១. តើការអភិវឌ្ឍអចលនទ្រព្យ ដែលមានឈ្មោះថាឆីវថាវើជាការអភិវឌ្ឃបែបណា? តើគម្រោងអភិវឌ្ឍអចលនទ្រព្យឆីវថាវើ ជាការអភិវឌ្ឍលើវិស័យអចលនទ្រព្យយ៉ាងបែបណា?
ឆីវថាវើ គីជាអគារពាណិជ្ជកម្ម Landmark Business Center ដែលមានកំពស់៤០ជាន់ និងមានទីតាំងនៅចំសង្កាត់បឹងកេងកង១ ដែលជាកន្លែងដែលប្រសើរបំផុតនៃទីក្រុងភ្នំពេញ។
២. តើគម្រោងឆីវថាវើ ជាគម្រោងដែលមានការវិនិយោគពីវិនិយោគិនក្នុងស្រុក ឬពីវិនិយោគិនបរទេស?
ឆីវថាវើ គឺជាគម្រោងអភិវឌ្ឍន៍ផ្នែកអចលនទ្រព្យរបស់ JS Property Internationalដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាមួយរបស់ JS & Partner និង ឆេវថាវើរៀលអេសស្តេតខេមបូឌៀលខូអែលធីឌី។ ក្រុមហ៊ុនទាំងពីរនេះជាក្រុមហ៊ុនក្នុងស្រុកដែលមានដៃគូសហការក្នុងស្រុក និងបរទេសដូចជា កម្ពុជា, ម៉ាទ្បេស៊ី, និងហុងកុងជាដើម។
៣. តើក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យនេះមានកេរ្តិ៍ឈ្មោះ ក៏ដូចជាចក្ខុវិស័យយ៉ាងដូចម្តេចដែរ?
សម្ព័ន្ធក្រុមហ៊ុន JS Property International គឺមានវត្តមាននៅប្រទេសកម្ពុជាជាង១ទសវត្សមកហើយ។ ក្រៅពីការអភិវឌ្ឍអចលនទ្រព្យដែលរួមមានការសាងសង់អគារខុនដូ រោងចក្រ និង សណ្ឋាគារ។ យើងក៏ជាសម្ព័ន្ធក្រុមហ៊ុនដែលចូលរួមក្នុងវិស័យធនាគារ វិស័យអចលនទ្រព្យ និងវិស័យឧស្សាហកម្មទីផ្សារ ក្នុងរូបរាងជាឈ្មួញផ្គត់ផ្គង់ម្ហូបអាហារ និងភេសជ្ជៈផងដេរ។ វាគឺជាបេសកកម្មចម្បងរបស់ JS Group ដើម្បីផ្តល់ជូននូវអចលនទ្រព្យដែលមានគុណភាពល្អឥតខ្ចោះគ្មានគូប្រៀបដែលជួយជម្រុញ និងបង្កើនតំលៃនៃជីវិតជូនមនុស្សជាតិ។ តួយ៉ាងយើងនៅតែទទូចធ្វើឲ្យប្រសើរទ្បើងជាបន្តបន្ទាប់មិនត្រឹមតែបច្ចេកវិជ្ជាសំណង់ប៉ុណ្ណោះទេ ថែមទាំងនាំមកនូវនិន្នាការថ្មីបំផុតនៃបច្ចេកវិទ្យាស្ថាបត្យកម្មទំនើបចុងក្រោយគេមកផ្តល់ជូន។ ទាំងនេះគឺជាចក្ខុវិស័យរបស់យើង ដែលអាចផ្តល់ឲ្យមនុស្សគ្រប់គ្នាអាចមានផ្ទះជារបស់ខ្លួនជាមួយនឹងតម្លៃសមរម្យ និងអាចមានការិយាល័យដែលល្អឥតខ្ចោះមួយ។
៤. តើអគារ Chief Tower មានអ្វីខ្លះ? (ទីលានពាណិជ្ជកម្ម, កន្លែងស្នាក់នៅ, ការិយាល័យពាណិជ្ជកម្ម, ជាsky bar, ក្លិបហាត់ប្រាណ?)
