Ad Code

កិច្ចព្រមព្រៀង​ Brexit ស្ថិតក្នុង​គ្រោះថ្នាក់ ​ខណៈ​លោកស្រី​នាយករដ្ឋមន្ត្រី May ប្រឈម​នឹង​បរាជ័យ



នៅ​ថ្ងៃ​ចន្ទ នាយករដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​លោកស្រី Theresa May ត្រូវបាន​គេ​រំពឹងថា​នឹង​បង្ហាញ​នូវ​អ្វីដែល​ជាការ​ផ្លាស់ប្តូ​របើ​សិន​ជា​លោកស្រី​ធានាបាន​នូវ​កិច្ចព្រមព្រៀង​លែងលះ​ជាមួយ​សហភាព​អឺរ៉ុប​មុន​ការបោះឆ្នោត​ដ៏​មាន​សារៈសំខាន់​មួយ​នៅក្នុង​រដ្ឋសភា​ក្នុង​រយៈពេល​តិចជាង​បី​សប្តាហ៍​មុន​ថ្ងៃ Brexit។

កាលពី​ពីរ​ខែ​មុន សភា​បាន​ច្រានចោល​ទាំងស្រុង​នូវ​កិច្ចព្រមព្រៀង​ដកខ្លួន​ដែល​លោកស្រី May បាន​ឈានដល់​ជាមួយ​សហភាព​អ៊ឺរ៉ុប​ហើយ​បាន​បញ្ជូន​លោកស្រី​ឲ្យ​ត្រលប់​ទៅ​ទីក្រុង​ប្រ៊ូ​ស​សែ​ល​វិញ​ដើម្បី​ធ្វើការ​ចរចា​ជាថ្មី។

ប៉ុន្តែ​ខណៈពេលដែល​សមាជិកសភា​ត្រៀមខ្លួន​ដើម្បី​បោះឆ្នោត​ម្តងទៀត​លើ​កិច្ចព្រមព្រៀង​នេះ​នៅ​ថ្ងៃ​អង្គារ​នោះ លោកស្រី​នាយករដ្ឋមន្ត្រី​មានលទ្ធភាព​តិចតួច​ណាស់​ដើម្បី​បង្ហាញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ខ្លួន​ដែលជា​ហេតុ​ជំរុញ​ឲ្យ​មានការ​ព្រមាន​ពី​បរាជ័យ​ដ៏​អាម៉ាស់​មួយទៀត។

បរាជ័យ​នេះ​មានន័យថា ចក្រភព​អង់គ្លេស​អាច​បញ្ចប់​ទំនាក់​ទំនង​រយៈពេល​៤៦​ឆ្នាំ​ជាមួយ​ដៃគូ​ពាណិជ្ជកម្ម​ជិត​ស្និ​ទ្ធិ​បំផុត​របស់ខ្លួន​នៅ​ថ្ងៃទី​២៩​ខែមីនា​ដោយ​គ្មាន​ការរៀបចំ​ថ្មី​ដែល​បង្ក​ឲ្យ​មានការ​រំខាន​យ៉ាងខ្លាំង​លើ​ភាគី​ទាំងសងខាង។

ប៉ុន្តែ​វា​ក៏​អាច​បង្កើន​លទ្ធភាព​នៃ​ការពន្យារពេល​ដល់​កិច្ចព្រមព្រៀង Brexit ផងដែរ​។​
​ខណៈពេលដែល​អ្នក​ពេញចិត្ត​អឺរ៉ុប​នៅក្នុង​គណបក្ស​អភិរក្សនិយម​របស់លោក​ស្រី May នឹង​ស្វាគមន៍​ការពន្យារពេល​មួយ​ដែល​អាចធ្វើ​ទៅបាន​ដើម្បី​ការធ្វើប្រជាមតិ​លើក​ទី​ពីរ​ស្តីពី​សមាជិកភាព​សហភាព​អឺរ៉ុប​នោះ អ្នក​ដែល​មិន​ពេញចិត្ត​អឺរ៉ុប​បាន​ជំទាស់​វា​យ៉ាង​ខ្លាំងក្លា។

មន្ត្រី​អង់គ្លេស​និង​អ៊ឺរ៉ុប​បានធ្វើការ​នៅ​ចុង​សប្ដាហ៍​ដើម្បី​បំបែក​ភាពជាប់គាំង​ហើយ​លោកស្រី May បាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ធ្វើដំណើរ​ទស្សនកិច្ច​នៅ​នាទីចុងក្រោយ​ទៅកាន់​ទីក្រុង​ប្រ៊ូ​ស​សែ​ល​បើសិនជា​ចាំបាច់​ដើម្បី​ឈានដល់​កិច្ចព្រមព្រៀង​នេះ។

ប៉ុន្តែ​សហភាព​អឺរ៉ុប​បាន​ច្រានចោល​រួចទៅហើយ​នូវ​ការទាមទារ​ភាគច្រើន​របស់លោក​ស្រី​ដោយ​លើកឡើងថា សម្បទាន​ណាមួយ​ដែល​លោកស្រី​ទទួលបាន​គឺ​នឹងមិន​គ្រប់គ្រាន់​ដើម្បី​បញ្ចុះបញ្ចូល​សមាជិកសភា​អង់គ្លេស​ទេ។
ខណៈ​ពេល​ប្រឈមមុខ​នឹង​ការបះបោរ​ពី​គណៈរដ្ឋមន្ត្រី លោកស្រី May បាន​សន្យា​ថា ប្រសិនបើ​សមាជិកសភា​បរាជ័យ​ក្នុង​ផែនការ​របស់​លោក​ស្រី ពួកគេ​នឹង​អាច​បោះឆ្នោត​នៅ​សប្ដាហ៍​នេះ​ទៅលើ​ថា​តើ​ត្រូវ​ចាក​ចេញពី​សហភាព​អឺរ៉ុប​ដោយ​គ្មាន​កិច្ចព្រមព្រៀង​ឬ​ស្វែងរក​ការ​ពន្យារពេល៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu