គ្រាន់តែថ្ងៃដំបូងនៃការចាប់ផ្តើម ចាក់បញ្ចាំងខ្សែភាពយន្ត Marvel‘s Avenger Endgame ភ្លាម គេសង្កេតឃើញមានក្រុមយុវវ័យរាប់រយនាក់ បានមកតម្រង់ជួរចាំមើលកុនរឿង Avengers ផង និង ចោមរោមមើលទូរស័ព្ទ OPPO F11 Pro Avengers Limited Edition ដ៏ថ្មីសន្លាងផង ប្រកបដោយភាពទាក់ទាញ និង ស្រស់ស្អាតខ្លាំងណាស់។
ព្រឹត្តិការណ៍ដ៏កក្រើក និង ភ្ញាក់ផ្អើលនៅពេលនេះ បានកើតឡើងបន្ទាប់ពី Page ផ្លូវការរបស់ OPPO នៅកម្ពុជាបាន Posted នូវនីតិវិធីចូលរួមលេងហ្គេមសប្បាយៗ សម្រាប់ Fan OPPO និង Fan Avengers ដូចជា Shared Posted របស់ Page OPPO នឹងមានឱកាសឈ្នះសំបុត្រកុន Avengers និង អាចឈ្នះរង្វាន់ទូរស័ព្ទ OPPO F11 Pro Avengers Limited Edition ទុកជាអនុស្សាវរីយ៍នៃប្រវត្តិសាស្ត្ររឿង Avenger Endgame ផងដែរ ចាប់ពីថ្ងៃទី25 ដល់ថ្ងៃទី29 ខែមេសា ឆ្នាំ2019នេះ នៅរោងកុន Major Cineplex ទីតាំង Aeon Mall Phnom Penh និង Major Cineplex ទីតាំង Aeon Mall Sen Sok ចាប់ពីម៉ោង 9ព្រឹក ដល់ម៉ោង 9យប់ ដែលអ្នកណាៗក៏ប្រាថ្នាចង់បានឱកាសបែបនេះដែរ។ ពួកគេមានការភ្ញាក់ផ្អើលខ្លាំង ដោយមិននឹកស្មានថាទូរស័ព្ទ OPPO Avengers បានបង្ហាញខ្លួនឡើង ចំថ្ងៃបញ្ចាំងរឿង Avengers បែបនេះឡើយ ទាំងប្រអប់ទូរស័ព្ទ និង រូបរាងពិតរបស់វាគឺថាកប់តែម្តង មើលទៅឡើងHigh។ ទូរស័ព្ទ OPPO F11 Pro Avengers Limited Edition ដែលបានដាក់តាំងក្នុងទូកញ្ចក់នៃស្តង់ទាំងពីរទីតាំងនោះ គឺបានទាក់ទាញ Fan យ៉ាងច្រើនឲ្យមានការចាប់អារម្មណ៍ និង បានសួរនាំពីតម្លៃរបស់វា ព្រមទាំងសមត្ថភាពរបស់វាគ្រប់ៗគ្នា មិនតែប៉ុណ្ណោះ Fan ខ្លះបានសួរថាពេលណាទើបអាច Pre-Orderបានថែមទៀតផង ដែលទាំងអស់នេះអាចបញ្ជាក់ឲ្យឃើញថា OPPO លេងមួយក្បាច់ ជាមួយ Major ឡើងផ្អើលរបស់គេមែន សូម្បីតែយើងខ្ញុំក៏ពិបាកទប់អារម្មណ៍ជាមួយនឹងរូបរាងដ៏ទាក់ទាញរបស់វាដែរ។ នេះ OPPO ត្រឹមតែបង្ហាញរូបរាងខាងក្រៅ ឡើងផ្អើលប៉ុណ្ណឹងហើយ ចុះទម្រាំតែសមត្ថភាពខាងក្នុងរបស់វាដែលបានប្រៀបធៀបទៅនឹងកម្លាំង Hero ទាំង៦ទៀត ថាតើវាអស្ចារ្យប៉ុណ្ណាទៅលោកអើយ ។ តោះទ្រាំមិនបានទេគ្នាយើងអើយ ទៅកាន់ផ្សារ Aeon1 និង Aeon2 អីឡូវនេះទាំងអស់គ្នា ដើម្បីមើលមានឱកាសឈ្នះសំបុត្រកុន និង ឈ្នះទូរស័ព្ទ OPPO F11 Pro Avengers Limited Edition ទោះមិនជាមិនសំណាង ក៏បានថតរូបជាប់វាដែរ ហេហេហេ ៕ ព័ត៌មានលំអិតលោកអ្នកអាចចូលទៅកាន់ Link
https://www.facebook.com/OPPOCAMBODIA/?epa=SEARCH_BOX
Source: Kampuchea Thmey Daily
0 Comments