ឆីវថាវើ គឺជាអគារពាណិជ្ជកម្មមួយ ដែលមាន២៥ជាន់ជាការិយាល័យ, ប្រាំជាន់ជាកន្លែងពាណិជ្ជកម្មសំរាប់ជួល និង១០ជាន់ផ្សេងទៀតជាបន្ទប់សណ្ឋាគារ។ នៅក្នុង Chief tower យើងមានកន្លែងជាច្រើនសំរាប់ផ្តល់ជូននូវសេវាដូចជាៈ បន្ទប់ប្រជុំដែលអាចមើលឃើញទិដ្ឋភាពទីក្រុង, បន្ទប់រាំ, ក្លិបហាត់ប្រាណ, និងកន្លែងធុរកិច្ចទំនើបដែលផ្តល់ជំនួយដល់អាជីវកម្មបរទេសជាលក្ខណៈឯកជន។ ជាពិសេសថែមទៀតនោះ ឆីវថាវើ (Chief Tower ) ក៏មានប្រព័ន្ធចតរថយន្តក្រោមដីដោយស្វ័យប្រវត្តិ។
៥. តើឆីវថាវើ (Chief Tower ) មានចំណុចខុសពីគេត្រង់ណាខ្លះបើប្រៀបធៀបជាមួយនឹងអគារពាណិជ្ជកម្មដទៃទៀតនៅទីក្រុងភ្នំពេញ?
ឆីវថាវើ (Chief Tower ) គឺជាអគារពាណិជ្ជកម្មមួយដែលត្រូវបានគេបង្កើតទ្បើងស្របតាមតម្រូវការអាជីវកម្មខ្នាតតូច និងមធ្យម។ ជាមួយនឹងការសាងសង់ចំទីកន្លែងដែលល្អឥតខ្ចោះ, មានហេដ្ឋារចនាសម្ព័ន្ធដ៏ទំនើប និងមានលក្ខណៈពិសេសដែលផ្តល់ជូននូវបណ្តាញរួមបញ្ចូលគ្នាដូចជាប្រព័ន្ធបង្កើតបណ្តាញ, គម្រោងសាងសង់ជាន់ប្រកបដោយភាពរឹងមាំ និងផាកសុកភាព, ឆេវថាវើ (Chief Tower ) គឺត្រូវបានគេរំពឹងទុកថាជាទីកន្លែងដែលល្អឥតខ្ចោះសម្រាប់អ្នកជំនួញ រីក្រុមការងារអាជីវកម្មដែលទើបតែចាប់ផ្តើម រឺជាអគារដែលជួយជម្រុញកំលាំងចលកររបស់ក្រុមហ៊ុនដែលចង់យកអាជីវកម្មរបស់ពួកគេឈានទៅមុខបានមួយកម្រិតទៀត។
៦. តើជីវិតនឹងទៅជាយ៉ាងណា នៅពេលដែលយើងទៅនៅឆីវថាវើ (Chief Tower )? តើអ្វីទៅដែលអ្នកប្តេជ្ញាចិត្ត និងធ្វើឲ្យបាននៅក្នុងគម្រោងមួយនេះ?
ឆីវថាវើ (Chief Tower ) គឺជាអគារពាណិជ្ជកម្មមួយដែលបង្កើតទ្បើងដោយផ្អែកលើទស្សនៈ ៣ធំៗគឺ៖ រស់នៅ, ការងារ, និងការកម្សាន្ត។ ក្រៅពីមានការិយាល័យនៅឆីវថាវើ (Chief Tower ), យើងមានការតាំងចិត្តយ៉ាងមុតមាំថានឹងផ្តល់ឲ្យអតិថិជនឲ្យបានច្រើនជាងជីវិតការងារ, នូវអ្វីៗផ្សេងទៀតដែលសំខាន់ក្នុងជីវិតមានដូចជា សុខភាព, ការកម្សាន្ត, និងការសំរាកលំហែកាយដែលនឹងត្រូវបានផ្តល់ឲ្យដោយឆីវថាវើ (Chief Tower )។
៧. តាមរយៈសំណង់ស្ថាបត្យកម្ម តើអាគារនេះមានលក្ខណៈលេចធ្លោខុសគ្នាពីអគារពាណិជ្ជដទៃទៀតដូចម្តេចខ្លះ?
ឆីវថាវើ (Chief Tower ) មានគោលដៅដោយមានបំណងចង់ឲ្យខ្លួនក្លាយជានិមិត្តសញ្ញាសនៃជំនួញអចលនវត្ថុមួយដ៏ល្បីល្បាញមួយនៃទីក្រុងភ្នំពេញ។
ស្ថាបត្យកម្មនៃឆីវថាវើ (Chief Tower ) គឺបានរួមបញ្ចូលនូវស្មារតីនៃការច្នៃប្រឌិតនិងការតិតរកនូវអ្វីដែលថ្មី ដែលជាបេសកកម្មចម្បងរបស់ខ្លួនដើម្បីក្លាយជាគោលដៅអាជីវកម្មនៅទីក្រុងភ្នំពេញ។ អគារនេះផងដែរគឺត្រូវបានរចនាម៉ូតបន្ថែមស្របទៅតាមការប្រៀបធៀបទៅលើផ្នត់គំនិតរបស់សហគ្រិន ដូចជា៖ clear, straightforward, no frills while simultaneously assertive, dynamic, passionately creative and humane.
៨. តើអ្វីទៅដែលជាលក្ខណៈពិសេសបំផុតរបស់ឆីវថាវើ (Chief Tower )?
ទី១- គឺអាងហែលទីកនៅលើដំបូលដែលគេឲ្យឈ្មោះថា “Cantilever Swimming Pool”។ សំរាប់អ្នកប្រើប្រាស់អគារអាចទទួលបាននូវការកម្សន្តជាអាងហែលទឹក តែមួយគ្មានពីរគឺ “Roof Top Cantilevel” តាមអាកាសធាតុបែបត្រូពិចដែលមានលក្ខណៈក្តៅហើយសើម នៅទីក្រុងភ្នំពេញ។ គួបផ្សំជាមួយនឹងទស្សនីយភាពបែប Panoramic នៃទីក្រុង ដែលត្រូវបានជឿជាក់ថានឹងក្លាយជាបទពិសោធន៍មួយដែលមានតែមួយគត់។
បន្ទប់ធុរកិច្ចដ៏ល្អប្រណីត និងបន្ទប់ប្រជុំដែលអាចមើលឃើញទេសភាពទីក្រុង
យើងសូមផ្តល់ជូននូវបន្ទប់ធុរកិច្ចដ៏ល្អប្រណីត ដែលមានសារៈសំខាន់បំផុតជំនួញបរទេស និងជំនួញតូចៗ រឺសំរាប់មានអង្គប្រជុំមួយដ៏ល្អ។ ទស្សនៈគំនិតដែលបានរចនាបន្ទប់ធុរកិច្ចដ៏ល្អប្រណីតនេះទ្បើងមក ក៏ដើម្បីជួយកាត់បន្ថយនូវសម្ពាធពីការប្រជុំអង្គគណៈនាយកប្រជុំសំរាប់សហគ្រិនទាំងអស់ផងដែរ។
ប្រព័ន្ធចតរថយន្តដោយស្វ័យប្រវត្តិ
ប្រព័ន្ធចតរថយន្តដោយស្វ័យប្រវត្តិ ត្រូវបានផ្តល់ជូនដល់អតិថិជនដោយរំពឹងទុកថា និងជួយការកាត់បន្ថយភាពមមាញឹកដែលកើតទ្បើងក្នុងការចតរថយន្ត និងជួយសន្សំពេលវេលាសម្រាប់ដោះស្រាយបញ្ហាសំខាន់ជាងនេះ។
៩. ហេតុអ្វីបានជាម្ចាស់អ្នកអភិវឌ្ឍគម្រោងជ្រើសរើសតំបន់ ថាជាតំបន់កំពុងអភិវឌ្ឍ?
បឹងកេងកង១ គីជាតំបន់ដែលមានលក្ខណៈអំណាយផលជាងគេនៅក្នុងទីក្រុងភ្នំពេញ ជាមួយនឹងទីតាំងដែលមានការតភ្ជាប់ល្អ គ្មានអ្វីប្រៀបប្រដូចនៅក្នុងចំណុចបេះដូងនៃរាជធានីភ្នំពេញដែលកំពុងប្រឈមនឹងផ្លូវដ៏សំខាន់គឺ មហាវិថីព្រះមុនីវង្ស។ វាគឺជាទីតាំងយុទ្ធសាស្ត្ររបស់អគារពាណិជ្ជកម្ម៕
Source: Kampuchea Thmey Daily
0 Comments