Ad Code

ក្រុមហ៊ុន A2A Town (​បោះទុន​វិនិយោគ​ក្នុង​ទឹកប្រាក់ ៥២១​លាន​ដុល្លារ ជាមួយ​ដៃគូ​វិនិយោគ​នៅ​កម្ពុជា ដើម្បី​អភិវឌ្ឍន៍​តំបន់​ឧទ្យាន​ជាតិ​ព្រះ​សុរាម្រិត​-​កុសុមៈ



​ភ្នំពេញ ​៖ លោក ថាក់​ខិ​ឈិ អ៊ី​ហ្ស៊ូ​កា (Takeshi Izuka) នាយក​ក្រុមហ៊ុន A2A Town (Cambodia) Co., Ltd បាន​អះអាង​ថា ក្រុមហ៊ុន A2A Town (Cambodia) Co., Ltd បាន​បោះទុន​វិនិយោគ​ក្នុង​ទឹកប្រាក់ ៥២១​លាន​ដុល្លារ ជាមួយ​ដៃគូ​វិនិយោគ​នៅ​កម្ពុជា ដើម្បី​អភិវឌ្ឍន៍​តំបន់​ឧទ្យាន​ជាតិ​ព្រះ​សុរាម្រិត​-​កុសុមៈ គីរីរម្យ​។



លោក អះអាង​បែបនេះ​បានធ្វើ​ឡើង នៅក្នុង​ជំនួប​ពិ​ភាគ​ក្សា កា​ងារ ជាមួយ​លោក រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ កាលពី​រសៀល​ថ្ងៃ​សុក្រ ទី​០៥ ខែមេសា ឆ្នាំ​២០១៩ កន្លង ទៅ ដើម្បី បង្ហាញ​ការ​គាំទ្រ​ចំពោះ​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​ធម្មជាតិ​គិរី​ម្យ និង​បាន​លើកទឹកចិត្ត​ក្រុមហ៊ុន​សហការ​ជាមួយ​មន្ត្រី​ជំនាញ​របស់​ក្រសួង ដើម្បី​បង្កើត​ព្រឹត្តិការណ៍​ពិព័រណ៍​ផ្សេងៗ សំដៅ​ទាក់ទាញ​វត្តមាន​ភ្ញៀវទេសចរ និង​វិនិយោគិន ឲ្យ​ចូល​មក​ទស្សនា និង​ស្វែងយល់​អំពី​សក្តានុពល​ទីក្រុង​មួយ​នេះ​។



សូមជម្រាបថា ក្រុមហ៊ុន A2A Town (Cambodia) Co., Ltd បាន​បោះទុន​វិនិយោគ​ក្នុង​ទឹកប្រាក់ ៥២១​លាន​ដុល្លារ ជាមួយ​ដៃគូ​វិនិយោគ​នៅ​កម្ពុជា ដើម្បី​អភិវឌ្ឍន៍​តំបន់​ឧទ្យាន​ជាតិ​ព្រះ​សុរាម្រិត​-​កុសុមៈ ដែលជា​តំបន់​ទេសចរណ៍ធម្មជាតិ និង​វប្បធម៌ សម្បូរ​ទៅដោយ​ដើម​ស្រល់ និង​មាន​ជ្រោះ​ជ្រលង​ដងអូរ ហូរ​ធ្លាក់​បង្កើតបានជា​តន្ត្រី​ធម្មជាតិ បំពេរ​អារម្មណ៍​ភ្ញៀវ​ដែល​មក​កម្សាន្ត​បាន​ល្ហែល្ហើយ​ស្បើយ​អស់ពី​ទុក្ខា​។ បច្ចុប្បន្ន ក្រុមហ៊ុន​បានផ្តល់​អាហារូបករណ៍​ពេញ​ថ្លៃ​សិក្សា ដល់​និស្សិត​ខ្មែរ​ជាង ២០០​នាក់ និង​បង្កើត​ការងារ​ជូន​ប្រជាជន​នៅ​មូលដ្ឋាន ប្រមាណ​ជាង ៤៥០​នាក់​ផងដែរ​។​



លោក រដ្ឋមន្ត្រី បាន​កោតសរសើរ​គំនិត​ច្នៃប្រឌិត​របស់លោក ថាក់​ខិ​ឈិ អ៊ី​ហ្ស៊ូ​កា ដែល​បាន​វិនិយោគ​ប្រែក្លាយ​តំបន់​ឧទ្យាន​ជាតិ​ព្រះ​សុរាម្រិត​-​កុសុមៈ ទៅជា​ទីក្រុង​អេកូ​ទេសចរណ៍ និង​វិទ្យាស្ថាន​បច្ចេកវិទ្យា​គិរី​រម្យ (K.I.T) ដើម្បី​ផ្តល់​ឲ្យ​កូន​ខ្មែរ​នូវ​ចំណេះដឹង និង​ជំនាញ​ពិតប្រាកដ ពិសេស​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា ព្រមទាំង​អភិរក្ស​ធនធានធម្មជាតិ​នៅក្នុង​តំបន់​នេះ ប្រកបដោយ​និរន្តរភាព ដើម្បី​លើកស្ទួយ​ការអភិវឌ្ឍ​បរិស្ថាន​បៃតង និង​ឧស្សាហកម្ម​គ្មាន​ផ្សែង (​ទេសចរណ៍​) នៅក្នុង​ប្រទេស​កម្ពុជា​។



ជាការ​ឆ្លើយតប លោក ថាក់​ខិ​ឈិ អ៊ី​ហ្ស៊ូ​កា បាន​ថ្លែងអំណរគុណ​ដល់ លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ ដែល​បាន​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​ធម្មជាតិ​គិរី​រម្យ និង​បាន​ជម្រាប​ជូន​អំពី​ចក្ខុវិស័យ​របស់​ក្រុមហ៊ុន A2A Town (Cambodia) Co., Ltd ក្នុង​ការ​ប្រែក្លាយ​ទីក្រុង​នេះ ឲ្យ​កាន់​តែ​មាន​លក្ខណៈ​ទំនើប​ប្រកបដោយ​និរន្ត​ភាព តាមរយៈ​ការនាំមក​នូវ​រថយន្ត​អគ្គិសនី ជាមួយ​បច្ចេកវិទ្យា​ថ្មីៗ​បន្ថែម សម្រាប់​និស្សិត​ខ្មែរ និង​ជប៉ុន ដែល​កំពុង​សិក្សា​នៅ K.I.T ដើម្បី​ចូលរួម​អភិវឌ្ឍន៍​ឧស្សាហកម្ម ៤.០ និង​ឆ្លើយតប​តម្រូវការ​ទីផ្សារ​ផ្នែក​បច្ចេកវិទ្យា​បច្ចុប្បន្ន៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu