Ad Code

មាន​ទៅ​អន់​អី​! Samsung Galaxy J4+ | J6+ ក៏​កំពុង​ត្រូវប៉ាន់​ខ្លាំង​ដែរ



ភ្នំពេញ ​ ៖​ ដូច​អ្វីដែល​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស សាម​សុង បានធ្វើ​ការប្រកាស​ក្នុង​ការដាក់​បង្ហាញ​នូវ​កំពូល​ស្មា​ត​ហ្វូ​ន Samsung Galaxy S10 | S10+ ជា​ផ្លូវការ​កាលពី​ថ្ងៃទី ២០ កុម្ភៈ កន្លងទៅនេះ​ថា​ក្រុមហ៊ុន សាម​សុង ព្យាយាម​ធ្វើយ៉ាងណា​ផ្តល់ឱ្យ​អតិថិជន​ទាំងអស់​ទទួលបាន និង​មាន​ជម្រើស​កាន់តែ​ច្រើន​ជាមួយនឹង​បទពិសោធន៍​នៃ​ពិភព​បច្ចេកវិទ្យា​ស្មា​ត​ហ្វូ​ន​របស់​ខ្លួន​នា​ពេល​បច្ចុប្បន្ន​នេះ។

ហេតុនេះហើយ​ក្រុមហ៊ុន​ក៏​នៅតែ​មិន​ភ្លេច​នូវ​ស្មា​ត​ហ្វូ​ន​ធន់​កណ្តាល​របស់ខ្លួន​គឺ Samsung Galaxy J4+ និង J6+ ដើម្បីឱ្យ​អ្នក​ស្រឡាញ់​គាំទ្រ​ផលិតផល​របស់ខ្លួន​ទាំងអស់ អាច​ប្រើ​បាន​ផងដែរ​។​

ជាក់ស្តែង​សម្រាប់​ប្រទេស​កម្ពុជា Samsung Galaxy J4+ និង J6+ គឺជា​ស្មា​ត​ហ្វូ​ន​មួយ​ក្នុងចំណោម​ស្មា​ត​ហ្វូ​ន​ជាច្រើន​ទៀត​ដែលមាន​ភាព​ស៊ី​វិ​ល័យ​ខ្លាំង​ផងដែរ​ជាមួយនឹង​អេក្រង់​ពេញ​តួ​ដែល​ស័ក្តិសម​សម្រាប់​អ្នក​ដែលមាន​ចំណូល​មធ្យម និង​អ្នក​ដែល​ចូលចិត្ត​លេង​ហ្គេម ទស្សនា​វីដេអូ​។​ពីព្រោះ​អេក្រង់​របស់​វា​មាន​មុខងារ​ពិសេស​ក្នុងការ​ផ្តល់​កម្រិត​ពណ៌ និង​រូបភាព​បាន​ច្បាស់​យ៉ាង​ល្អឥតខ្ចោះ​។

គួរ​រំឭក​ផងដែរ​ថា​សម្រាប់​ម៉ូ​ឌែ​ល​ទាំង ២ នេះ​ក៏​កំពុង​ទាក់ចិត្ត និង​ទទួលបាន​ការគាំទ្រ​ច្រើន​ផងដែរ​ពី​សំណាក់​អតិថិជន​ដែល​និយម​ប្រើប្រាស់​បច្ចេកវិទ្យា​ស្មា​ត​ហ្វូ​ន​ថ្មីៗ​របស់ សាម​សុង នាពេលនេះ​។

ខាងក្រោម​នេះ​គឺជា​លក្ខណៈពិសេស​របស់ Samsung Galaxy J4+ និង J6+ ៖
* Samsung Galaxy J4+ មាន​ទម្ងន់​ស្រាល រាងស្តើង និង​បំពាក់​នូវ​អេក្រង់ HD+ ទំហំ​6 អ៊ី​ញ ធំ​ច្បាស់​ល្អ​ដែល​អាច​ផ្តល់នូវ​កម្រិត​រូបភាព និង​ពណ៌​ដូច​ធម្មជាតិ​ជាពិសេស​អាច​ប្រើប្រាស់​មុខងារ​ចែក​អេក្រង់​ជា​ពីរបាន​ផងដែរ​។​ក្រៅពីនេះ Galaxy J4+ គឺ​បំពាក់​មកជា​មួយ​កាមេរ៉ា​ខាងក្រោយ​ទំហំ 13MP ខណៈដែល​កាមេរ៉ា​ខាងមុខ​ទំហំ 5MP រួមជាមួយ​មុខងារ Selfie Focus និង LED Flash ផងដែរ​! ជាពិសេស Galaxy J4+ អាច​នៅ​កំដរ​អ្នក​បាន​ស្ទើរតែ​ពេញ​មួយថ្ងៃ​ជាមួយនឹង​កម្លាំង​ថ្ម 3300 mAh​។

Galaxy J4+ មាន​ជម្រើស​៣​ពណ៌​គឺ ពណ៌​ផ្កាឈូក ពណ៌​ខ្មៅ និង​ពណ៌​មាស ជាមួយ​តម្លៃ​ត្រឹមតែ $149 តែប៉ុណ្ណោះ​។

** Galaxy J6+ មកជា​មួយ​អេក្រង់​ទំហំ 6 អ៊ី​ញ បង្ហាញ​កម្រិត​រូបភាព 720 x 1480 pixels ប្រភេទ HD+ និង​បំពាក់​នូវ​កាមេរ៉ា​ក្រោយ​ភ្លោះ​ទំហំ​13 MP f/1.9 សម្រាប់​ថតរូប​ចាប់​ប្លង់​ទូលាយ និង​មួយ​គ្រាប់​ទៀត​ទំហំ 5MP f/2.2 សម្រាប់​ថតរូប​ព្រាល​ផ្ទៃ​ខាងក្រោយ​, កាមេរ៉ា​មុខ​ទំហំ 8MP f/1.9 រួមជាមួយ​មុខងារ Live Focus, Bokeh Effects នឹង​កម្លាំង​ថ្ម​រហូតដល់ 3,300 mAh ផងដែរ​។​

ចំណុច​ដ៏​ទាក់ទាញ​មួយទៀត​របស់ Galaxy J6+ គឺ​បាន​បំពាក់​នូវ​សេន​សឺ​ស្កេ​ន​ក្រយៅដៃ​ស្ថិតនៅ​ចំហៀង​នៃ​ទូរស័ព្ទ​ដែល​ផ្តល់​ភាពងាយស្រួល​និង​សុ​វត្តិភាព​ខ្ពស់​។ Samsung Galaxy J6+ មាន​ជម្រើស​៣​ពណ៌​គឺ​ពណ៌​ក្រហម​,​ពណ៌​ខ្មៅ និង​ពណ៌​ប្រ​ផះ ជាមួយ​តម្លៃ​វិញ​គឺ​ត្រឹមតែ $189 តែប៉ុណ្ណោះ​។​

នៅចាំ​អី​ទៀត​? សាម​សុង ក៏​នៅមាន​ប្រូ​ម៉ូ​សិន​ពិសេស​ផងដែរ​សម្រាប់ Samsung Galaxy J4+ និង J6+ ទាំង ២ ម៉ូ​ឌែ​ល​នេះ​! រួសរាន់​ឡើង​! ចំណាយ​តិច តែ​ចំណេញ​ឡើង​ច្រើន​តែម្តង​!

លោកអ្នក​អាច​រក​ជាវ​បាន​គ្រប់​ដេប៉ូ​ចែកចាយ​ទូរស័ព្ទដៃ​សាម​សុង​ក្នុងប្រទេស​កម្ពុជា​បាន​។ សម្រាប់​ព័ត៌មាន​លម្អិត សូម​ទំនាក់ទំនង​ទៅកាន់​លេខ 1800 203 232៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu