Ad Code

កងកម្លាំង​ស៊ី​រី​ត្រៀមខ្លួន​សម្រាប់​ការ​វាយលុក​ចុងក្រោយ​លើ​ក្រុម IS



យុទ្ធជន​ដែល​ដឹកនាំ​ដោយ​ពួក​ឃើ​ដ​ បាន​ប្តេជ្ញា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ នឹង​កម្ទេច​សំណល់​ចុងក្រោយ​នៃ​រដ្ឋ Caliphate របស់​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ប្រទេស​ស៊ី​រី​ក្នុង​សប្តាហ៍​នេះ​ បន្ទាប់ពី​និយាយ​ថា ពួកគេ​បាន​ជម្លៀស​មនុស្ស​រាប់រយ​នាក់​ចេញពី​មូលដ្ឋាន​របស់​ក្រុម​ជី​ហាដ​មួយ​នេះ​រួចហើយ។

កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី (SDF) បាន​ត្រៀមខ្លួន​សម្រុកចូល​ទីតាំង​ដែល​កាន់កាប់​ដោយ​ពួក​ជី​ហាដ​និយម​នៅ​ចុង​ភូមិ Baghouz។

មនុស្ស​ប្រុស ស្រី​និង​កុមារ​រាប់ពាន់នាក់​បាន​ចាក​ចេញពី​ភូមិ​មាត់ទន្លេ​មួយ​នេះ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​ដែលជា​ហេតុ​បង្ក​ឲ្យ​មាន​បញ្ហា​ប្រឈម​មនុស្សធម៌​ដ៏​ធំ​មួយ​សម្រាប់​យុទ្ធជន​ឃើ​ដ​គាំទ្រ​ដោយ​អាមេរិក​ដែល​កំពុង​ដឹកនាំ​ប្រតិបត្តិការ​នេះ។

លោក Mazloum Kobani អគ្គមេបញ្ជាការ​របស់ SDF បាន​និយាយ​នៅក្នុង​វីដេអូ​មួយ​ដែល​ចេញផ្សាយ​ដោយ​ការិយាល័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ក្រុម​នេះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា “​ក្នុង​រយៈពេល​ប្រហែល​មួយ​សប្តាហ៍ យើង​នឹង​ប្រកាស​ពី​ជ័យជម្នះ​ពេញលេញ​លើ​ក្រុម IS”។

កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ អ្នកនាំពាក្យ​របស់ SDF លោក Adnan Afrin បាន​និយាយថា កងកម្លាំង​របស់លោក​កំពុង​រង់ចាំ​ដើម្បី​បញ្ចប់​ការជម្លៀស​ចេញពី​ភូមិ Baghouz មុនពេល​ចាប់ផ្តើម​ការវាយប្រហារ​ចុងក្រោយ​ដើម្បី​កម្ចាត់​ពួក​ជី​ហាដ។

លោក Afrin បាន​ប្រាប់ AFP ថា “​យើង​ចង់​ឲ្យ​ប្រតិបត្តិ​ការជម្លៀស​បញ្ចប់​ក្នុងពេល​ឆាប់ៗ​តាម​ដែល​អាចធ្វើ​ទៅបាន​ដូច្នេះ​យើង​អាច​ឈានទៅ​ដំណាក់កាល​បន្ទាប់​ទៀត នោះ​គឺ​ការវាយប្រហារ​ឬ​ធ្វើ​ឲ្យ​ពួក​ជី​ហា​ដដែល​នៅតែ​ស្ថិតនៅ​ខាងក្នុង​នោះ​ចុះចាញ់​”​។​

SDF បាន​ប៉ាន់ប្រមាណ​ថា ចំនួន​មនុស្ស​ដែល​ស្ថិតនៅ​ខាងក្នុង​មូលដ្ឋាន​ក្រុម IS ចុងក្រោយ​ដែលមាន​ទំហំ​កន្លះ​គីឡូម៉ែត្រ​ការ៉េ​លើ​ច្រាំងទន្លេ Euphrates គឺមាន​ចាប់ពី​រាប់រយ​ទៅ​រាប់ពាន់នាក់​។​

លោក Afrin បាន​ថ្លែងថា “​យើង​មិន​ច្បាស់​អំពី​ចំនួន​ជន​ស៊ីវិល​នៅ​ខាងក្នុង​នោះទេ​ប៉ុន្តែ​ជា​រៀងរាល់ថ្ងៃ​យើង​មានការ​ភ្ញាក់ផ្អើល​ចំពោះ​ចំនួន​មនុស្ស​ដែល​ចេញមក​”៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu