Ad Code

សម្ដេច​តេ​ជោ និង​ នាយករដ្ឋមន្ត្រី​វៀតណាម​ បាន​ជួប​ពិភាក្សា​ការងារ​នៅ​ក្នុង​ទីក្រុង​ប៉េកាំង ក្នុង​ឱកាស​ដែល​អញ្ជើញ​ចូលរួម​វេទិកា​ខ្សែក្រវាត់ ​និង​ផ្លូវ​លើក​ទី​២



​ភ្នំពេញ​ ៖ ក្នុង​ឱកាស​ដែល​អញ្ជើញ​ចូលរួម​វេទិកា​ខ្សែក្រវាត់ ​និង​ផ្លូវ​លើក​ទី​២ នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​២៦​មេសា បានទទួល​ជួបពិភាក្សា​ការងារ និង ​ពិសា​អាហារ​ពេលព្រឹក​ជាមួយ​ លោក ង្វៀង សួន​ហ្វ៊ុ​ក នាយករដ្ឋមន្ត្រី នៃ​ប្រទេស​វៀតណាម នៅ​សណ្ឋាគារ នៃ​ការ​ស្នាក់នៅ​របស់​ថ្នាក់​ដឹកនាំ​កម្ពុជា​។​

​នៅក្នុង​ឱកាស​នេះ ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ចំពោះ​ការ​រីកចម្រើន ​និង​សមិទ្ធផល​រីកចម្រើន​ជាច្រើន​រស់​ប្រទេស​វៀតណាម ព្រមទាំង​មាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​យ៉ាង​ឆាប់រហ័ស​។​

​សម្ដេច​តេ​ជោ​បាន​បន្ត​ថា​ យើង​ពិតជា​រីករាយ​ដែល​បាន​ពិភាក្សា​ផ្លាស់ប្ដូរ​មតិ​ប្រកបដោយ​ភាព​ស្មោះ ត្រង់​ទៅវិញទៅមក​ទទួល​ដោយ​ផ្លែផ្កា និង​ ប្រសិទ្ធភាព​លើ​បញ្ហា​ទំនាក់ទំនង​ទ្វេ​ភាគី​ ក៏ដូចជា​បញ្ហា​តំបន់ និង​ពិភពលោក​ដែល​ផ្តល់​ផលប្រយោជន៍​ទៅវិញ​ទៅមក ពូន​ជ្រំ​ទំនាក់ទំនង​មិត្ត​ភាពជា​ប្រពៃ​ណី​សាមគ្គី​ភាពជា​អ្នកជិតខាង​ល្អ ​និង​កិច្ច​សហ​ប្រតិបត្តិការ​។​

​លោកនាយក​រដ្ឋមន្ត្រី​វៀតណាម មានប្រសាសន៍​សំដែង​នូវ​ការវាយតម្លៃ​ខ្ពស់ ជូន​ចំពោះ​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​ ធ្វើឲ្យ​កម្ពុ​ជាមាន​ការ​រីកចម្រើន​ខ្ពស់​។

លោកនាយក​រដ្ឋមន្ត្រី​បន្តថា យើង​ពិត​ជាមាន​ការ​រីករាយ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់​នាំ មន្ត្រី​ពាក់ព័ន្ធ នៃ​ប្រទេស​ទាំងពីរ ដែល​មាន​ការ​យ​ចិត្ត​ទុកដាក់​ខ្ពស់​ចំពោះ​ផលប្រយោជន៍​ជាតិ និង​ប្រជាជន នៃ​ប្រទេស​ទាំងពីរ​។

​សូម​ជម្រាប​ថា កន្លងទៅ​ថ្នាក់ដឹកនាំ​កម្ពុជា វៀតណាម ធ្លាប់​បាន​ប្ដេជ្ញា​ចិត្ត​ខិតខំ​រួមគ្នា​ដោះស្រាយ​បញ្ហា​ដែល​នៅ​សេសសល់ ដូចជា ខណ្ឌសីមា និង​បោះ​បង្គោល​ព្រំដែន និង​ការ​សម្រេច​ឲ្យ​បាន​ទំហំ​ពាណិជ្ជកម្ម​៥​ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ​២០២០ ផែនការមេ​ត​ភ្ជាប់​លើ​គ្រប់​វិស័យ​រវាង​កម្ពុជា និង​វៀត​ណាម ព្រមទាំង​ទប់ស្កាត់​រាល់​បទល្មើស​ផ្សេងៗ​នៅ​តាម​ព្រំដែន​៕



 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu