Ad Code

កូរ៉េខាងជើង​ស្នើសុំ​ការចរចា​បន្ថែម​ទៀត ​បន្ទាប់​ពី​គ្មាន​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​នៅ​ទីក្រុង​ហាណូយ



ប្រទេស​កូរ៉េខាងជើង​នៅ​ថ្ងៃ​សុក្រ​បាន​សន្យា​ធ្វើ​ការចរចា​បន្ថែម​ទៀត​ជាមួយ​សហរដ្ឋអាមេរិក​ខណៈ​ពេលដែល​ភាគី​ទាំងពីរ​កំពុង​ស្វែងរក​ការ​បើក​ចំហ​​ទ្វារ ​បន្ទាប់​ពី​កិច្ចប្រជុំ​កំពូល​នៅ​ទីក្រុង​ហាណូយ​បាន​បរាជ័យ​ក្នុងការ​បង្កើត​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​មួយ។

ជំនួប​លើក​ទី​ពីរ​រវាង​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម​ជុង​អ៊ុន​និង​ប្រធានាធិបតី​អាមេរិក​លោក​ដូ​ណា​ល់​ត្រាំ​បានបញ្ចប់​ទៅដោយ​ភាពចម្រូងចម្រាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដោយ​ពិធី​ចុះហត្ថលេខា​មួយ​ត្រូវបាន​លុបចោល​ហើយ​គ្មាន​សេចក្តីថ្លែងការណ៍​រួម​ចេញ​ទេ។

ភាគី​ទាំងពីរ​បាន​បន្ទោស​គ្នា​ទៅវិញទៅមក​ចំពោះ​ភាពជាប់គាំង​នេះ​ដោយ​លោក​ត្រាំ​បាន​និយាយថា ក្រុង​ព្យុងយ៉ាង​ចង់​ឲ្យ​ទណ្ឌកម្ម​ទាំងអស់​ដាក់​លើ​ខ្លួន​ជុំវិញ​កម្មវិធី​អាវុធ​ដែល​ហាមឃាត់។ ប៉ុន្តែ​នៅក្នុង​សន្និសីទកាសែត​ដ៏​កម្រ​មួយ​នៅពេល​យប់ រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង​បាន​និយាយថា ខ្លួន​គ្រាន់តែ​ចង់​ឲ្យ​វិធានការ​មួយចំនួន​ធូរស្រាល​ប៉ុណ្ណោះ​ហើយ​ថា សំណើ​របស់ខ្លួន​ដើម្បី​បិទ​រោងចក្រ​ផលិត​នុយក្លេអ៊ែរ​ទាំងអស់​នៅ​បរិវេណ Yongbyon របស់ខ្លួន​គឺជា​សំណើ​ដ៏​ល្អ​បំផុត​ដែល​ខ្លួន​មិន​ធ្លាប់​ស្នើ។

ថ្វីបើ​មានការ​ជាប់គាំង​ក៏ដោយ ទីភ្នាក់ងារ​ព័ត៌មាន KCNA ផ្លូវការ​របស់​កូរ៉េខាងជើង​បាន​រាយការណ៍​នៅ​ថ្ងៃ​សុក្រ​ថា មេដឹកនាំ​ទាំងពីរ​រូប​មានការ​ផ្លាស់ប្តូរ​ដោយ​ស្ថាបនា​និង​ដោយស្មោះ​ត្រង់​។​

ទីភ្នាក់ងារ​ព័ត៌មាន​នេះ​បាន​ពិពណ៌នា​កិច្ចប្រជុំ​នៅ​ទីក្រុង​ហាណូយ​ថា​ជា “​ជោគជ័យ​” ហើយ​បាន​និយាយថា លោក​គីម​បាន​សន្យាថា​នឹង​ជួប​ជាមួយ​លោក​ត្រាំ​ម្តងទៀត។

ដូចគ្នានេះដែរ លោក​ត្រាំ​បាន​និយាយ​មុនពេល​ចាក​ចេញពី​រដ្ឋធានី​រប​ស់​ប្រទេស​វៀតណាម​ថា លោក​សង្ឃឹមថានឹង​ជួប​លោក​គីម​ម្តងទៀត​។ លោក​ត្រាំ​បាន​ប្រាប់​ក្រុមអ្នកកាសែត​ថា “​ពេលខ្លះ​អ្នក​ត្រូវតែ​ដើរចេញ​ហើយ​នេះ​គ្រាន់តែ​ជា​ពេលវេលា​មួយ​ប៉ុណ្ណោះ”។

លទ្ធផល​នៅ​ទីក្រុង​ហាណូយ​គឺ​ខុសស្រឡះ​ពី​ការ​រំពឹងទុក​និង​ក្តីសង្ឃឹម​មុន​កិច្ចប្រជុំ​។​
យោង​តាម​មន្ត្រីជាន់ខ្ពស់​អាមេរិក​បាន​ឲ្យ​ដឹងថា មួយ​សប្តាហ៍​មុន​កិច្ចប្រជុំ​កំពូល​ក្នុង​ទីក្រុង​ហាណូយ ប្រទេស​កូរ៉េខាងជើង​បានទាមទា​រ​ឲ្យ​មាន​ការដក​ទាំងអស់​នូវ​ទណ្ឌកម្ម​សេដ្ឋកិច្ច​មា​ន​ប្រសិទ្ធិភាព​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ដែល​បានដាក់​លើ​ទីក្រុង​ព្យុងយ៉ាង​ចាប់តាំងពី​ខែមីនា​ឆ្នាំ​២០១៦៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu