Ad Code

សម្ដេច​ប្រធានរដ្ឋសភា ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ពិនិត្យ និង​អនុម័ត​លើ​របៀបវារៈ​ចំនួន​៥



ភ្នំពេញ​ ៖ សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា នា​ព្រឹក​ថ្ងៃទី​២៦ ខែ​មេសា ឆ្នាំ ២០១៩​នេះ បាន​ដឹកនាំ​កិច្ច​ប្រជុំ គណៈកម្មាធិការ អចិន្ត្រៃយ៍​រដ្ឋសភា ដើម្បី​ពិនិត្យ និង អនុម័ត​លើ​របៀបវារៈ ចំនួន​៥។​

របៀបវារៈ​ចំនួន ៥​នោះ​រួមមាន​ ៖ ១-​ការពិនិត្យ សំណើសុំ​អនុម័ត​នូវ សេចក្ដីព្រាងច្បាប់ ស្ដីពី​ការ​អនុម័ត យល់ព្រម​លើ​កិច្ចព្រមព្រៀង រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​ប្រជា​មានិត​បង់​ក្លា​ដេ​ស ស្តីពី​ការ​ជំរុញ និង​ការ​ការពារ​ទៅវិញទៅមក​ នៃ​វិនិយោគ​។ ២-​ការពិនិត្យ​សំណើ​សុំ​អនុម័ត​នូវ​សេចក្ដីព្រាងច្បាប់ ស្ដីពី​ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សហភាព​អារ៉ាប់ អេ​មី​រ៉េត ស្តីពី​ការជំរុញ​ និង​ការ​ការពារ​ទៅវិញទៅមក នៃ​វិនិយោគ​។ ៣-​ការ​ពិនិត្យ​សំណើសុំ អនុម័ត​នូវ​សេចក្ដីព្រាងច្បាប់ ​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ ទួរគី ស្តីពី​ការ​ជំរុញ និង​ការ​ការពារ​ទៅវិញ​ទៅមក នៃ​វិនិយោគ​។ ៤-​ការពិនិត្យ​សំណើសុំ​អនុម័ត​ នូវ​សេចក្ដីព្រាងច្បាប់ ស្ដីពី ការគ្រប់គ្រង​ប្រេង​កាត និង​ផលិត ផល​ប្រេងកាត​។ ៥-​ការពិនិត្យ​សំណើសុំ អនុម័ត​នូវ​សេចក្ដីព្រាងច្បាប់ ស្ដីពី​ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង ស្ដីពី ការ​បង្កើត​អង្គការ បណ្ដាញ​អន្តរជាតិ សម្រាប់ ឫស្សី និង ផ្តៅ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu