Ad Code

អ្នក​ខេត្ត​ក្រចេះ​កាន់តែ​និយម​ពិសា​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក (WURKZ) ក្រោយពី​មាន​ឈ្នះ​រង្វាន់ 1,000 (​មួយ​ពាន់​)​ដុល្លារ ជាប់ៗ​គ្នា​ក្នុង​មួយ​សប្តាហ៍​ចុងក្រោយ​នេះ



នៅ​ខេត្តក្រចេះ រយៈពេល​មួយ​សប្តាហ៍​ចុងក្រោយ​នេះ មាន​អតិថិជន​ឈ្នះ​រង្វាន់​ធំ 1,000 (​មួយ​ពាន់​) ដុល្លារ ពី​ក្រវិល​កំប៉ុង​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក (WURKZ) រហូត​ទៅដល់​បីនាក់​ជាប់ៗ​គ្នា។

អ្នកឈ្នះ​រង្វាន់ 1,000 (​មួយ​ពាន់​) ដុល្លារ ទាំងបី​នាក់​គឺ​
1. ប្អូនប្រុស វិចិត្រ រស់នៅ​ក្រុង​ក្រចេះ ឈ្នះ​ពេល​មក​ទស្សនា​ការប្រគុំ​តន្ត្រី Cambodia Rock the Nation
2. បងស្រី សា​រុំ សម្បត្តិ រស់នៅ​ក្រុង​ក្រចេះ ឈ្នះ​ពេល​នាំ​ក្រុមគ្រួសារ​មក​ទស្សនាការ​ក្រ​គុំ​តន្ត្រី Cambodia Rock the Nation
3. បងប្រុស ប៉ែន សា​រុំ រស់នៅ​ស្រុក​ឆ្លូង ខេត្តក្រចេះ ឈ្នះ​ពេល​ពិសា​កំឡុង​ធ្វើការ​ហត់​នៅផ្ទះ​។

ក្រោយពី​ព័ត៌មាន​ឈ្នះ​រង្វាន់​ទាំងនេះ​បាន​បង្ហោះ​ខ្ចរខ្ចាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ធ្វើអោយ​អ្នក​ខេត្តក្រចេះ​សួ​រ រកតែ​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក នៅតាម​តូប​លក់​ភេសជ្ជៈ​នានា​ក្នុង​ខេត្ត។

លោកស្រី គង់ កុសល នាយក​ផ្នែក​ទីផ្សារ​ក្រុមហ៊ុន​ផលិតផល​ភេសជ្ជៈ ខ្មែរ ប៊ែ​វើ​រី​ជី​ស បា​ន​បញ្ជាក់​ថា ពិតជា​អ្នកឈ្នះ​រង្វាន់ 1,000 (​មួយ​ពាន់​) ដុល្លារ ពី​ក្រវិល​កំប៉ុង​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក រហូតដល់​តែ 3 នាក់ ពី​ខេត្ត​ក្រចេះ ដែល​មក​បើក​រង្វាន់​ខាងលើ​មែន។

លោកស្រី​បន្តទៀតថា អ្នកឈ្នះ​រង្វាន់ 1,000 ដុល្លារ​ពី​ក្រវិ​ល​កំប៉ុង​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក មាន​ច្រើនជាង​បីនាក់​ដែល​មក​បើក​រង្វាន់​ក្នុង 1 សប្តាហ៍ ចុងក្រោយ​នេះ ហើយ​គ្រាន់តែ​ក្នុង​ខែ កុម្ភៈ គឺមាន​ចំនួន​រហូត​ទៅដល់ 25 រង្វាន់​ឯណោះ​ដែល​អោយ​អតិថិជន​រួចរាល់​ហើយ រីឯ​ការបើក​រង្វាន់​នេះ​អតិថិជន​ទទួលបាន​ប្រាក់​លឿន​ក្នុង​រយៈពេល​ត្រឹមតែ 2-3 ថ្ងៃ តែប៉ុណ្ណោះ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu