Ad Code

ស្រវឹងស្រា​ជោកជាំ បើករថយន្ត​បុក​បង្គោល​ភ្លើង សំណាងល្អ​មិន​មាន​គ្រោះថ្នាក់​ដល់​ជីវិត



រតនគិរី ៖ រថយន្ត​កាមរី​ស្វិត​មួយ​គ្រឿង ​បោល​បុក​បង្គោល​ភ្លើង​យ៉ាង​ពេញទំហឹង​ បណ្តាល​ឲ្យ​រង​ការខូចខាត​ផ្នែក​ខាងមុខ សំណាងល្អ​អ្នកបើកបរ​និង​អ្នក​រួមដំណើរ​មិនមាន​គ្រោះថ្នាក់​។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្កឡើង​ដោយ​ខ្លួនឯង ​បាន​កើតឡើង​នៅវេលា​ម៉ោង​១០​និង​០០​នាទី​យប់ ថ្ងៃ​សុក្រ ១០​រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​និង​ថ្ងៃទី​០១ ខែមីនា ឆ្នាំ២០១៩​កន្លងទៅ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៨A ស្ថិតនៅ​ក្នុងភូមិ​តង​ប្លេង ឃុំ​អូរ​ជុំ ស្រុក​អូរ​ជុំ។

មន្ត្រី​នគរបាល​ស្រុក​អូរ​ជុំ បាន​ឲ្យ​ដឹងថា អ្នកបើកបរ​ឈ្មោះ ប្លង់ អា​ឡុ​ក ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជនជាតិ​គ្រឹ​ង មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​/​ឃុំ​កើតហេតុ​ខាងលើ រងរបួស​ស្រាល បើកបរ​រថយន្ត​មួយគ្រឿង​ម៉ាក កាមរី​ស្វិត ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2L-6760 ចំណែក​អ្នក​រួម​ដំ​ណើ​រ​ប្រពន្ធ​ឈ្មោះ រ៉ា​ន់ យ៉េ​ង​ចប់ អាយុ​៤២​ឆ្នាំ ជនជាតិ​គ្រឹ​ង មុខរបរ​កសិករ រងរបួស​ស្រាល​។

លោក​បន្ត​ថា មូលហេតុ គឺ​អ្នកបើកបរ​រថយន្ត​ខាងលើ​បាន​ស្រវឹងស្រា​ជោកជាំ​ បើក​រេ​ចង្កូត​ធ្លាក់​ផ្លូវ​ជ្រុល​ទៅ​បុក​នឹង​បង្គោល​ភ្លើង​ដែល​នៅ​ស្ងៀម​មួយ​កន្លែង សំណាងល្អ​មិន​មាន​គ្រោះថ្នាក់​ដល់​អ្នកដទៃ​។ ក្រោយ​កើត​ហេតុ ជនរងគ្រោះ​ត្រូវបាន​ដឹក​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​។

ដោយឡែក​រថយន្ត​ត្រូវបាន​កម្លាំង​នគរបាល​រដ្ឋបាល​ប៉ុស្តិ៍​អូរ​ជុំ​បាន​រឹបអូស​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អូរ​ជុំ​ ដើម្បី​រង់ចាំ​ធ្វើ​ការដោះស្រាយ​នៅពេល​ក្រោយ​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu