Ad Code

កំពុង​ដាច់យ៉ៃ​ខ្លាំង​ផង​! ពេល​ឃើញ​រង្វាន់​៤​លាន​រៀល លើ​ក្រវិល​កំប៉ុង​ទឹកក្រូច ​​ IZE ឈរជើង​លែង​ជាប់​ដី​តា​ហ្មង​!



កណ្ដាល ​៖ ​បងស្រី​ម្នាក់​ឈ្មោះ ខុម ចាន់​ធឿន រស់នៅ​ក្រុង​តាខ្មៅ ក្នុង​ទឹកមុខ​ញញឹម​ស្រស់ស្រាយ​ខ្លាំង​បិទមាត់​មិន​ជិត ប្រាប់​ពី​អារម្មណ៍​ដ៏​រំភើប​របស់គាត់​ចំពោះ​រង្វាន់​ទឹកប្រាក់ ៤​លាន​រៀល ដែល​គាត់​បានឃើញ​នៅលើ​ក្រវិល​កំប៉ុង​ទឹកក្រូច​អាយ​ស៍​កូ​ឡា​របស់គាត់​ថា “​ពូ​អើយ​ពូ អ្នកណា​មិន​សប្បាយចិត្ត​នោះ បើ​កំពុងតែ​ដាច់​លុយ​ខ្លាំង​ផង លក់​បន្លែ ១​ថ្ងៃ​បាន​ត្រឹម ៣០០០០ ទៅ ៤០០០០​រៀល ​ចិញ្ចឹម​គ្រួសារ​កូន​ពីរ​ខ្វះមុខខ្វះក្រោយ ហើយ​ត្រូវ​សងលុយ​ធនាគារ​រាល់​ខែ​ទៀត ហើយ​ស្រាប់តែ​សុខៗ​ឈ្នះ​បាន​រង្វាន់​ដល់​តែ ៤​លាន​រៀល​ចឹ​ង​អី ជើង​ខ្ញុំ​ឈរ​សឹង​មិន​ជាប់​ដី​ទៅហើយ ព្រោះ​អរ​ខ្លាំង​ពេក ខ្ញុំ​រំភើប​មែនទែន​។​”

រីឯ​អ្នកឈ្នះ​រង្វាន់​៤​លាន​រៀល ម្នាក់ទៀត​ឈ្មោះ អ៊ុន សុខា ក៏​បង្ហាញ​អារម្មណ៍​សប្បាយរីករាយ និង មូលហេតុ​ដែល​ខ្លួន​ចូលចិត្ត​ទឹកក្រូច​អា​យស៍​ដោយសារ​រសជាតិ​ផ្អែម​ឆ្ងាញ់​របស់​វា​ផងដែរ​។

លោក Michael Sovann (​ម៉ៃ​ឃើ​ល សុវណ្ណ​) ប្រធាន​ផ្នែក​រៀបចំ​កម្មវិធី និង ទំនាក់ទំនង​សាធារណៈ នៃ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស (Khmer Beverages) បានបញ្ជាក់​ផងដែរ​ថា “​ខ្ញុំ​ក៏​សើច​ជាមួយ​បងស្រី ចាន់​ធឿន​ដែរ ដោយសារតែ​ទឹកមុខ​របស់គាត់​ពោល​ពេញ​ដោយ​ភាពសប្បាយ​រីករាយ​ខ្លាំង​តែម្តង ខ្ញុំ​ចាំ​គាត់​បាន​ជាងគេ​ក្នុងចំនោម​អតិថិជន​ឈ្នះ​រង្វាន់ ៤​លាន​រៀល ទាំង ៣ នាក់​ក្នុង​រាត្រី​តែមួយ​នៅ​ក្រុង​តាខ្មៅ ពេលដែល​គាត់​មក​ទស្សនា​កម្មវិធី​ប្រគំ​តន្ត្រី​ស្រា​បៀរ​កម្ពុជា Rock the Nation”។

លោក​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា រង្វាន់​ទឹកប្រាក់​៤​លាន​រៀល ខាងលើ​គឺជា​រង្វាន់​ធំជាងគេ​បំផុត​ពី​ទឹកក្រូច​អាយ​ស៍​ ហើយ​រង្វាន់​តូច​មានដូចជា​ទឹកប្រាក់ ១​ម៉ឺន​រៀល និង ៥​ពាន់​រៀល រួមជាមួយ​រង្វាន់​១​កំប៉ុង​ជាច្រើន ហើយ​រង្វាន់​ទាំងនេះ​ត្រូវបាន​បញ្ចូល​ទៅលើ​ក្រវិល​កំប៉ុង​ទឹកក្រូច​អាយ​ស៍​គ្រប់​រសជាតិ​តែម្តង​ដែល​រួមមាន​រសជាតិ អាយ​ស៍​កូ​ឡា អា​យស៍​ក្រូចឆ្មា និង អាយ​ស៍រស​ជាតិ​ផ្លែឈើ​ចម្រុះ។

លោក​ក៏​ធានា​អះអាង​ផងដែរ​ថា ទឹកក្រូច​អាយ​ស៍​ជា​ភេសជ្ជៈ​ដែល​សាក​សម​បំផុត​សម្រាប់​អាហារ​គ្រប់ពេល និង​កម្មវិធី​ជប់លៀង​ផ្សេងៗ រួមជាមួយ​ការដាក់​សែន​ទេវតា​នា​រដូវ​កាល​ចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ​។

ផលិតផល​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស គឺជា​ផលិតផល​ដែលមាន​គុណភាព​ខ្ពស់​តាម​បទដ្ឋាន​អន្តរជាតិ​ដែល​តែងតែ​ទទួលបាន​មេដាយ​គុណភាព​ពី​អន្តរជាតិ​។ ផលិតផល​ទាំងអស់​ត្រូវបាន​ផលិត​ដោយ​ប្រើប្រាស់​គ្រឿងផ្សំ​ដែលមាន​គុណភាព​ល្អឥតខ្ចោះ​និង​ប្រើប្រាស់​បច្ចេកវិទ្យា​និង​គ្រឿង​ម៉ាស៊ីន​ទំនើប​ចុងក្រោយ​គេ​។ ក្រុមហ៊ុន តែងតែ​យកចិត្តទុកដាក់​ក្នុងការ​ផ្តល់​ផលិតផល​ក៏ដូចជា​សេវាកម្ម​ដ៏​ល្អ​សម្រាប់​អតិថិជន ជាពិសេស​ការផ្តល់​រង្វាន់​ធំៗ​ជាច្រើន​ពិត​ដើម្បី​ធ្វើ​ឲ្យ​បទពិសោធន៍​នៃ​ការ​ពិសា​ផលិតផល​ស្រា​បៀរ​កម្ពុជា​ក៏ដូចជា​ភេ​សជ្ចៈ​ដ៏ទៃទៀត​របស់​ក្រុមហ៊ុន​ប្រកបដោយ​ភាព​រីករាយ​និង​រំភើប​គ្រប់ពេលវេលា៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu