Ad Code

រដ្ឋបាល​ខណ្ឌទួលគោក​រៀបចំ​ពិធីសូត្រមន្ត សុំ​សិរី​សួស្តី​ឆ្នាំ​ថ្មី បណ្តេញ​គ្រោះ​ឧបទ្រពចង្រៃ​នៅ​ឆ្នាំ​ចាស់ និង​លើករាសី​សម្រាប់​ឆ្នាំ​ថ្មី



​ភ្នំពេញ ៖ រដ្ឋបាល​ខណ្ឌទួលគោក​ដឹកនាំ​ដោយ​លោក​ឯក ឃុន​ដឿ​ន​ ជា​អភិបាល​និង​លោក​ម៉ែន សិរី ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់​ ចំណុះ​ឲ្យ​រដ្ឋបាល​ខណ្ឌ កាលពី​ព្រឹក​ថ្ងៃទី​០៨ មេសា​នេះ​បាន​រៀបចំ​ពិធីសូត្រមន្ត សុំ​សិរី​សួស្តី​ឆ្នាំ​ថ្មី ឆ្នាំកុរ ឯកស័ក ព​.​ស​.២៥៦៣ ដើម្បី​បណ្តេញ​គ្រោះ​ឧបទ្រពចង្រៃ​នៅ​ឆ្នាំ​ចាស់ និង​លើករាសី​សម្រាប់​ឆ្នាំ​ថ្មី ដែល​នឹង​ឈានចូល​មកដល់​នា​ពេលខាងមុខ​នេះ​នៅ​សាលាខណ្ឌ​ទួលគោក​។



រដ្ឋបាល​ខណ្ឌទួលគោក​បាន​បំពេញ​កិច្ច​ទៅតាម​ប្រពៃណី​ព្រះពុទ្ធសាសនា ដោយមាន​ការសូត្រ​មន្ត សមាទានសីល​ចំរើន​ព្រះ​ប​រឹត ប្រគេន​ទ័យ​វត្ថុ ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ជូន​ដល់ ជីដូន​ជីតា ញាតិកា​ទាំង​៧​សន្តាន បុព្វ​ប​បុព្វបុរស​ដែល​បាន​ចែក​ឋាន​ទៅកាន់​បរលោក​ខាងមុខ​។



រដ្ឋបាល​ខណ្ឌ​ទួល​គោក​សូម​បួងសួង​ដល់​ទេវតា​ឆ្នាំ​ថ្មី ឆ្នាំកុរ ឯកស័ក ព​.​ស​.២៥៦៣ ព្រះ​នាង ព្រះនាម ទុ​ង្សា​ទេវី​ ដែល​និង​យាង​ចូល​មក​ថែរក្សា​គ្រប់​គ្រង់​ព្រះរាជាណាចក្រ​កម្ពុជា ជំនួស​ទេវតា​ឆ្នាំ​ចាស់​ប្រោះព្រំ​ពរជ័យ​ឲ្យសព្វសាធុការ​ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ ចំណុះ​ឲ្យ​រដ្ឋបាល​ខណ្ឌទួលគោក​ទាំងអស់​ទទួល​បាន​នូវ​ភាពជោគជ័យ​ថ្មីៗ​ទៀត​តាម​ការកែទម្រង់​ស៊ី​ជំរៅ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ពិសេស កិច្ចការពារ​សន្តិសុខ សណ្តាប់ធ្នាប់​និង​ការបំរើ​សេវា​ជូន​ប្រជាពលរដ្ឋ​អោយ​កាន់តែ​ល្អប្រសើរ​បន្ថែមទៀត​។



គួរ​បញ្ជាក់​ថា ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ខ្មែរ ជា​ពិធី​បុណ្យជាតិ​ដ៏​ធំ​មួយ ដែល​តែង​ធ្វើឡើង​រៀងរាល់ឆ្នាំ ដោយមាន​រយៈពេល​៣​ថ្ងៃ​នៅក្នុង​អំឡុង​ខែចេត្រ ហើយ​ឆ្នាំនេះ​សម្រាប់ ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ នឹង​ប្រារព្ធ​នៅ​ថ្ងៃទី ១៤,១៥​និង​១៦ ខែមេសា ឆ្នាំ​២០១៩​ខាងមុខនេះ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu