Ad Code

យោធិន​ពិការ អតីត​យុទ្ធជន និង​គ្រួសារ​យោធិន ព្រមទាំង​ប្រពលរដ្ឋ ក្នុង​មណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​៣១៧ ទទួល​បាន​ការ​យក​ចិត្ត​ទុកដាក់​ពី​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត TYDA



​បន្ទាយមានជ័យ ​៖ ប្រជាពលរដ្ឋ​ប្រមាណ​ជាង​២.០០០​នាក់ បានទទួល​ការយកចិត្តទុកដាក់​ពិនិត្យ និង​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ​ពី​សំណាក់​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​ សម្តេច​តេ​ជោ​(TYDA)​ ដែល​សកម្មភាព​មនុស្ស​ធម៌ ដឹកនាំ​ដោយ​លោកស្រី ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម រួម​នឹង​ក្រុម​ការងារ​កម្លាំង​ស្ម័គ្រចិត្ត​មនុស្សធម៌ អាជ្ញាធរ យុវជន យោធិន​ពិការ និង​គ្រួសារ ព្រមទាំង​ប្រជាពលរដ្ឋ​ជាង​២.០០០​នាក់​។​

លោកស្រី ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​មានប្រសាសន៍ថា សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ ហ៊ុនសែន បាន​យកចិត្តទុកដាក់​ចំពោះ​យោធិន​ពិការ យោធិន​ចូលនិវត្តន៍ និង​គ្រួសារ ព្រមទាំង​ប្រជាពលរដ្ឋ ក្នុង​មណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​៣១៧ តេ​ជោ​ភ្នំ​ឆ័​ត្រ តាមរយៈ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ក្នុងការ​ឧបត្ថម្ភ សម្ភារៈ ថវិកា ការយក​ទុកដាក់​លើក​កម្ពស់​សុខុមាលភាព និង​គោល​របប​ផ្សេងៗ ចំពោះ​ពួកគាត់​ដែល​បាន​លះបង់​អ្វី​គ្រប់យ៉ាង​ក្នុង​បុព្វហេតុ​ការពារ​បូរណភាព​ទឹកដី និង​ស្វែងរក​សុខសន្តិភាព​ជូន​ជាតិ​មាតុភូមិ​មកដល់​សព្វថ្ងៃនេះ​។

លោកស្រី​បន្តថា កងទ័ព​សម័យនេះ សំណាង​ជាង​កងទ័ព​ជំនាន់​មុន ព្រោះ​បាន​រស់នៅ​ក្នុង​សុខ​សន្តិភាព ដែល​កងទ័ព​ជាង​មុន​បាន​ខិតខំ​លះបង់​ស្វែងរក​សុខសន្តិភាព​បន្សល់ទុក​ដល់​សព្វថ្ងៃ​។​

ចំណែក​ លោក លី សារី អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​បន្ទាយមានជ័យ បាន​ថ្លែងអំណរគុណ​ចំពោះ ​សម្ដេច​តេ​ជោ ហ៊ុន សែន និង​ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ ហ៊ុនសែន បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​យោធិន យោធិន​ពិការ អតីត​យុទ្ធជន និង​គ្រួសារ​យោធិន ព្រមទាំង​ប្រជាពលរដ្ឋ ក្នុង​មណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​៣១៧ តេ​ជោ​ភ្នំ​ឆ័​ត្រ ការឧបត្ថម្ភ សម្ភារៈ ថវិកា ការសាងសង់​ផ្ទះ អណ្តូង​ទឹក ការយក​ទុកដាក់​លើក​កម្ពស់​សុខុមាលភាព និង​គោល​របប​ផ្សេងៗ​ជាច្រើន​ទៀត​។

លោក​អភិបាលរង​ខេត្ត​ ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​ សម្តេច​តេ​ជោ (TYDA) និង​ផ្នែក​ដែល​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ចូលរួម​ចំណែក​ក្នុង​សកម្មភាព​មនុស្សធម៌​ក្នុង​មណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​៣១៧ តេ​ជោ​ភ្នំ​ឆ័​ត្រ​។​

សូមបញ្ជាក់ថា នៅ​ថ្ងៃទី​១០ ខែ​មីនា ​ឆ្នាំ​២០១៩ នេះ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​ សម្ដេច​តេ​ជោ (TYDA) បាន​ចុះ​ពិនិត្យ​ព្យាបាល​យោធិន យោធិន​ពិការ អតីតយុទ្ធជន និង​គ្រួសារ​យោធិន ព្រមទាំង​ប្រជាពលរដ្ឋ ក្នុង​មណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​៣១៧ តេ​ជោ​ភ្នំ​ឆ័​ត្រ បាន​ចំនួន​២២៨៦​នាក់ នឹង​បញ្ជូន​មក​ព្យាបាល​បន្ត​ចំនួន​៣៥នាក់ ក្រោម​ការឧបត្ថម្ភ​ដ៏​ថ្លៃថ្លា​របស់​ សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu