Ad Code

ក្រុម​ហ៊ុន Beijing Fushide ជួប​ជាមួយ​រដ្ឋមន្ត្រី​កសិកម្ម ដើម្បី ស្វែងយល់​ពី​ឱកាស​វិនិយោគ​លើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា



​ចិន ​៖ ប្រធាន ក្រុម​ម​ហ៊ុន Beijing Fushide Investment Management Ltd and East Consulting Management Ltd ចិន​ចូល​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ជាមួយ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាលពី​ថ្ងៃទី​២៧ មេសា ដើម្បី​ស្វែងយល់​ពី​ឱកាស​វិនិយោគ​លើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​។

ក្រសួង​បាន​ឲ្យ​ដឹង​ថា នៅក្នុង​ជំនួប​នោះ លោក​រដ្ឋមន្ត្រី បាន​ស្វាគមន៍​នូវ​គម្រោង​ចង់​វិនិយោគ​លើ​វិស័យ​កសិកម្ម ព្រមទាំង​បាន​បញ្ជាក់​ថា នៅ​កម្ពុ​ជាមាន​សក្តានុពល​យ៉ាង​ខ្លាំង​សម្រាប់​ការវិនិយោគ ជាពិសេស​ការ​វិនិយោគ​លើ​ការដាំ​ឈើ​ឡើងវិញ ការកែច្នៃ​ផិត​ផល​កសិកម្ម ការ​ដាំដុះ​នៅមុខ​ដំណាំ​ផ្សេងៗ និង​ការ​ចិញ្ចឹម​សត្វ ឬ​ចិញ្ចឹម​ត្រី​ជាដើម ដែល​ទាំងអស់​នេះ​ គឺ​មាន​សក្តានុពល​ក្នុង​ការ​វិនិយោគ​ដែល​អាចធ្វើ​ការនាំ​ចេញមក​ប្រទេស​ចិន​ ឬ​ ទីផ្សារ​ក្នុង​ប្រទេស​អាស៊ាន ក៏ដូចជា​ទីផ្សារ​អឺរ៉ុប និង​អាមេរិក ផង​ដែរ​។ ជា​មួយ​គ្នា​នេះ រដ្ឋមន្ត្រី​ក៏បាន​អញ្ជើញ​ក្រុមហ៊ុន ឲ្យ​មក​ប្រទេស​កម្ពុជា​ដើម្បី​សិក្សា​ឲ្យ​បាន​ល្អ​ដើម្បីអោយ​ដំណើរការ​បានល្អ​។



ឆ្លើយតប​ទៅ​និង​ការ​លើក​ឡើង​របស់ លោក​រដ្ឋមន្ត្រី លោក​ប្រធាន​ក្រុមហ៊ុន​ចិន​បាន​សម្តែង​នូវ​ការ​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ការ​ស្វាគមន៍​លើ​ការ​វិនិយោគ លោក​បាន​បញ្ជាក់​ថា​ ក្រុមហ៊ុន​លោក​មានមុខ​ជំនួញ​ជាច្រើន ហើយ​ចំពោះមុខ​នេះ​លោក​មានបំណង​ចង់​វិនិយោគ​លើ​វិស័យ​ដាំ​ឈើ​ដើម្បី​នាំមក​ប្រទេស​ចិន​។ លោក រដ្ឋមន្ត្រី បាន​លើក​ឡើង​ថា ករណី​ក្រុមហ៊ុន​ចង់​វិនិយោគ​លើ​ការ​ដាំ​ឈើ​នេះ គឺ​ក្រុមហ៊ុន​ត្រូវ​សហការ​ជាមួយ​ក្រុមហ៊ុន​ចិន​ដែល​មាន​ដី​ស្រាប់​ដើម្បី​សហការ​ដាំដុះ​នូវ​ប្រភេទ​ឈើ​ថ្មី​នេះ​ដើម្បី​នាំចេញ ដោយសារ​ពេលនេះ​យើង​មិន​មាន​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៀត​ទេ​។ ក្រុម​ក៏​អាច​សហការ​ជាមួយ​ក្រុមហ៊ុន​ក្នុងស្រុក​ដើម្បី​សហការ​ក្នុង​ការ​ដាំ និង​ប្រមូល​ទិញ​នូវ​ដើម​អាកាស្យា​ផង​ដែរ​សម្រាប់ធ្វើ​ការកែ​ច្នៃ​។

​លោក​ប្រធាន​ក្រុមហ៊ុន​ក៏​មាន​ការចាប់អារម្មណ៍​លើ​ការដាំ​កៅស៊ូ​ផង​ដែរ ដោយ​ចង់​ធ្វើការ​កែច្នៃ​ជា​សំបក​រថយន្ត​សម្រាប់​នាំចេញ​។ លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ផ្ទៃដី​កៅស៊ូ​មាន​ប្រមាណ ៤៥​មើ​ន ហ​ត តែ​តម្លៃ​កៅស៊ូ​បច្ចុប្បន្ន​មាន​តម្លៃ​ទាប និង​មាន​បញ្ហា​ច្រើន ដូច្នេះ​សូម​ឲ្យ​ក្រុមហ៊ុន​ទៅ​ទស្សនកិច្ច​នៅ​កម្ពុជា​ដើម្បី​ពិនិត្យ​ពី​លទ្ធភាព​វិនិយោគ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu