Ad Code

ពលរដ្ឋ​ខ្មែរ​​២​នាក់ ដែល​ចូល​ទៅ​កាប់​ឈើ​គ្រញូង​ក្នុង​ទឹកដី​ថៃ ហើយ​ត្រូវ​អាជ្ញាធរ​ថៃ​ឃាត់​ខ្លួន​នោះ ត្រូវ​បាន​បញ្ជូន​ឲ្យ​កម្ពុជា​វិញ តាម​ច្រក​អន្តរជាតិ​ជាំ



ឧត្តរមានជ័យ​ ៖ ​អាជ្ញាធរ​ថៃ​ បាន​បញ្ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​២​នាក់ ​តាម​ច្រក​អន្តរជាតិ​ជាំ​ កាលពី​វេលា​ម៉ោង​១៦​និង​២០​នាទី​ល្ងាច ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០១៩ ស្ថិតនៅ​ក្នុង​ភូមិ​ជាំ ឃុំ​ត្រពាំង​ប្រិ​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ។

សមត្ថកិច្ច​នៅ​នឹង​ច្រក​អន្តរ​ជាំ សា​ងុំា បាន​ឲ្យ​ដឹងថា ​ពលរដ្ឋ​ខ្មែរ​ដែល​អាជ្ញាធរ​ថៃ​បញ្ជូន​មក​ឲ្យ​អាជ្ញាធរ​កម្ពុជា​វិញ​នោះ មានឈ្មោះ​ដូចខាងក្រោម ​៖​
១,​ឈ្មោះ សួង យ៉ា​ត ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ​រស់នៅ​ភូមិ​ខ្នាត​រមាស ឃុំ​នរាយន៍ ស្រុក​ឈូក ខេត្ត​កំពត​។​ ២,​ឈ្មោះ ព្រំ ដា​រា ភេទ​ប្រុស ​អាយុ​៣៥​ឆ្នាំ ​រស់នៅ​ភូមិ​ដី​ចិន ឃុំ​អូរ ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ​។​ អ្នក​ទាំងពីរ​ជាប់គុក​នៅ​ស្រុក​ខាន់​តា​ឡាក់​ ខេត្ត​ស៊ីសាកេត ​ប្រទេស​ថៃ​​ ហើយ​ត្រូវ​ថៃ​ចាប់ខ្លួន​នៅ​ថ្ងៃទី​២៥ ខែ​កញ្ញា ឆ្នាំ​២០១៧ ពីបទ​ឆ្លងដែន​កាប់​ឈើ​គ្រញូង ចូល​តាម​ច្រក​ត្រពាំង​បី ស្ថិត​ភូមិសាស្ត្រ​ខ្មែរ ភូមិ​ត្រពាំង​បី ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ ឈម​ខាង​ថៃ​ភូមិ/​ឃុំ​ដូន​អាវ ស្រុក​ខាន់​ថា​ឡាក់ ខេត្ត​ស៊ីសាកេត​ ប្រទេស​ថៃ​។​

បច្ចុប្បន្ន ក្រោយពី​សមត្ថកិច្ច​នៅ​នឹង​មាត់ច្រក​អប់រំ​រួច​ ក៏បាន​ឲ្យ​ទៅ​លំនៅដ្ឋាន​វិញ​រៀងៗ​ខ្លួន​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu