទះសំណាក់ សណ្ឋាគារ មជ្ឈមណ្ឌលកំសាន្តនានា មន្ទីរពេទ្យ ផ្សារចំណតរថយន្ត កំពង់ផែ ព្រលានយន្តហោះដែលមានទីតាំងស្ថិតនៅក្នុងរាជធានីភ្នំពេញត្រូវចូលរួមនិងផ្តល់កិច្ចសហការជាមួយមន្ត្រីជំរឿនក្នុងការសង្កេតជំរឿននៅម៉ោងនៃយប់ជំរឿន ០ ០០ ថ្ងៃទី ០៣ខែមិនាឆ្នាំ ២០១៩ ដោយឡែកទីតាំងអង្គភាពមួយចំនួនដែលមានលក្ខណៈជាគ្រួសារ ដូចជាវត្តអារាមពន្ធនាគារអន្តេវាសិកដ្ឋាន និងមណ្ឌលប្រមូលផ្ដុំគ្នា។ល។ ដែលមានទីតាំងនៅក្នុងរាជធានីភ្នំពេញ ត្រូវផ្ដល់កិច្ចសហការនិងចូលរួមជាមួយមន្ត្រីជំរឿនក្នុងការរាប់ សម្ភាសន៍ អ្នករស់នៅ តាមស្ថាប័នឬគ្រឹះស្ថានទាំងនោះ ចាប់ពីថ្ងៃទី ០៣ ដល់ថ្ងៃទី ១៣ ខែមីនាឆ្នាំ ២០១៩។
២ ចំពោះប្រជាពលរដ្ឋដែលមានលក្ខណៈជាគ្រួសារធម្មតា ឬ គ្រួសារប្រក្រតីសូមចូលរួមផ្តល់ព័ត៌មានតាមសំណួរសង្កេតឲ្យបានគ្រប់គ្រាន់ត្រឹមត្រូវនិងស្មោះត្រង់ជូនដល់មន្ត្រីចម្រៀងដែលបានចុះជួបសម្ភាសន៍ផ្ទាល់តាមគ្រួសារក្នុងមណ្ឌលជំរឿននីមួយៗ។
៣ គណៈកម្មាធិការជំរឿនទូទៅប្រជាជនរាជធានីភ្នំពេញ ខណ្ឌសង្កាត់ត្រូវបង្កើនអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនក្នុងការជំរឿនដឹកនាំធ្វើជំរឿននិងជួយសម្របសម្រួលជាមួយមន្ត្រីផែនការរាជធានីភ្នំពេញ មន្ត្រីជំរឿនប្រចាំតំបន់នៃវិទ្យាស្ថានជាតិស្ថិតិក្រសួងផែនការ ដើម្បីឲ្យមន្ត្រីជំនាញធ្វើការរាប់អំពីប្រជាជនរស់នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យបានអស់ដោយមិនរំលងចោលនរណាម្នាក់ឡើយ ព្រមទាំងត្រូវពិនិត្យតាមដានការជំរឿននៅតាមមូលដ្ឋានការប្រមូលបញ្ជីសំណួរ ព្រួតដែលបំពេញរួចនិងការងារផ្សេងទៀត។
រដ្ឋបាលរាជធានីភ្នំពេញសង្ឃឹមនិងជឿជាក់ថា បងប្អូនប្រជាពលរដ្ឋអ្នកគ្រប់គ្រងទីតាំងអង្គភាពស្ថាប័នឬគ្រឹះស្ថាននានាទាំងវិស័យសាធារណៈនិងវិស័យឯកជនទាំងអស់មេត្តាជ្រាបនិងចូលរួមសហការអនុវត្តតាមសេចក្តីណែនាំខាងលើនេះឲ្យបានល្អប្រសើរ៕
Source: Kampuchea Thmey Daily
0 Comments