Ad Code

ចត​ត្រាក់ទ័រ​ គ្មាន​សញ្ញា​សម្គាល់​ ត្រូវ​ម៉ូតូ​បុក​ពីក្រោយ​ ស្លាប់​យ៉ាង​វេទនា



បាត់ដំបង​ ៖​ បុរស​ម្នាក់​ បាន​រង​របួស​ពេញ​ផ្ទៃមុខ​ និង​ក្បាល​ និង​បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ យ៉ាង​រន្ធត់​ជាទីបំផុត ខណៈ​ដែល​ជនរងគ្រោះ​រូប​នេះ​ បាន​បើកបរ​ម៉ូតូ​ក្នុង​ល្បឿន​លឿន ព្រមទាំង​បាន​បុក​ទៅលើ​គូទ​ត្រាក់ទ័រ​ដែល​ចត​លើ​ចិញ្ចើម​ផ្លូវ​ និង​គ្មាន​ដាក់​សញ្ញា​អ្វី​ជា​សម្គាល់។

នៅ​វេលា​ម៉ោង​៦ និង ៤០​នាទី ព្រលប់​ថ្ងៃទី​៥ ខែ​មីនា ឆ្នាំ​២០១៩ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៩ ត្រង់ចំណុច ក្រុមទី​០៤ ភូមិ​បឹងរាំង ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្ត​បាត់ដំបង មាន​ករណី​គ្រោះថ្នាក់ ចរាចរណ៍​មួយ​ បានកើត​ឡើង​រវាង​ត្រាក់ទ័រ និង ម៉ូតូ ដែល​បង្កអោយមាន​មនុស្ស​ម្នាក់​ស្លាប់។

ប្រភព​នៅ​ទី​នោះបាន​និយាយថា នៅ​មុនពេល​កើតហេតុ​គឺមាន​ត្រាក់ទ័រ ១ គ្រឿង​ ម៉ាក​ហ្វ​ត ពណ៌​ខៀវ ដែលជា​កម្មសិទ្ធិ​របស់​ឈ្មោះ វ៉ាត សារី​ម ភេទ​ប្រុស​ អាយុ ២៥ ឆ្នាំ រស់នៅ​ភូមិ​អូរ​សា​លើ ឃុំ​បឹងរាំង ស្រុក​កំរៀង បាន​បើកបរ​មក​ឈប់​សំចត​ត្រង់​ចំណុច​ខាងលើ ដោយ​មិនបាន​ដាក់​សញ្ញា​អ្វី​សម្គាល់​នោះ​ឡើយ។

សាក្សី​បាន​បន្តថា ភ្លាមៗ​នោះដែរ​ស្រាប់​តែមាន​ម៉ូតូ ១ គ្រឿង ដែល​បើកបរ​ដោយ ឈ្មោះ នី សា​រិ ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ មុខរបរ​កសិករ រស់នៅ ភូមិ​ស្វាយជ្រុំ ឃុំ អូរ​ដា ស្រុក​កំរៀង បានធ្វើ​ដំណើរ​យ៉ាង​លឿន ក្នុងទិសដៅ​ពី​កើ​តទៅ​លិច(ស្របគ្នា ) បាន​បុក​ចំ​ពីក្រោយ​បណ្តាល​អោយ​បែកក្បាល និង​មុខ មាត់ ស្លាប់​ ភ្លាម​មួយ​រំពេច​នៅ​នឹង​កន្លែង ទើប​ធ្វើ​អោយ មានការ​ភ្ញាក់ផ្អើល​តែម្តង។

នៅ​មុន​ពេល​សមត្ថកិច្ច​ជំនាញ​ចុះទៅ​ដល់​ អ្នកបើកបរ​ត្រាក់ទ័រ​បាន​រត់​គេច​ខ្លួន​បាត់​ស្រមោល​ទៅ​ហើយ ដោយឡែក​សព​ ក៏​ត្រូវ​បាន​ប្រគល់​ទៅ​អោយ​ក្រុម​គ្រួសារ​ ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​ដែរ រីឯ​មធ្យោបាយ​ទាំង ២ ក៏បាន​នាំ​យក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ជា​បណ្ដោះអាសន្ន​ដែរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu